ឯកឧត្តមបណ្ឌិត ឃន ជឺ អនុប្រធានក្រុមការងារបក្សឃុំតាំងក្រាំងបានអញ្ជើញចូលរួមក្នុងកម្មវិធីសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់សាលាពុទ្ធិកបឋមសិក្សាវត្តពោធិព្រះឥន្ទ្រ១ខ្នង (ហៅវត្តតាំងគោក)

7News

ឯកឧត្តមបណ្ឌិត ឃន ជឺ អនុប្រធានក្រុមការងារបក្សឃុំតាំងក្រាំងបានអញ្ជើញចូលរួមក្នុងកម្មវិធីសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់សាលាពុទ្ធិកបឋមសិក្សាវត្តពោធិព្រះឥន្ទ្រ១ខ្នង (ហៅវត្តតាំងគោក)

ចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃអាទិត្យ ១៤រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ឃន ជឺ អនុប្រធានក្រុមការងារបក្សឃុំតាំងក្រាំង និងជាប្រធានក្រុមការងារ ទទួលបន្ទុកភូមិជើងឆ្នុក តំណាងឯកឧត្តមប្រធាន ស៊ុយ ជីហ៊ាង ព្រមទាំងឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិក-សមាជិកាបានអញ្ជើញចូលរួមក្នុងកម្មវិធីសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់សាលាពុទ្ធិកបឋមសិក្សាវត្តពោធិព្រះឥន្ទ្រ១ខ្នង (ហៅវត្តតាំងគោក) និងសម្ធិផលនានានៅក្នុងវត្ត ដែលស្ថិតនៅភូមិតាំងគោក ឃុំតាំងក្រាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម លន់ សុផាត អនុប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកំពុងចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាធាយ ដែលមានប្រជាជន សមាជិក សមាជីកា យាយជី តាជី និងព្រះសង្ឃ អញ្ជើញចូលរួមប្រមាណជាង៥៣០នាក់ ។




ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតអនុប្រធាន រួមជាមួយសមាជិកក្រុមការងារក៏បានប្រគល់ថវិកានិងសម្ភារៈមួយចំនួនរបស់ក្រុមការងារគណបក្សឃុំតាំងក្រាំងជូនលោក អួត ឈាងលី អភិបាលស្រុកបាធាយនិងបានអញ្ជើញពិនិត្យមើលទីស្នាក់ការគណបក្សដែលបានសាងសង់រួចផងដែរ៕










Nº.0707

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top