ព្រះសង្ឃគង់នៅវត្តចន្ទគីរី ជាង១០អង្គ និងយាយជី២នាក់ ត្រូវបានសង្គ្រោះបន្ទាន់ បណ្ដាលមកពីពុលផ្សិតឬស្សី
ចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥
(ខេត្តសៀមរាប)៖ សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ មានករណីព្រះសង្ឃគង់នៅវត្តចន្ទគីរី ស្ថិតនៅឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប ជាង១០អង្គ និងយាយជី២នាក់ បានពុលផ្សិតក្រោយពីដកផ្សិតឬស្សីមកធ្វើចង្ហាន់ថ្ងៃត្រង់។
សមត្ថកិច្ចមូលដ្ឋានបន្តថា ករណីពលផ្សិតនេះ ដោយសារប៉ុន្មានថ្ងៃមកនេះមានភ្លៀងធ្លាក់ជាប់ៗគ្នា ហើយព្រះសង្ឃគង់នៅវត្តខាងលើបានឃើញផ្សិតឬស្សីដុះល្អ ក៏ដកយកទៅអោយយាយៗធ្វើចង្ហាន់ថ្ងៃត្រង់។ បន្ទាប់ពីឆាន់រួចព្រះសង្ឃជាង១០អង្គចាប់ផ្តើមមានអាការៈក្អួតចង្អោ បន្ទាប់មកក៏ដឹកទៅព្យាបាលនៅមណ្ឌលសុខភាព។
គ្រូពេទ្យនៃមណ្ឌលសុខភាពបានជួយសង្គ្រោះ រហូលមកដល់ល្ងាចថ្ងៃដ៏ដែលព្រះសង្ឃទាំងនេះបានធូរស្រាល និងវិលទៅវត្តវិញជិតអស់ហើយ។ តាមការសន្និដ្ឋារបស់អាជ្ញាធរ និងគ្រូពេទ្យ គឺបណ្តាលមកពីពុលផ្សិតឬស្សី៕
Nº.0708