សមត្ថកិច្ច បង្ក្រាបបានគ្រឿងក្នុងជ្រូកទម្ងន់១០០០គីឡូក្រាម គ្មានលិខិតអនុញ្ញាត នាំចូលពីថៃ
ចេញផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥
ខេត្តបាត់ដំបង ៖ កាលពី ថ្ងៃ ទី ១៧ ខែឧសភា ឆ្នាំ ២០២៥ កន្លង ទៅ វេលា ម៉ោង ប្រមាណ ៥ និង ៣០ នាទី ល្ងាច លោក វរសេនីយ៍ឯក យី យក់ សាន នាយការិយាល័យ នគរបាល ប្រឆាំង បទល្មើស សេដ្ឋ កិច្ច ខេត្ត បាន ដឹកនាំ កម្លាំង ការិយាល័យ បង្ក្រាប ករណី ដឹក ជញ្ជូន គ្រឿងក្នុង ជ្រូក ខុស លក្ខណៈ បច្ចេកទេស និង គ្មាន លិខិតអនុញ្ញាត នាំ ចូល ពី ប្រទេស ថៃ នៅ ផ្លូវជាតិ លេខ ៥ ចំណុច រង្វង់ មូល ស្រុក ថ្មគោល ស្រុក ថ្មគោល ។
ក្នុង ប្រតិបត្តិការ នេះ សមត្ថកិច្ច បាន ចាប់ ឃាត់ រថយន្ត ១ គ្រឿង ម៉ាក ហា យ ឡែ ន ឌ័ រ ពណ៌ ទឹកមាស ស៊េរី ឆ្នាំ ២០០៣ ពាក់ ផ្លា ក លេខ ភ្នំពេញ ២AU-២៩៧៦៤ បើកបរ ដោយ ឈ្មោះ ញា ចិន្តា ភេទ ប្រុស អាយុ ៤២ ឆ្នាំ រស់នៅ ខេត្តបន្ទាយមានជ័យ ។ នៅ ពេល ឆែកឆេរ សមត្ថកិច្ច បាន រកឃើញ គ្រឿងក្នុង ជ្រូក ចំនួន ២០ កេស ក្នុង ១ កេស ទម្ងន់ ៥០ គីឡូក្រាម សរុប ទម្ងន់ ១០០០ គីឡូក្រាម រួច នាំ ទាំង វត្ថុ តាង និង អ្នកបើកបរ មក សាកសួរ នៅ ស្នងការដ្ឋាន នគរបាល ខេត្ត ។
ក្រោយ ការ សាកសួរ សមត្ថកិច្ច នគរបាល បាន រាយការណ៍ ជូន ទៅ ឯកឧត្តម កែវ សុ ជាតិ ព្រះរាជ អាជ្ញា នៃ អយ្យការ អម សាលាដំបូង ខេត្តបាត់ដំបង អំពី បញ្ហា នេះ ។ លុះ នៅ ថ្ងៃ ទី ១៨ ខែឧសភា ឆ្នាំ ២០២៥ លោក ទូត វី នី ត ព្រះរាជអាជ្ញា រង នៃ អយ្យការ អម សាលាដំបូង ខេត្ត បាន ដឹកនាំ មន្ត្រី ជំនាញ រួម មាន មន្ត្រី ការិយាល័យ ផលិតកម្ម មន្ត្រី បសុព្យាបាល មន្ត្រី សាខា ក . ប . ប ខេត្តបាត់ដំបង និង មន្ត្រី នគរបាល យក គ្រឿងក្នុង ជ្រូក នេះ ទៅ ដុត បំផ្លាញ ចោល នៅ ទីលាន ចាក់សំរាម ភូមិ អូរ មុនី ឃុំ អន្លង់ វិល ស្រុក សង្កែ ។ រីឯ អ្នក ដឹក ជញ្ជូន គឺ សមត្ថកិច្ច បន្ត ចាត់ការ ទៅ តាម ផ្លូវច្បាប់ ៕
Nº.0691