កម្ពុជាត្រៀមពេទ្យ ខណ:កូវីដ១៩ប្រភេទថ្មី ថៃឆ្លងជាង៣ម៉ឺន និងសិង្ហបុរីឆ្លងជាង១ម៉ឺននាក់ ក្នុងមួយសប្ដាហ៍
ចេញផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥៖
ប្រហែស ប្រយ័ត្ន ដឹក ដៃ គ្នា បន្តកន្ទុយ ទៅ សម្រាក នៅ មន្ទីរពេទ្យ ដូច កាលពី អំឡុង ឆ្នាំ ២០២០ និង ២០២១ ហើយ មនុស្ស ស្លាប់ រហូត ដល់ ជាង ៣០០០ នាក់ ខណៈ ដែល ពេល នេះ មន្ទីរពេទ្យ មួយ បាន កំពុង តែ រៀបចំ ត្រៀមលក្ខណៈ ចាំ ទទួល បងប្អូន ទុកជា មុន ហើយ ។
ខណៈ ដែលរលក ថ្មី បាន កំពុង តែ វាយលុក នៅ ក្នុង ដែនដី កោះ ហុងកុង សិង្ហ បុរី ចិន និងថៃ មាន សេច ក្តី រាយការណ៍ ថា មន្ទីរពេទ្យ ជាតិ តេ ជោ សន្តិភាព ដែល មា នទី តាំងនៅ ខណ្ឌ ព្រែក ព្នៅ រាជធានី ភ្នំពេញ បាន រៀបចំដើម្បី ត្រៀម ទទួល អ្នកជំងឺ ប្រសិនបើ មានការ ផ្ទុះ រាលដាល ខ្លាំង នា ពេល ខាង មុខ នេះ ។
លោក វេជ្ជបណ្ឌិត ណូ សុភា នាយករង មន្ទីរពេទ្យ ជាតិ តេ ជោ សន្តិភាព បាន ចែករំលែក ការ ត្រៀម ខ្លួន នេះ តាម បណ្តាញ សង្គម កាលពី ថ្ងៃ ទី ១៩ ខែឧសភា ថា នេះ គឺជា ការ ត្រៀម ទុកជា មុន ។
ចាប់តាំងពី ដើមខែ ឧសភា មក ដល់ ពេល នេះ ទោះបីជា អត្រា ឆ្លង មិនសូវ ច្រើន ប៉ុន្តែ អត្រា នៃ ការ ឆ្លង បាន រក ឃើញ ជា បន្តបន្ទាប់ ហើយ កាលពី ថ្ងៃ ទី១៧ ខែឧសភា ថ្មី ៗ នេះ គឺ នៅ កម្ពុជា បាន រក ឃើញ ករណី ឆ្លង កូ វី ដ១៩នេះ៦ករណី ដែរ ដូច្នេះ កម្ពុជា មាន ករណី ឆ្លង ឡើ់ង ដល់១៣៩.៣៥៣ នាក់ ហើយ អ្នក ស្លាប់ គឺ នៅ ត្រឹម៣.០៥៦ដដែល ទេ ។
គឺជា ស្ថានភាព ទូទៅ នៃ ការ រីក រាលដាល កូ វី ដ១៩នៅ កម្ពុជា ខណៈ ដែល នៅ ក្នុង តំបន់ សារព័ត៌ មានបរទេសបាន រាយការណ៍ ថា រលក ថ្មី នៃ ការ រីក រាលដាល នៃ មេរោគ នេះ បាន កំពុង តែ ត្រូវ គេ តាមដាន លំអិត នៅ កោះ ហុងកុង សិង្ហ បុរី ចិន និង ថៃ ។
សេចក្តីរាយការណ៍ របស់ ទីភ្នាក់ងារ ព័ត៌មាន VNA របស់ វៀតណាម នៅ ថៃ មាន ករណី មេរោគ កូ វី ដ ១៩ អូ មី ក្រុង ថ្មី មួយ ដែល មានឈ្មោះ ថា Omicron XEC ។ វ៉ា រ្យ៉ ង់ XEC គឺជា ប្រភេទ Omicron ដែល ទើបនឹង លេច ចេញ ថ្មី ដែល ត្រូវ បាន កំណត់ អត្តសញ្ញាណ ដំបូង ក្នុង ប្រទេស អា ល្លឺ ម៉ ង់ ក្នុង ខែមិថុនា ឆ្នាំ ២០២៤ ។ វា គឺជា កូនកាត់ នៃ ប្រភេទ រង ពីរ គឺ KS.1.1 (FLiRT) និង KP.3.3 (FLuQE) ។ ឥឡូវនេះ វា ត្រូវ បាន គេ រក ឃើញ នៅ ក្នុង ប្រទេស យ៉ាង ហោច ណាស់ ១៥ នៅ ទូ ទាំង ទ្វីបអឺរ៉ុប អា មេ រិ ក ខាងជើង និង អាស៊ី ។
ទិន្នន័យ ពី សហរដ្ឋអាមេរិកចក្រភព អង់គ្លេស និង ចិន បង្ហាញ ថា XEC អាច រីក រាលដាល លឿន ជាង ប្រភេទ Omicron ផ្សេង ទៀត នៅ ក្នុង ល្បឿន ពី ៨៤ ទៅ ១១០ ភាគរយ ឯណោះ ។ តាម សេចក្តីរាយ ការណ៍ របស់ កាសែត the Nation បាន ឲ្យ ដឹង ថា កោះ ហុងកុង សិង្ហ បុរី ចិន និង ថៃ កំពុង តែ ស្ថិត នៅ ក្នុង ការ យកចិត្តទុកដាក់ ។
តាមប្រភព ដដែល បាន បន្ត ថា ស្ថានភាព នៃ ការ រីក រាលដាល ដោយ កូ វី ដ ១៩ នៅហុងកុង ស្ថិត នៅ ក្រោម ការ ត្រួតពិនិត្យ ស្រប ពេល ដែលមជ្ឈមណ្ឌល ការពារ សុខភាព បាន រាយការណ៍ ថា អត្រា នៃ លទ្ធផល វិជ្ជមានបាន ឈាន ដល់ កម្រិត ខ្ពស់ បំផុត ក្នុង រយៈពេល ជាង មួយ ឆ្នាំ ប៉ុន្តែ មិន បាន បញ្ជាក់ អំពី ចំនួន អ្នក ឆ្លង នៅឡើយ ។
នៅប្រទេស សិង្ហ បុរី ក្រសួងសុខាភិបាល បាន បង្ហាញ ថា ករណីកូ វី ដ ១៩ បាន កើនឡើង២៨%ឡើង ដល់ ប្រមាណ ជាង១៤.២០០ ករណី ។ នៅ ក្នុង ប្រទេស ថៃការ ផ្ទុះ ឡើង នៃ មេរោគ កូ វី ដ១៩ បាន កើតឡើង ឡើង បន្ទាប់ ពី ពិធីបុណ្យចូល ឆ្នាំ ក្នុង ខែមេសា ។
កាសែត Bangkok Post បាន រាយការណ៍ ថា ពី ថ្ងៃ ទី១១ ដល់១៧ ខែឧសភា ថៃ មាន អ្នក ឆ្លង កូ វី ដ១៩ សរុប៣៣.០៣០នាក់ នៅ ក្នុង នោះជិត ២០០០នាក់ គឺ ត្រូវ សម្រាក ពេទ្យ ហើយ នៅ ក្នុង នោះ មាន ២ នាក់ បាន ស្លាប់ បន្ថែម ។
សូម លើកកំពស់ ការ ប្រុង ប្រយ័ត្ន ការ កើនឡើង នូវ ចំនួន ករណី នៅ ហុងកុង សិង្ហ បុរី ចិន និង ថៃ បង្ហាញ ថា ជំងឺ រាតត្បាត នេះ មិន ទាន់ ចប់ ទេ ។ កូ វី ដ១៩ នៅ តែ បន្ត គំរាមកំហែង ដល់ ប្រព័ន្ធ សុខភាព សាធារណៈ ជា ពិសេស ប្រសិនបើ វិធានការ បង្ការ ត្រូវ បាន បន្ធូរបន្ថយ ឬធ្វេសប្រហែស ។
Nº.0690