រថយន្តយីឌុប ដឹកអុស បានបង្កការបាក់ស្រុតដី នៅស្ពានមួយកន្លែង ត្រង់ចំណុចទំនប់អូរក្បៀរ ស្ថិតក្នុង ស្រុកបសេដ្ឋ

7News

រថយន្តយីឌុប ដឹកអុស បានបង្កការបាក់ស្រុតដី នៅស្ពានមួយកន្លែង ត្រង់ចំណុចទំនប់អូរក្បៀរ ស្ថិតក្នុង ស្រុកបសេដ្ឋ 

ចេញផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥៖

(កំពង់ស្ពឺ) រថយន្តយីឌុប ដឹកអុស បានបង្កការបាក់ស្រុតដី នៅស្ពានមួយកន្លែង ត្រង់ចំណុចទំនប់អូរក្បៀរ ស្ថិតក្នុងឃុំស្វាយរំពារ ស្រុកបសេដ្ឋ។ ការបាក់ស្រុតនេះ ធ្វើឱ្យរថយន្តផ្អៀងកៀបជាប់នឹងក្បាលស្ពាន។

រដ្ឋបាលស្រុកបសេដ្ឋ នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែឧសភានេះ បានជូនដំណឹងដល់ សាធារណជន ដែលធ្វើដំណើរតាមដងផ្លូវពីផ្សារស្លាបលែង ទៅផ្សារត្រពាំងផុង មិនអាចឆ្លងកាត់បាននោះទេ ដោយសារតែឧប្បតវហេតុនេះ។ អាជ្ញាធរបានណែនាំឱ្យពលរដ្ឋ ធ្វើដំណើតាមផ្លូវ រវាងជាបណ្ដោះអាសន្នសិន ដោយអាជ្ញាធរពាក់ព័ន្ធកំពុងតែធ្វើអន្តរាគមន៍។  




Nº.0721

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top