រថយន្ត ០៣ គ្រឿង បុកបន្តគ្នា បណ្ដាលឲ្យឆេះទាំងស្រុង នៅផ្លូវក្រវាត់ក្រុងទី៣

7News

រថយន្ត ០៣ គ្រឿង បុកបន្តគ្នា បណ្ដាលឲ្យឆេះទាំងស្រុង នៅផ្លូវក្រវាត់ក្រុងទី៣

ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥៖

រថយន្ត ០៣ គ្រឿង ទាំងស្រុង ដោយសារ រថយន្ត ០២ គ្រឿង កំពុង ឈប់ ជួសជុល បណ្តាល ឲ្យ រថយន្ត  អាល់ ហ្វាត បុក ពីក្រោយ ឆាបឆេះ យ៉ាង សន្ធោសន្ធៅ។

ហេតុការណ៍ នេះ បាន កើត ឡើង កាលពី វេលា ម៉ោង ០៨ និង ២៥ នាទី យប់ ថ្ងៃ ទី ១៤ ខែ ឧសភា ឆ្នាំ ២០២៥ នៅ តាម បណ្តោយ ផ្លូវ ក្រវាត់ ក្រុង ទី ០៣ គីឡូម៉ែត្រ ២១-២២ ( មហាវិថី ស៊ីជី ពីង ) ស្ថិត ក្នុង ភូមិ អំពៅព្រៃ ឃុំ កណ្ដោក ស្រុក កណ្ដាលស្ទឹង ខេត្ត កណ្ដាល។



ប្រភព ព័ត៌មាន ពី ប្រជាពលរដ្ឋ បាន ឲ្យ ដឹង ថា មុន ពេល កើតហេតុ កាលពី វេលា ម៉ោង ប្រហែល ០៤ និង ៣០ នាទី រសៀល គេ ឃើញ មាន រថយន្ត ០១ គ្រឿង ម៉ាក ឡិចស៊ីស ៤៧០ ពាក់ ស្លាក លេខ ភ្នំពេញ 2B-1887 ខូច ហើយ ឈប់ ចត លើ ផ្លូវ ( មិន ឃើញ ម្ចាស់ ទេ ) ទិសដៅ ពី កើត ទៅ លិច។ បន្ទាប់ មក ក៏ មាន រថយន្ត ម៉ាក ស្ដា រិច ពណ៌ ស មក ជួយ សណ្ដោង ចេញ មក ឈប់ ចត ពីក្រោយ ដើម្បី ជួសជុល រថយន្ត ខាងមុខ។ លុះដល់ ម៉ោង ០៩ និង ៣០ នាទី យប់ ក៏ ស្រាប់ តែ មាន រថយន្ត ០១ គ្រឿង ទៀត ម៉ាក អាល់ ហ្វា ត ពណ៌ ស ពាក់ ស្លាក លេខ ភ្នំពេញ 2BC-2558 បើកបរ ស្រប ទិស គ្នា មក បុក ពីក្រោយ រថយន្ត ស្តា រិច បន្ត ទៀត ដែល ជា ហេតុ បង្ក ឲ្យ មាន អគ្គិភ័យ ឆាបឆេះ តែម្ដង។

ក្រោយ កើតហេតុ សមត្ថកិច្ច បាន ប្រើប្រាស់ រថយន្ត ពន្លត់ របស់ ស្នងការដ្ឋាន នគរបាល ខេត្ត កណ្ដាល ចំនួន ០៣ គ្រឿង បាញ់ ពន្លត់ រលត់ ជា ស្ថាពរ៕


Nº.0677


#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top