កម្ពុជា ចាប់ផ្តើមលក់ផ្លាកលេខពិសេសសផ្ទាល់ខ្លូន សម្រាប់ម៉ូតូ

7News

កម្ពុជា ចាប់ផ្តើមលក់ផ្លាកលេខពិសេសសផ្ទាល់ខ្លូន សម្រាប់ម៉ូតូ

ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥៖

ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ដំណើរការសាកល្បងប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន ចាប់ពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ។

សាធារណជន អាចស្នើសុំសេវា នេះ តាមរយៈគេហទំព័រ nipice mpwt.gov.kh ឬនៅទីតាំងចំនួន គឺនៅ មណ្ឌលផ្តល់សេវាសាធារណៈ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងនៅមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ សាខាឫស្សីកែវ ស្ថិតនៅតាមបណ្តោយ ផ្លូវលេខ៥៩៨ ភូមិខ១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ 


បើតាមក្រសួងសាធារណការ ការទទួលយក និងកិបផ្លាកលេខ អាចធ្វើបាននៅមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានជំនិះ សាខាឫស្សីកែវ តែប៉ុណ្ណោះ។ចំពោះតម្លៃលេខពិសេសផ្ទាល់ខ្លួន គឺចន្លោះពី១០ម៉ឺនរៀល និងខ្ពស់បំផុតតម្លៃ ៨លានរៀល។  កម្ពុជា បានចាប់ផ្តើមលក់លេខពិសេសសម្រាប់រថយន្ត នៅដើមឆ្នាំ២០២០ ដោយ តម្លៃ ចន្លោះ ពី ២ លាន រៀល រហូត ដល់ ១ ពាន់ លាន រៀល ឬចន្លោះ៥០០ដុល្លារ ដល់២៥ ម៉ឺន ដុល្លារ ។ នៅក្នុងឆ្នាំ២០២៤កន្លងទៅ ក្រសួងសាធារណការ បានចុះបញ្ជីរថយន្តបំពាក់ផ្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួនចំនួន ៣០ ៣៧១គ្រឿង និងទទួលបានចំណូល ប្រ មាណ ១៨,៥១លានដុល្លារ។

សូមជម្រាបថា លេខពិសេសផ្ទាល់ខ្លួន គឺសំដៅលើប្រភេទលេខចុះបញ្ជី ដែលផ្នែកខាងលើមានសរសេរអក្សរខ្មែរ “កម្ពុជា” ផ្នែកកណ្ដាល មានលេខ និងអក្សរឡាតាំង និងផ្នែកខាងក្រោម សរសេរអក្សរឡាតាំង “CAMBODIA” នៅពីក្រោមបន្ទាត់ផ្តេក។ លេខនេះអាចអនុ ញ្ញាត ឱ្យប្រើប្រាស់បានមួយជីវិត ជាមួយនឹងការរក្សាលេខទុក សម្រាប់ការចុះបញ្ជីជាមួយយានយន្តរបស់ខ្លួនក្រោយៗទៀត៕

Nº.0678

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top