ឈប់ ប្រើ នុយក្លេអ៊ែរ តៃវ៉ាន់ ប្រឈម នឹង អសន្តិសុខ ថាមពល

7News

ឈប់ ប្រើ នុយក្លេអ៊ែរ តៃវ៉ាន់ ប្រឈម នឹង អសន្តិសុខ ថាមពល

ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥៖

ចាប់ ពី ថ្ងៃ សៅរ៍ ទី ១៧ ឧសភា ២០២៥ ទៅ តៃវ៉ាន់ លែង ប្រើ ថាមពល ដើរ ដោយ នុយក្លេអ៊ែរ ហើយ។ ការ បិទមជ្ឈមណ្ឌល នុយក្លេអ៊ែរ ចុងក្រោយ បង្អស់ ជា សា្ថពរ នេះ បាន បង្ក បង្កើត ឱ្យ មាន ក្តីព្រួយ បារម្ភ និង ចំណោទ ជា ច្រើន ជុំ វិញសុវត្ថិភាព ថាមពល។ រំពឹង ខ្លាំង លើការ នាំចូល ថាមពល ធ្យូងថ្ម និង ឧស្ម័ន តើ តៃវ៉ាន់ អាចប្រឈម នឹង គ្រោះ ខ្វះ ភ្លើង ប្រើ ទេ ក្នុង ករណី ចិន បិទ ខ្ទប់ កោះទាំង ស្រុង នោះ?!

ប្រធានាធិបតី តៃវ៉ាន់ លោក ឡៃ ឈីងទឿ បាន ប្រកាស តាំងពី យូរ ហើយ ថា នឹង បញ្ចប់ សករាជ ថាមពល នុយក្លេអ៊ែរ ហើយ សម្រេច កម្មវត្ថុ អាកាស ធាតុ ដោយបញ្ចេញ ឧស្ម័នកាបូនិក សូន្យ នៅ ឆ្នាំ ត្រឹម ឆ្នាំ ២០៥០។

ដូច សន្យា មជ្ឈមណ្ឌល ផលិត ថាម ពល ដើរ ដោយ នុយក្លេអ៊ែរ Ma’anshan ដែល ជា មណ្ឌល នុយក្លេអ៊ែរ ចុងក្រោយ បំផុត របស់ តៃវ៉ាន់ បាន ឈប់ ដំណើរការ ចាប់ ពី ថ្ងៃ សៅរ៍ ទី ១៧ ឧសភាឆ្នាំ ២០២៥ តទៅ។ មាន ទីតាំង នៅ ភាគ ខាង ត្បូង នៃ ប្រទេស ត្រង់ តំបន់ ជា ទីពេញ និយម របស់ ទេសចរ មជ្ឈមណ្ឌលនុយក្លេអ៊ែរ ដែលធ្លាប់ ផលិត អគ្គីសនី បម្រើ ប្រជាពលរដ្ឋ អស់ រយៈ ពេល ៤០ ឆ្នាំ កន្លង មក ហើយ បាន ប្រែមុខ មាត់ ទៅ ជាចំការផ្ទាំង សូឡា និង កង្ហារ។


បច្ចុប្បន្ន តៃវ៉ាន់ រំពឹង យ៉ាង ខ្លាំង លើ ថាមពល ផូស៊ីល លើ ឧស្ម័ន រាវធម្មជាតិ និង ធ្យូង ថ្ម ដែល នាំ ចូល ពី បរទេស។ នៅឆ្នាំ ២០២៤ ថាមពល ភ្លើង ៤២,៤%បាន មក ពី រោងចក្រ អគ្គីសនី ដើរដោយ ឧស្ម័នរាវ ធម្មជាតិ ៣៩,៣% ដោយ ធ្យូងថ្ម។ ចំណែក ថាមពល កើត ឡើង វិញ តំណាង ឱ្យ ប្រមាណ តែ ១១,៦% តែ ប៉ុណ្ណោះ ពោល គឺ នៅ ឆ្ងាយ ពីកម្មវត្ថុ ដែល រដ្ឋាភិបាលចង់ បាន ២០% នៅ ឆ្នាំ ២០២៥ណាស់។ ទោះ ជា យ៉ាង ដូច្នេះ ក្តី ក៏ ប្រធានាធិបតី តៃវ៉ាន់ នៅ តែ ធានាអះអាង ជា និច្ច ថា បណ្តាញ ផ្គត់ ផ្គង់ ថាមពល តៃវ៉ាន់ នឹង មាន ស្ថិរភាព ល្អ ទោះ បី ជា ប្រទេស ត្រូវ ការ ភ្លើង ខ្លាំង សម្រាប់ អភិវឌ្ឍកម្មវិធី បញ្ញាសិប្បនិម្មិត ដ៏ មហាស៊ី ភ្លើងក៏ ដោយ ព្រោះ ផ្នែក ថ្មីនៃ រោងចក្រ អគ្គីសនី ដើរ ដោយធ្យូង ថ្ម និងឧស្ម័ន រាវ អាច ជំនួស ផលិត ផល របស់ មណ្ឌល នុយក្លេអ៊ែរ Ma’anshanបាន។ ក្រុម អ្នក ការពារ បរិស្ថាន ក៏ យល់ ថា ថាមពល កើត ឡើង វិញ អាច ជួយ តៃវ៉ាន់ឱ្យ មាន ស្វ័យភាព ថាមពល បាន ដែរ។

ប៉ុន្តែ ទោះបី តៃ វ៉ាន់ប្រើ ថាមពល នុយក្លេអ៊ែរប្រមាណ តែ ៤,២% នៃ ប្រភព អគ្គីសនី សរុប របស់ ប្រទេស នៅ ឆ្នាំ ២០២៤ ក៏ ដោយ ក៏ការ បិទ បញ្ឈប់ ទាំង ស្រុង មជ្ឈមណ្ឌល នុយក្លេអ៊ែរមួយ ចុង ក្រោយ បន្ត បំផុសឱ្យ មាន ក្តី ព្រួយ បារម្ភ និង គំនិត ចម្រូង ចម្រាស គ្នា យ៉ាង ខ្លាំង ក្នុង ចំណោម ប្រជាពលរដ្ឋ និង បក្ស ប្រឆាំងដដែល។ ពលរដ្ឋ ខ្លះគាំទ្រ ការ បិទ ព្រោះ ខ្លាច តៃវ៉ាន់ដែល មាន ករណី រញ្ជួយ ដី ជា ញឹកញាប់ ជួប គ្រោះមហន្តរាយ នុយក្លេអ៊ែរ ដូចនៅ ហ្វូគូស្ហ៊ីម៉ា កាលពី ឆ្នាំ ២០១១។ ខ្លះ ទៀត យល់ ថា តៃវ៉ាន់ តូច ខ្លាំង គ្មាន ប្រភព ថាមពល ធម្មជាតិ ណា ដែល អាច មក ជំនួស ថាមពល នុយក្លេអ៊ែរ បាន ទេ។ ខ្លះ ខ្លាចតៃវ៉ាន់ ខ្វះ ភ្លើង ប្រើ លែង មាន សុវត្ថិភាព ផ្នែក ថាមពល នឹង ធ្វើ ឱ្យ ក្រុមហ៊ុន ធំៗ រើ ចេញ ពី កោះ ។


ពឹង ផ្អែកស្ទើរ ទាំង ស្រុង លើ ថាមពល ផូស៊ីលនាំ ចូល ចុះ ក្នុង ករណី មាន ការ ឡោម ព័ទ្ធ និង បិទ ខ្ទប់ ពី សំណាក់ ចិន ដែល តែង ស្រមៃ ចង់ ក្រសោប យក តៃវ៉ាន់ជា និច្ច វិញ តើ តៃវ៉ាន់ មាន អ្វី រំពឹង? ហើយ នាំ ចូល ថាមពល ផូស៊ីល បាន យ៉ាង ដូចម្តេច ទៅ ។ នេះ ជា ក្តី ព្រួយបារម្ភ ដ៏ ចម្បង មួយ ទៀត របស់ ចៅហ្វាយ ស្រុក HengChun ដែល លើក សរសើរ អំពីផលប្រយោជន៍ សេដ្ឋកិច្ច ផ្តល់ ដោយ មជ្ឈមណ្ឌល នុយក្លេអ៊ែរ Ma’anshan និង អ្នក ជំនាញ ផ្នែក សុវត្ថិភាព ថាមពល នៅ សកលវិទ្យាល័យ Tsing-hua តៃវ៉ាន់។ លោក បាន ពន្យល់ថា តៃវ៉ាន់ កំពុង ដើរ បញ្ច្រាស ប្រទេស ជិត ខាង។ ជប៉ុន និង កូរ៉េខាង ត្បូង បាន បង្កើន ការ ប្រើប្រាស់ ថាមពល នុយក្លេអ៊ែរ ១០% ពីរហូត ដល់ ឆ្នាំ ២០៣០។ ឯ តៃវ៉ាន់បែរ ជា ឈប់ ក្នុង ខណៈ ដែល ថាមពល ផូស៊ីល នាំ ចូល អាច ជា ចោទ ជា បញ្ហា ខ្លាំង ក្នុង បរិបទ នៃ ការ គំរាម កំហែង របស់ ចិន។ ប្រសិន បើ មាន ការ បិទ ខ្ទប់ តៃវ៉ាន់ មែន នោះ កោះ អាច មាន ស្តុក ធ្យូងថ្ម និង ឧស្ម័ន ធម្មជាតិ រាវ សម្រាប់ ផលិត អគ្គីសនី បាន ប្រមាណ ពី ១១ ទៅ ៣០ ថ្ងៃ តែ ប៉ុណ្ណោះ។ នេះ បើ តាម ទិន្នន័យ របស់ រដ្ឋាភិបាល ។

ចំណែក គណបក្ស គួមីនតាង ដែល ជា គណបក្សប្រឆាំងដ៏ចម្បង និង មាន សំឡេង ភាគ ច្រើន នៅ ក្នុង សភា វិញ យល់ ថា តៃវ៉ាន់ ចាំបាច់ ត្រូវ តែ រក្សា ប្រភព ថាមពល នុយក្លេអ៊ែរមួយ នេះ ដើម្បី ធានា សន្តិសុខ ផ្នែក ថាមពល ។ សមាជិកសភា បក្ស នេះ បាន ថែម ទាំង បោះឆ្នោត អនុម័ត ច្បាប់ ពន្យារ អាយុ របស់ មជ្ឈមណ្ឌល នុយក្លេអ៊ែរ តៃវ៉ាន់ ទៀត កាលពី ថ្ងៃព្រហស្បតិ៍ ទី ១៥ ឧសភា កន្លង ទៅ ដោយ សំអាង ថា តៃវ៉ាន់ មាន យុទ្ធសាស្ត្រ និង កំពុង អភិវឌ្ឍ បច្ចេកវិទ្យា ទំនើប វិស័យ ការពារ ជាតិ និង កំពុង ពង្រឹង សន្តិសុខ ជាតិ មិន ត្រូវ លុប បំបាត់ជម្រើស នុយក្លេអ៊ែរទេ។

តៃវ៉ាន់ មាន ប្រវត្តិ ប្រើ ថាមពល នុយក្លេអ៊ែរ តាំង ពី ជាច្រើន ទសវត្សរ៍ មក ហើយ។ នៅ ឆ្នាំ ១៩៨០ តៃវ៉ាន់ ប្រើ ថាមពល នុយក្លេអ៊ែរ ក្នុង កំរិត ៥០% នៃផលិតផល អគ្គីសនី សរុប ដោយ មាន មជ្ឈមណ្ឌលនុយក្លេអ៊ែរចំនួនបី។ មណ្ឌលនុយក្លេអ៊ែរនីមួយៗ មាន បំពាក់ ដោយ ម៉ាស៊ីនប្រតិករ ចំនួន ៦។ ក្រោយ គ្រោះ មហន្តរាយ នុយក្លេអ៊ែរ នៅ ហ្វូគូស្ហ៊ីម៉ាប្រទេស ជប៉ុន តៃវ៉ាន់ បាន បញ្ឈប់ ការ ដ្ឋាន នុយក្លេអ៊ែរ កំពុង សាង សង់ មួយ នៅ ឆ្នាំ ២០១៤ និង បាន បញ្ឈប់ ប្រតិបត្តិការ របស់ មជ្ឈមណ្ឌល នុយក្លេអ៊ែរ ពីរ ផ្សេង ទៀត នៅ ឆ្នាំ ២០១៨មួយ នៅ ឆ្នាំ ២០២៣ មួយ ដោយ ផុត កិច្ចសន្យា ធ្វើ អាជីវកម្ម៕

Nº.0687

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top