នារីវ័យក្មេងម្នាក់ ធ្លាក់ពីលើអគារមួយកន្លែង នៅខណ្ឌចំការមន សមត្ថកិច្ច កំពុងបើក ការស្រាវជ្រាវរកមូលហេតុ

7News

នារីវ័យក្មេងម្នាក់ ធ្លាក់ពីលើអគារមួយកន្លែង នៅខណ្ឌចំការមន សមត្ថកិច្ច កំពុងបើក ការស្រាវជ្រាវរកមូលហេតុ 

ចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥៖

នារីម្នាក់ សង្ស័យ ធ្លាក់ ពី លើ អគារ ដោយ មិន ទាន់ ដឹង ពី មូលហេតុ ចំ នឹង កណ្ដាល ផ្លូវ ចេញ ចូល អគារ បង្ក ឲ្យ មាន ការ ភ្ញាក់ផ្អើល ដល់ សមត្ថកិច្ច មូលដ្ឋាន ចុះ អន្តរាគមន៍ ហ៊ុមព័ទ្ធ ខ្សែ ទីតាំង កន្លែង កើតហេតុ ធ្វើការ ស្រាវជ្រាវ ភ្លាមៗ។

ហេតុការណ៍ នេះ បង្ក ឲ្យ មាន ការ ភ្ញាក់ផ្អើល កាលពី វេលា ម៉ោង ៣ និង ៤០ នាទី ល្ងាច ថ្ងៃ ទី ១៨ ខែ ឧសភា ឆ្នាំ ២០២៥ ម្សិលមិញ ស្ថិត នៅ ផ្លូវលំ ក្នុង សង្កាត់ ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានី ភ្នំពេញ។

តាម ប្រភព ពី កន្លែង កើតហេតុ បាន ឲ្យ ដឹង ថា នៅ ម៉ោង កើតហេតុ គេ បាន ឃើញ នារី ម្នាក់ មាន វ័យ ប្រហែល ជាង ២០ ឆ្នាំ បាន ធ្លាក់ ពី លើ អគារ ដោយ មិន ដឹង ជាន់ ទី ប៉ុន្មាន នោះ ទេ ធ្លាក់ ចុះ មក ក្រោម ភ្លាមៗ អ្នក នៅ ជិត កន្លែង កើតហេតុ បាន ព្យាយាម ទាក់ទង ហៅ រថយន្ត សង្គ្រោះ បន្ទាន់ មក ទទួល ទៅ សង្គ្រោះ តែ ជា អកុសល ជនរងគ្រោះ បាន ស្លាប់ បាត់ ទៅ ហើយ។ ជនរងគ្រោះ ជា នារី ខាងលើ ពាក់អាវ យឺត ពណ៌ ខ្មៅ ខោ ក្រណាត់ ពណ៌ ខ្មៅ មាន សាក់ រូប តុក្កតា Kitty ពណ៌ ក្រហម នៅ កំភួន ដៃ ខាងឆ្វេង បាន ស្លាប់ នៅ កណ្ដាល ផ្លូវ តែម្ដង។

ក្រោយ ពេល កើតហេតុ សមត្ថកិច្ច មូលដ្ឋាន ប៉ុស្តិ៍ ទន្លេបាសាក់ បាន រាយការណ៍ បន្ត ទៅ កម្លាំង អធិការដ្ឋាន នគរបាល ខណ្ឌ ចំការមន ចុះ អន្តរាគមន៍ និង ហ៊ុមព័ទ្ធ ជុំវិញ កន្លែង កើតហេតុ ហើយ បើក ការ ស្រាវជ្រាវ រក មូលហេតុ ផង ដែរ៕




Nº.0688

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top