ជំងឺ ពិសធ្យូង ឬ ជំងឺ អង់ត្រាក់ (Anthrax) ដែល កើតលើ សត្វគោ ក្របី មិនមានវត្ត មាន នៅកម្ពុជាទេ នាពេលបច្ចុប្បន្នប៉ុន្តែ ប្រជាពលរដ្ឋ ត្រូវតែប្រុងប្រយ័ត្ន

7News

ជំងឺ ពិសធ្យូង ឬ ជំងឺ អង់ត្រាក់ (Anthrax) ដែល កើតលើ សត្វគោ ក្របី មិនមានវត្ត មាន នៅកម្ពុជាទេ នាពេលបច្ចុប្បន្នប៉ុន្តែ ប្រជាពលរដ្ឋ ត្រូវតែប្រុងប្រយ័ត្ន

ចេញផ្សាយនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥៖

ជំងឺ ពិសធ្យូង ឬ ជំងឺ អង់ត្រាក់ (Anthrax) ដែល កើត លើ សត្វ គោ ក្របី មិន មាន វត្ត មាន នៅ កម្ពុជាទេ នា ពេល បច្ចុប្បន្ន ប៉ុន្តែ ប្រជាពលរដ្ឋ ត្រូវ តែ ប្រុង ប្រយ័ត្ន ការ ឆ្លង ជំងឺ នេះ ដោយ មិន ត្រូវ បរិភោគ សាច់ គោក ក្របី ឆៅ និ ង មិន ត្រូវ កាប់ គោ ឈឺយក មក លក់ ដើម្បី ចៀស វាង ការ ឆ្លង ជំងឺ នេះ។

នេះជា ការ ក្រើន រំលឹក របស់ លោក លី សូវ៉ាន់ ប្រធាន ប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លង បន្ទាប់ ពី មាន ករណី ស្លាប់ របស់ ពលរដ្ឋ ថៃ ពី ជំងឺ នេះ កាល ពីសប្ដាហ៍ មុន។

សារព័ត៌មាន ថៃ ចុះ ផ្សាយ ថា ប្រទេស ថៃ បាន រក ឃើញ ករណី ជំងឺ នេះ ចំនួន ២ ករណី ដោយ អ្នក ជំងឺ ម្នាក់ ស្លាប់ និង ម្នាក់ ទៀត កំពុង ព្យាបាល នៅ មន្ទីរ ពេទ្យ ហើយ ករណី ស្លាប់ នេះ ជា លើក ទី ១ ក្នុង រយៈ ពេល ៣០ ឆ្នាំ ចុង ក្រោយ។ ពួក គេ បាន ឆ្លង ជំងឺ នេះ ដោយសារ តែ បាន បរិភោគ សាច់ គោ ឆៅ ដែល ឆ្លង បាត់តេរី អង់ត្រាក់។ មនុស្ស ២៤៧ នាក់ ទៀត ត្រូវ បាន ដាក់ ឲ្យ ស្ថិត ក្រោម ការ ឃ្លាំ មើល។

លោក លី សូវ៉ាន់ បានប្រាប់ ថា ជំងឺ នេះ មាន ថ្នាំ ព្យាបាល ប្រសិន បើ រក ឃើញ ថា អ្នក ជំងឺ ពិត ជា បាន កើត ជំងឺ នេះ ពិត ប្រាដក។ ជំងឺ នេះ អាច ឆ្លង តាម រយៈ បរិភោគសាច់ឆៅ ឬប៉ះពាល់នឺងប្រភេទសត្វស៊ីស្មៅ ដូចជាគោ ក្របី ជាដើម។ ជំងឺ នេះ មាន ៣ ទម្រង់ គឺកើត នៅ លើ ស្បែក សួត និង ក្រពះ ពោះ វៀន។

នៅ កម្ពុជា មិន ធ្លាប់ មាន ករណី នេះ កើត ឡើង ទេប៉ុន្មាន ឆ្នាំ ចុង ក្រោយ នេះ ប៉ុន្តែ បាន កើត ឡើង នៅ ខេត្ត ចំប៉ាក់សាក់ របស់ ឡាវ និង នៅ ព្រំដែន ថៃ និង ឡាវ នៅ ឆ្នាំ ២០២៤ និង ដើម ឆ្នាំ ២០២៥ នេះ។

លោក លី សូវ៉ាន់៖ «ចំពោះ កម្ពុជា យើង យើង តែង ធ្វើ វិធានការ បង្ការ នៅ តាម ព្រំដែន ជាមួយ ថៃ និង ឡាវ ទាំង ទៅ លើ មនុស្ស និង សត្វ ហើយ យើង មិន បាន រក ឃើញ ជំងឺ នេះ ក្នុង ប្រទេស យើង ទេ។ យ៉ាង ណា ក៏ ដោយ សូម ឲ្យ ប្រជាពលរដ្ឋ កុំ កាប់ គោ ដែល ឈឺ យក មក លក់ ព្រោះ អាច ឆ្លង ជំងឺ នេះ ឬ ជំងឺ ផ្សេងៗ ទៀត។ ដូច្នេះ សូម កុំ កាប់ សត្វ មាន់ ទា គោ ឈឺ យក ទៅ លក់ គួរ តែ កប់ ចោល»។

លោក ក៏ លើក ទឹកចិត្ត ឲ្យ ពលរដ្ឋ កុំ បរិភោគ សាច់ សត្វ ដែល គ្មាន ប្រភព ច្បាស់ ហើយ អ្នក ដែល មាន រោគ សញ្ញា សង្ស័យ សូម ទាក់ ទង ក្រសួងសុខាភិបាល តាម លេខ ទូរសព័្ទ ១១៥ ដើម្បី រាយការណ៍ ពី ករណី សង្ស័យ៕

Nº.0655

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top