កម្ពុជាត្រៀមដឹកទុរេនចេញ ទៅកាន់ទីផ្សារចិននៅសប្ដាហ៍ក្រោយ
ចេញផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥៖
លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពា្យក្រសួងកសិកម្ម បានឱ្យដឹងថា ទុរេន ស្រស់ ៣ កុងតឺន័របន្ថែមទៀត ត្រៀមដឹកចេញទៅប្រទេសចិននៅសប្ដាហ៍ក្រោយ បន្ទាប់ ពីទុរេន ជើងដំបូងជាង ១៧ តោនត្រូវបាននាំចេញទៅចិននៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៥ ដោយក្រុម ហ៊ុន អេច អេហ្វ ហ្រ្វូត ឯ.ក (HF FRUIT LTD.)។
អគ្គរដ្ឋបាលគយចិន (GACC) កាលពីថ្ងៃទី ០៥ ខែកក្កដា បានវាយតម្លៃ និងយល់ព្រមលើសំណើចុះបញ្ជីចម្ការទុរេនចំនួន ១១២កន្លែង និងរោង ចក្រ វេចខ្ចប់ចំនួន ៣០កន្លែង ដែលបានបំពេញតាមគោល ការណ៍ កសិកម្មល្អ (GAP) លក្ខខណ្ឌ ភូត គាមអនាម័យ និងស្តង់ដាសុវត្ថិភាពចំណី អាហារ របស់ប្រ ទេសចិន។
លោក ឃឹម ហ្វីណង់ បានប្រាប់ឱ្យដឹងថា ទុរេនស្រស់កម្ពុជាជើងដំបូងជាង១៧តោន ត្រូវបាន នាំ ចេញ ជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន បន្ទាប់ពីបានឆ្លងកាត់ការត្រួតពិនិត្យ និងការបញ្ជាក់ គុណ ភាព ពីក្រសួងកសិកម្ម ស្របតាមពិធីសារនៃការនាំចេញរួចមក។
លោក បន្ថែមថា៖ «ទុរេនទាំងនេះនឹងដឹកចេញតាមច្រកសមុទ្រនៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៥ និងគ្រោង ទៅ ដល់ប្រទេស ចិនក្នុងរយៈពេល៩ថ្ងៃទៀត។ បើមិនមានអ្វីប្រែ ប្រួល ទេ យើងនឹងមានទុរេន៣កុង តឺន័រ ទៀត ត្រៀមដឹកជញ្ជូននាំចេញបន្ថែមនៅ សប្តាហ៍ ក្រោយ»។
បើតាមលោក ឃឹម ហ្វីណង់ នេះគឺជាការជោគជ័យថ្មីមួយទៀតសម្រាប់ការនាំចេញផ្លែឈើស្រស់ របស់ កម្ពុជា ទៅកាន់ទីផ្សារដ៏មានសក្តានុពលមួយនេះ ហើយក៏ជាសមិទ្ធផលនៃកិច្ចសហ ប្រតិបត្តិ ការ រវាងរដ្ឋាភិបាលទាំងពីរ និងវិស័យឯកជន។
លោក ហេង ឆេងលី ប្រធានសហគមន៍ទុរេនបែកអន្លូងយល់ឃើញថា ការនាំចេញទុរេនទៅទីផ្សារចិន កាន់ តែ ល្អ សម្រាប់ទុរេន យើង សម្រាប់កសិករគាត់មានជម្រើសច្រើន។
គិតត្រឹមឆ្នាំ ២០២៤ កម្ពុជាមានផ្ទៃដី ដាំដុះ ទុរេនជាង ៩ ពាន់ហិកតា ក្នុងនោះផ្ទៃដីអាចប្រមូល ផល បាន ៥ ពាន់ហិកតា ដែលផ្ដល់ ទិន្នផល ប្រមាណ ៨ ម៉ឺន ២ ពាន់តោន។
តាមគម្រោង ក្រុមហ៊ុន អេច អេហ្វ ហ្រ្វូត ឯ.ក នឹងបន្តនាំចេញទុរេនរាប់សិបតោន ទៅកាន់ទីផ្សារ ប្រទេសចិន តាមរយៈការប្រមូលទិញពីកសិករ ដែលដាំទុរេនក្នុងខេត្តត្បូងឃ្មុំទាំងអស់ ដោយ កំណត់ ទិញទៅតាមទំហំផ្លែ ប្រភេទផ្លែ និងគុណភាពនៃផ្លែទុរេន តាមតម្លៃទីផ្សាជាក់ស្តែង៕
Nº.0857