កម្លាំងសមត្ថកិច្ចខេត្តក្រចេះ ចុះបង្ក្រាប ទីតាំងសង្ស័យមានលួចលាក់បង្កប់បទល្មើសអនឡាញនិងឃាត់ខ្លួនជនបរទេសជាង៣០០នាក់
ចេញផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥៖
អភិបាលខេត្តក្រចេះឯកឧត្តម វ៉ា ថន នៅថ្ងៃទី១៦ ខែកក្កដានេះបានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះខេត្ត ចុះបង្ក្រាប ទីតាំងដែលសង្ស័យ មានលួចលាក់បង្កប់បទល្មើសអនឡាញ នៅផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រឃុំ២ធ្នូ ស្រុកស្នួល
សេចក្តីរាយការណ៍បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការកម្លាំង សមត្ថកិច្ចចម្រុះខេត្ត ដោយសហការជាមួយ អាជ្ញាធរមាន សមត្ថកិច្ចមូលដ្ឋានបានធ្វើការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទៅលើទីតាំងលួចបង្កប់បទល្មើស Online Scams ដោយបានរកឃើញ និងឃាត់ខ្លួនជនជាតិបរទេសចំនួន ៣១២នាក់(ស្រី៥៦នាក់) ក្នុងនោះមាន ជនជាតិវៀតណាម ថៃ បង់ក្លាដេស ឥណ្ឌូនេស៊ី ចិន និងមីយ៉ាន់ម៉ា។
ក្រោយការបង្ក្រាបទាំងជនសង្ស័យនិងវត្ថុតាងដែលដកហូតបាន ត្រូវបានប្រគល់ និងបញ្ជូនមកកាន់ស្នងការដ្ឋាន នគរបាលខេត្ត ក្រចេះ ដើម្បីចាត់ការជាបន្តតាមនីតិវិធីច្បាប់។
Nº.0856