បែកធ្លាយ រឿងអាស្រូវផ្លូវ ភេទ ព្រះសង្ឃ កំពុង អង្រួន សហគមន៍ ពុទ្ធសាសនិកថៃ
ចេញផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥៖
រឿង អាស្រូវ បាន ផ្ទុះ ឡើង ដោយ ស្ត្រីថៃ វ័យ ៣៥ ឆ្នាំ ម្នាក់ មាន ទំនាក់ទំនង ក្នុង ទម្រង់ជា “ស្រី កំណាន់” របស់ ព្រះ សង្ឃ ជាង ១០ អង្គ នៅ វត្តផ្សេងៗ គ្នា ស្ទើរ ទូទាំង ប្រទេស។ ព្រះ សង្ឃជាប់ ពាក់ព័ន្ធ នឹង រឿង អាស្រូវ នេះ ខ្លះ មាន ឋានៈ និង តួនាទី ជាន់ ខ្ពស់ ផង។ ប្រើ ល្បិច លួង លោម ស្នេហ៍ ព្រះ សង្ឃ ដើម្បី ជំរិត យក លុយ ស្ត្រី ឆបោក នេះ ទើប ត្រូវ បាន ប៉ូលិសថៃ ចាប់ ខ្លួន បាន នៅ ថ្ងៃ ទី អង្គារ ទី ១៥ កក្កដា ២០២៥ ជាមួយវត្ថុ តាង ជា ច្រើន។
រឿងអាស្រូវផ្លូវភេទបានបែកធ្លាយ បន្ទាប់ពីប្រមុខសង្ឃមួយអង្គនៅវត្តទ្រីថូសៈថេតវរវីហានបានបាត់ខ្លួនយ៉ាងចម្លែកកាលពីខែមិថុនា។ កើតសង្ស័យ អាជ្ញាធរបានរកឃើញភ្លាមថាព្រះសង្ឃអង្គនោះមានទំនាក់ទំនងផ្លូវភេទជាមួយស្ត្រីវ័យ៣៥ឆ្នាំដែលមានរហ័សនាមថា Golf។ នៅពេលចុះទៅឆែកឆេរផ្ទះស្ត្រីជាប់សង្ស័យនោះកាលពីដើមខែកក្កដានេះ ប៉ូលិសថៃប្រមូលបានរូបថត និងវីដេអូជាង៨ម៉ឺនសន្លឹកដែលខ្លះមានទម្រង់ជារូបអាសអាភាសផ្លូវភេទរបស់ព្រះសង្ឃជាន់ខ្ពស់នៅតាមវត្តល្បីៗរបស់ថៃ។ គឺទើបតែនៅថ្ងៃទី១៥ កក្កដានេះដែលប៉ូលិសអាចចាប់ខ្លួននាង Golf បាននៅក្នុងគេហដ្ឋានដ៏ប្រណិតមួយស្ថិតក្នុងខេត្តណងថាបុរី ភាគខាងជើងក្រុងបាងកក ពីបទឆបោក លាង និងលួចលុយ។
បើតាមប៉ូលិសថៃ មានសង្ឃមួយអង្គនៅវត្តមួយនៃខេត្តអយុធ្យាបានបង្វិលលុយចេញពីគណនីវត្តទៅឱ្យនាង Golf ចំនួនប្រមាណ១ម៉ឺនដុល្លារ។ ក្រោយពេលធ្លាយរឿងអាស្រូវ ព្រះសង្ឃនោះនោះបានអះអាងថាបានផ្ទេរលុយពីគណនីផ្ទាល់ខ្លួនឱ្យនាង Golf អស់ប្រមាណ ៣៤ម៉ឺនដុល្លារ។ តាមការពិត Golf បានដៅទាក់គ្រប់ព្រះសង្ឃដែលមានឥទ្ធិពលខ្លាំងនៅទូទាំងប្រទេស។ នៅពេលចែចង់ស្នេហ៍បានទើបគំរាមជំរិតថា នឹង ផ្សព្វផ្សាយជាសាធារណៈអំពីទំនាក់ទំនងផ្លូវភេទរបស់សង្ឃទាំងនោះ។ ជាសរុប មានសង្ឃចំនួនប្រមាណ១៥អង្គបានជាប់អន្ទាក់ស្នេហ៍ឆបោក ក្នុងនោះ៩អង្គបានលាចាកសិក្ខាបទដោយស្ម័គ្រចិត្ត។
រឿងអាស្រូវផ្លូវភេទព្រះសង្ឃនេះបានផ្ទុះឡើង ក្រោយរឿងអាស្រូវពុករលួយរបស់ក្រុមគណៈសង្ឃតែ ២ខែប៉ុណ្ណោះ។ កាលពីខែឧសភា ប៉ូលិសថៃបានចាប់ខ្លួនព្រះសង្ឃមួយអង្គពីបទបង្វែរលុយចូលបុណ្យរបស់ពុទ្ធសាសនិកចំណុះជើងវត្តចំនួនជាង៨លានដុល្លារ ទៅលើល្បែងអនឡាញ។ មានពលរដ្ឋជាង៩០%កាន់ពុទ្ធសាសនា ថៃធ្លាប់ជួបរឿងអាស្រូវទាក់ទងនឹងព្រះសង្ឃជាញឹកញយ ប៉ុន្តែមិនដែលប៉ះពាល់ដល់សង្ឃជាន់ខ្ពស់ទេជាទូទៅ។ លើកនេះ រឿងអាស្រូវផ្លូវភេទព្រះសង្ឃបានឡើងដល់ទំព័រមុខនៃសារព័ត៌មានក្នុងស្រុកតែម្តង។ បាងកកប៉ុស្តិ៍ថាគួរតែសើរើមើលច្បាប់គ្រប់គ្រងសហគមន៍សង្ឃឡើងវិញ។ ដើម្បីស្តារទំនុកចិត្តប្រជាពលរដ្ឋ ក្រុមប្រឹក្សាគណៈសង្ឃបានប្រកាសបង្កើតគណៈកម្មាធិការពិសេសសម្រាប់ត្រួតពិនិត្យឡើងវិញវិធានផ្ទៃក្នុងវត្ត៕
Nº.0854