ករណីភ្លើងឆេះនៅខណ្ឌពោធិ៍សែនជ័យ បណ្ដាលឲ្យស្លាប់មនុស្សមួយគ្រួសារ

7News

ករណីភ្លើងឆេះនៅខណ្ឌពោធិ៍សែនជ័យ បណ្ដាលឲ្យស្លាប់មនុស្សមួយគ្រួសារ  

ចេញផ្សាយនៅថ្ងៃទី១៣ ខែមថុនា ឆ្នាំ២០២៥៖

ករណីគ្រោះអគ្គិភ័យដែលកើតឡើងនៅព្រឹកព្រលឹមថ្ងៃទី១៣មិថុនានេះនៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បណ្ដាលឲ្យសមាជិកគ្រួសារចំនួន៤នាក់ មានម្ដាយ ឪពុក និងកូន២នាក់បានបាត់បង់ជីវិតក្នុងអណ្ដាតភ្លើងគួរឲ្យអាណោចអាធម៌។ នេះបើតាមរបាយការណ៍របស់កងប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០។

របាយការណ៍ ករណីនេះបានកើតឡើងនៅវេលាម៉ោង០៥និង០៥នាទីព្រឹកថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥  នៅចំណុចផ្ទះជួសជុល និងលក់គ្រឿងម៉ាស៊ីនត្រជាក់ ទូទឹកកក ម៉ាស៊ីនបោកខោអាវ ស្ថិតតាមផ្លូវបេតុងភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ខពោធិ៍សែនជ័យរាជធានីភ្នំពេញ។ ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះមានទំហំ ៥ម៉ែត្រ គុណ ២០ម៉ែត្រ  ឆេះខូចខាតសម្ភារមួយចំនួន។



ជនរងគ្រោះក្នុងករនីអគ្គិភ័យនេះមានឈ្មោះ ហេង សុវណ្ណខយ ភេទប្រុស អាយុ៣៨ឆ្នាំ (ឪពុក) ឈ្មោះ ប៊ុត ពុធ ភេទស្រី អាយុ៣២ឆ្នាំ (ម្តាយ) កូនស្រីទី១ឈ្មោះឃឿងខយ បុត្រី ភេទស្រី អាយុ១០ឆ្នាំ កូនស្រីទី២ឈ្មោះ ឃឿងខយ សុវណ្ណម៉ី ភេទស្រី អាយុ៩ខែ។

ទោះបីយ៉ាងណា កម្លាំងជំនាញនៅមិនទាន់បញ្ជាក់ណពីមូលហេតុនៃការឆាបឆេះនេះនៅឡើយទេ៕

Nº.0769

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top