ជនសង្ស័យម្នាក់ ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារ ក្រោយពីបានប្រើឧបករណ៍នេសាទល្មើសច្បាប់ព្រមទាំង បង្កហិង្សាទៅលើក្រុមសហគមន៍នេសាទ
ចេញផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥
(ខេត្តស្ទឹងត្រែង ) ជនសង្ស័យ ម្នាក់ ក្នុង ចំណោម បក្សពួក ៣ នាក់ ត្រូវ បាន កម្លាំង នៃ ខណ្ឌ រដ្ឋបាល ជលផល បញ្ជូន ទៅ កាន់ ពន្ធនាគារ កាលពី ព្រឹក ថ្ងៃ ទី ៩ ខែមិថុនា ឆ្នាំ ២០២៥ ក្រោយ បញ្ចប់ សំណុំរឿង ករណី នេសាទ ដោយ ប្រើ ឧបករណ៍ ឆក់ ល្មើសច្បាប់ ព្រមទាំង បង្ក ហិង្សា វាយប្រហារ ទៅ លើ ក្រុម សហគមន៍ នេសាទ បណ្ដាល ឲ្យ រង របួស ចំនួន ពីរ នាក់ ផង ដែរ ។
តាម ការ រៀបរាប់ របស់ សហគមន៍ នេសាទ បាន រៀបរាប់ ពី ដំណើររឿង ថា កាលពី ថ្ងៃ ទី ០៦ ខែមិថុនា ឆ្នាំ ២០២៥ វេលា ម៉ោង ២០ និង ១០ នាទី ក្រុមការងារ អភិរក្ស ត្រី មេ ពូជ ប៉ុស្តិ៍ កោះ សំពាយ ដោយ មានការ ចូលរួម ពី សហគមន៍ កាំ ង ដីស កោះ សំពាយ ភូមិ ស្វាយ នឹង ឆ្នាំ ទន្លេ អភិរក្ស សត្វ ផ្សោត ប៉ុស្តិ៍ កោះ សំពាយ បាន ចុះ ល្បាត នៅ ចំណុច កាំ ង គ្រឹ ង ស្ថិត នៅ ភូមិ កាំ ង ក្ងោក ឃុំ កាំ ង ចាម ស្រុក ថា ឡា បរិ វ៉ា ត់ ។
លុះដល់ ម៉ោង ០៣ និង ៤៥ នាទី ឈាន ចូល ថ្ងៃ ទី ០៧ ខែមិថុនា ឆ្នាំ ២០២៥ ក៏ បាន ប្រទះ ឃើញ ទូក ឆក់ ត្រី ចំនួន ០១ គ្រឿង មាន គ្នា ០៣ នាក់ កំពុង ធ្វើ សកម្មភាព នេសាទ ត្រី ដោយ ប្រើប្រាស់ ឧបករណ៍ ឆក់ នៅ ចំណុច កាំ ង ក្រាស់ ស្ថិត នៅ ភូមិ កាំ ង ក្ងោក ឃុំ កាំ ង ចាម ស្រុក ថា ឡាបរិ វ៉ា ត់ ខណៈ ពេល នោះ ក្រុមការងារ បាន ហៅ ឱ្យ ឈប់ មិន ព្រម ឈប់ ហើយ ក្រុមការងារ ក៏ បាន បើកទូក ចូល ទៅ ជិត តែ ជនសង្ស័យ ទាំង ០៣ នាក់ បាន បើកទូក រត់គេច ។
ជនសង្ស័យ ម្នាក់ ដែល ត្រូវ ឃាត់ខ្លួន នោះ បាន បញ្ជូន មក កាន់ មន្ត្រី ជំនាញ នៃ ខណ្ឌ រដ្ឋបាល ជលផល ដើម្បី បន្ត នីតិវិធី កសាង សំណុំរឿង បញ្ជូន ទៅ តុលាការ ។ មន្ត្រី នៃ ខណ្ឌ រដ្ឋបាល ជលផល ខេត្តស្ទឹងត្រែង បាន បញ្ជាក់ ថា ជនសង្ស័យ ស្ថិត ក្នុង ការ ឃាត់ខ្លួន ឈ្មោះ លឿន ខាន ភេទ ប្រុស អាយុ ៤១ ឆ្នាំ ជនជាតិ ខ្មែរ មាន ទីកន្លែង កំណើត ភូមិ កោះ ព្រះ ឃុំ កោះ ព្រះ ស្រុក សៀម បូក ខេត្តស្ទឹងត្រែង បច្ចុប្បន្ន ស្នាក់ នៅ ភូមិ កាំ ង ក្ងោក ឃុំ កាំ ង ចាម ស្រុក ថា ឡា បរិ វ៉ា ត់ ខេត្តស្ទឹងត្រែង ។
វត្ថុ តាង រឹបអូស រួម មាន ១. ទូក ឈើ ចំនួន ០១ គ្រឿង ប្រវែង ៧ ម៉ែត្រ និង ០.៥ សង់ទីម៉ែត្រ ២. ម៉ាស៊ីន ម៉ាក Hyundai កំលាំង ១៨ សេស ចំនួន ០១ គ្រឿង ( ធ្លាក់ ចូល ទន្លេ )៣. អា គុយ ចំនួន ០១ គ្រឿង ( ធ្លាក់ ចូល ទន្លេ )៤. ក្បាល ឆក់ ចំនួន ០១ គ្រឿង ( ធ្លាក់ ចូល ទន្លេ )៥. ថ្នង សម្រាប់ ដួស ត្រី ចំនួន ០១ គ្រឿង ៦. គ្រាប់កាំភ្លើង កែ ច្នៃ ចំនួន ១៤ គ្រាប់ ៧. ខ្សែកាប ប្រវែង ៥ ម៉ែត្រ និង ខ្សែភ្លើង ប្រវែង ១០ ម៉ែត្រ ៨. ត្រី ចម្រុះ ប្រមាណ ១០ គីឡូក្រាម ( សល់ ពី លិច និង អណ្តែត ទឹក )៩. និង គ្រឿងញៀន ០១ កញ្ចប់ តូច ។
លោកនាយ ខណ្ឌ បាន បញ្ជាក់ ថា ក្រុមការងារ សហគមន៍ នេសាទ និង មន្ត្រី រដ្ឋបាល ជលផល បាន កំណត់ មុខសញ្ញា ជនសង្ស័យ ដែល បាន គេចខ្លួន នោះ រួច មក ហើយ ។ លោក បញ្ជាក់ ពី គោល ជំហរ យ៉ាង ម៉ឹង ម៉ាត់ ថា នឹង ត្រូវ តាម ឃាត់ខ្លួន ជនសង្ស័យ ដែល គេចខ្លួន ទាំងនោះ យក មក ផ្ដន្ទាទោស តាម ច្បាប់ ឲ្យ ខាន តែ បាន ។
លោក ក៏ បាន បញ្ជាក់ អំពី ច្បាប់ ស្ដី ពី ជលផល ដែល ថា សំណុំរឿង បទល្មើស ជលផល ខាងលើ ដែល ប្រព្រឹត្ត ដោយ ឈ្មោះ ខាងលើ គឺជា អំពើ ល្មើស នឹង មាត្រា ២០ ចំណុច ០១ នៃ ច្បាប់ ស្តី ពី ជលផល ដែល ប្រកាស ឲ្យ ប្រើ តាម ព្រះរាជក្រម លេខ ន ស / រកម /០៥០៦ /១១ ចុះ ថ្ងៃ ទី ២១ ខែឧសភា ឆ្នាំ ២០០៦ នឹង ត្រូវ ផ្តន្ទាទោស តាម មាត្រា ៩៨ ចំណុច ៤ នៃ ច្បាប់ ស្តី ពី ជលផល ដោយ ត្រូវ ដាក់ ពន្ធនាគារ ពី (៣) ឆ្នាំ ទៅ (៥) ឆ្នាំ និង វត្ត តាង ទាំងអស់ ត្រូវ រឹបអូស ជា សម្បត្តិ រដ្ឋ ឬ បំផ្លាញ ចោល ៕
Nº.0752