នៅរុស្ស៊ី ស្លាប់ មនុស្សយ៉ាងតិច ៧នាក់ ហើយ របួសប្រមាណ ៦៩នាក់ ដោយសារផ្ទុះគ្រាប់បែកបាក់ស្ពាន
ចេញផ្សាយនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥៖
នៅរុស្ស៊ី មានគ្រោះថ្នាក់ បំ ផ្ទុះ ស្ពាន ២ កន្លែង ជាប់ៗគ្នានៅចុងសប្តាហ៍នេះ ដែល បាន កើតឡើង នៅ ប៉ែក នីរតី ជាប់ព្រំដែន អ៊ុយក្រែន។ ហេតុការណ៍ នេះ បាន បណ្តាល ឲ្យ មនុស្ស យ៉ាងតិច ៧ នាក់ស្លាប់ និង របួស យ៉ាងតិច ៧០ នាក់ ។ អាជ្ញាធរ រុស្ស៊ី បាន ចាត់ទុកថាជា« អំពើ ភេរវកម្ម» និង បាន ប្រកាស បើកការ ស៊ើប អង្កេត តែ មិនបាន ទម្លាក់កំហុសចំៗ ទៅលើអ៊ុយក្រែន។
ប្រទេសរុស្ស៊ីចុង សប្តាហ៍នេះ ហេតុការណ៍ បំផ្ទុះ ស្ពាន ឆ្លង ផ្លូវ ថ្នល់ ១ និង ស្ពាន ផ្លូវ ដែក ១ បានកើតឡើង នៅភូមិភាគ នីរតី ត្រង់ តំបន់ Koursk និង តំបន់ Briansk។ ក្រុម អ្នក ស៊ើប អង្កេតរុស្ស៊ី បញ្ជាក់ ថា លោកប្រមុខ រដ្ឋ វ្ល៉ាឌីមៀរ ពូទីន និង រដ្ឋមន្ត្រីក្រសួងគ្រប់គ្រងស្ថានការណ៍ អាសន្ន បាន ទទួល របាយការណ៍ ពី គ្រោះថ្នាក់ នេះ ជា ប្រចំ ហូរហែ តាំងពី យប់ ថ្ងៃ សៅរ៍ និង ថ្ងៃ អាទិត្យ ទៀត។ ក្រោយពី ធ្វើ តុល្យការ ចៅហ្វាយ ខេត្ត ប្រចាំ តំបន់ រងគ្រោះនោះ បានប្រកាស នៅ ថ្ងៃ អាទិត្យ ទី ១មិថុនា ដោយ បញ្ជាក់ថា ការ ផ្ទុះ ស្ពាន លើកទី១ ម នុស្សស្លាប់ យ៉ាងតិច ៧ នាក់ ហើយ របួស ប្រ មាណ ៦៩ នាក់ ។ ចំណែក ការ ផ្ទុះ លើកទី២ អ្នកបើកបរ រថភ្លើង រុស្ស៊ី ពុំ ប្រាប់ ពីចំនួន ជន រងគ្រោះ ឡើយ ដោយ គ្រាន់តែ ឲ្យដឹង ថា ជនរងគ្រោះ ទាំងអស់ ត្រូវ ដឹកទៅ សង្គ្រោះ បន្ទាន់ នៅមន្ទីរពេទ្យ ។
អាជ្ញាធររុស្ស៊ីបានចាត់ទុកការបំផ្ទុះ ស្ពានផ្ទួនៗគ្នា នៅ គ្រានេះ ថាជា«អំពើភេរវកម្ម» និងបានប្រកាសបើកការស៊ើបអង្កេត។ គិត មកត្រឹម រសៀល ថ្ងៃ អាទិត្យ ទី១ មិថុនា ភាគី រុស្ស៊ី ពុំ បាន ភ្ជាប់« អំពើភេរវកម្ម» បំផ្ទុះ ស្ពាន នេះ ទៅនឹង ជម្លោះ អ៊ុយក្រែន ឬក៏ ទម្លាក់ កំហុស ទៅលើ អ៊ុយក្រែន ដោយផ្ទាល់ ក៏ទេដែរ ។ ចំណែក អាជ្ញាធរ អយស្ម័យយាន រុស្ស៊ី ក៏ បាន ស្តី បន្ទោស ទៅលើ «សកម្មភាព ខុសច្បាប់» ដែល បណ្តាល ឲ្យ កើត ហេតុគ្រោះ ថ្នាក់ យ៉ាងដូច្នេះ។ ផ្ទុយទៅវិញ អ៊ុយក្រែន ពុំ ចេញ សេចក្តី អធិប្បាយ ផ្លូវ ការណាមួយ ចំពោះហេតុការណ៍ នេះឡើយ ។
ទោះបី ម្តេច ក្តី ប្រព័ន្ធ បណ្តាញ ឃោសនាព័ត៌មាន បស្ចិម លោក បាន ផ្តោត ចំណាប់ អារម្មណ៍ ទៅលើ ស្នាដៃក្រុម យុវជន រុស្ស៊ី ទៅវិញ។ ជាក់ស្តែង កាលពីដើមខែ មេសា តុលាការរុស្ស៊ី នៅក្នុង តំបន់ Volgograd ភូមិភាគនីរតី ប្រទេសរុស្ស៊ី ដែល នៅឆ្ងាយ សមគួរពី ព្រំដែន អ៊ុយក្រែន គឺ បាន កាត់ទោស យុវជន រុស្ស៊ី ម្នាក់ វ័យ ត្រឹមតែ ២៣ឆ្នាំ ឲ្យ ជាប់ពន្ធនាគារ រហូត ដល់ ១៤ឆ្នាំ អំពី បទល្មើស ដុត បំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ដែក ។ រូប គេ នេះ ក៏ បាន សារភាព ទទួល ស្គាល់អំពើល្មើស និង ចាត់ទុក ទង្វើ ខ្លួន ថាជា សកម្មភាពគាំទ្រ អ៊ុយក្រែន។
នៅតំបន់ ក្បែរនោះ ឋិតក្នុងភូមិភាគនីរតី រុស្ស៊ី ដែរ គឺតំបន់ Saratov ក៏ មាន យុវជន រុស្ស៊ី វ័យ ២៤ឆ្នាំដូចគ្នា ចំនួន ២នាក់ បានបំផ្លិច បំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក ដែរ។ ពួក គេ ទាំងទ្វេ ត្រូវតុលាការ រុស្ស៊ី កាត់ទោស ឲ្យ ជាប់ ពន្ធនាគារ ម្នាក់១២ឆ្នាំ និងម្នាក់ទៀត១៤ឆ្នាំ ។
គួរ ជ្រាបថា តាំង ពី ផ្ទុះ សង្គ្រាមរុស្ស៊ី ឈ្លាន ពានអ៊ុយក្រែនមក សកម្មភាព វាយប្រហារ បំផ្លិច បំផ្លាញ សម្បត្តិសាធារណៈ ដែល កើត ពីស្នាដៃ ពលរដ្ឋ រុស្ស៊ី ខ្លួនឯង មា នជាហូរហែ ដែល ភាគច្រើន ជាស្នាដៃ យុវជន រុស្ស៊ី ហើយ ខ្លះ ជា អនីតិជន ក្មេង ៗ។ ជាទូទៅ ភាគី អ៊ុយក្រែន ពុំ ប្រតិកម្ម អ្វី ចំពោះការបំផ្លិច បំផ្លាញ ដែល កើតឡើង របៀបនេះ ក្នុង ទឹកដី រុស្ស៊ីនោះឡើយ ហើយ ហេតុការណ៍ គ្រោះថ្នាក់យ៉ាង ដូច្នេះ បើកើ តឡើងកាន់តែច្រើនទៅលើគូសត្រូវ របស់ខ្លួន នោះ អ៊ុយក្រែន ទំនង ជាកាន់ តែត្រេកអរ ទៅវិញទេ ៕
Nº.0732