អភិបាលខេត្តស្ទឹងត្រែង៖ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់កណៈកម្មាធិការត្រួតពិនិត្យ និងផ្សព្វផ្សាយផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀន

7News

អភិបាលខេត្តស្ទឹងត្រែង៖ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់កណៈកម្មាធិការត្រួតពិនិត្យ និងផ្សព្វផ្សាយផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀន

ចេញផ្សាយនៅថ្ងៃទី៣​ ខែឧសភា ឆ្នាំ២០២៥

ស្ទឹងត្រែង៖ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានថ្លែងនៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ នេះថា បញ្ហាគ្រឿងញៀនគឺជាបញ្ហាសកល ដែលយើងទាំងអស់គ្នាមានកាតព្វកិច្ចក្នុងការចូលរួមដោះស្រាយនិងទទួលខុសត្រូវ និងទាមទារនូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធតាមគ្រប់រូបភាព ដោយមិនត្រូវសាចទឹកដាក់គ្នានោះឡើយ។

ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងបានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់កណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តស្ទឹងត្រែង និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ ក្នុងខេត្ត ដែលបានធ្វើឡើងនៅសាលាខេត្តស្ទឹងត្រែង។


ឯកឧត្តម អភិបាលខេត្តស្ទឹងត្រែងថ្លែងទៀតថាបច្ចុប្បន្ននេះ ក្រុមសង្គមងងឹតបានមានការវិវដ្តន៍ទាំងសម្ភារៈ មធ្យោបាយ និងគំនិតថ្មីៗ ដែលទាមទាឲ្យមន្ត្រីអនុវត្តច្បាប់ទាំងងស់ត្រូវតេមានរបត់ឲ្យលឿនជាងក្រុមពួកសង្គមងងឹតទាំងនេះ ហើយស្ថិតនៅក្នុងតួនាទីភារកិច្ចរបស់យើង គឺត្រូវទទួលខុសត្រូវដាច់ខាត បង្ក្រាបនូវគ្រប់បទល្មើសទាំងអស់ក្នុងមូលដ្ឋានរបស់យើង ទាំងបញ្ហាគ្រឿងញៀននិងក្មេងទំនើង។

ឯកឧត្តម អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តស្ទឹងត្រែងបានបញ្ជាក់ថាសម្រាប់នៅតាមព្រំដែនកម្ពុជា-ឡាវ មិនមែនមានតែកងកម្លាំងសមត្ថកិច្ចរបស់ខេត្តនោះទេដែលនៅប្រចាំការ ទប់ស្កាត់បទល្មើសនានានៅតាមព្រំដែន ប៉ុន្តែក្នុងនោះក៏មានកម្លាំងចម្រុះ ចាប់ទាំងពីថ្នាក់ជាតិ ថ្នាក់មន្ទីរប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅចាំដោះស្រាយគ្រប់ស្ថានការណ៍។

Nº.0733

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top