មន្ត្រីជំនាញចំណីអាហារ បានរកឃើញគ្រឿងហូបចុកមួយប្រភេទមានផ្ទុកសារធាតុគីមីហាមឃាត់ នៅផ្សារ ក្នុងក្រុងស្ទឹងសែន

7News

មន្ត្រីជំនាញចំណីអាហារ បានរកឃើញគ្រឿងហូបចុកមួយប្រភេទមានផ្ទុកសារធាតុគីមីហាមឃាត់ នៅផ្សារ ក្នុងក្រុងស្ទឹងសែន 

ចេញផ្សាយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥

(ខេត្តកំពង់ធំ)៖ ក្រុមការងារមន្ត្រីជំនាញដឹកនាំដោយ លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំ លោក ហេង ភារម្យ ប្រធាន សាខា ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែង បន្លំ (ក.ប.ប) អាជ្ញាធរពាក់ព័ន្ធ ដោយ រថយន្ត មន្ទីរពិសោធន៍ ចល័ត ផ្នែកម្ហូបអាហាររបស់អគ្គនាយកដ្ឋាន ក.ប.ប ផង កាលពីព្រឹក ថ្ងៃទី៣ ខែមិថុនា បានចុះត្រួតពិនិត្យ សុវត្ថិភាពម្ហូបអាហារនៅ ផ្សារធំៗចំនួន ២ នៅក្នុងក្រុងស្ទឹងសែន គឺផ្សារកំពង់ធំ និងផ្សារ ស្ទឹងសែន។

ការត្រួតពិនិត្យលើសុវត្ថិភាពម្ហូបអាហារបានផ្តោតលើ បន្លែ ផ្លែឈើ សាច់គោ សាច់ជ្រូក នំកញ្ចប់ ប្រហិត ត្រីប្រៃ ប្រហុក ជ្រក់ គ្រឿងសមុទ្រជាដើម។


លោក ហេង ភារម្យ ឱ្យដឹងថា គោលបំណងនៃការត្រួតពិនិត្យ ដោយ បច្ចេកទេសវិទ្យាសាស្រ្តគឺ ដើម្បី ធានា បាន នូវ សុវត្ថិភាព អាហារសម្រាប់ប្រជាពលរដ្ឋ។ពេលត្រួតពិនិត្យក្រុមការងារបាន ចាក់សំណាកសរុបចំនួន ៤៩គំរូ ដើម្បីពិនិត្យរកសារ ធាតុ គីមី ហាមឃាត់។ក្នុងនោះនៅផ្សារកំពង់ធំសំណាកគំរូចំនួន២៦ និងផ្សារស្ទឹងសែនសំណាកគំរូចំនួន២៣។លោកបន្តថា ជា លទ្ធផលក្រុមការងារបានរកឃើញសំណាកពពុះសណ្តែកចំនួនមួយគំរូ មានសារធាតុបូរ៉ាក់ ដែលជាគីមីហាមឃាត់។ករណីនេះ សមត្ថកិច្ច បានដកហូត និងណែនាំឱ្យបញ្ឈប់ការលក់ផលិត ផល នោះភ្លាមៗដែរ។

លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំបាននិយាយថា អាជីវករ លក់ដូរជាច្រើនមិនបានយកចិត្តទុកដាក់លើអនាម័យ និង គុណភាព ម្ហូបអាហារទេ ហើយក៏មិនបានគិតពិចារណាលើថ្ងៃខែ ផុត កំណត់ ឬសារធាតុគីមីដែលហាមឃាត់ដែរ។

បានអំពាវនាវដល់អ្នកលក់ដូរសូមយកចិត្តទុកដាក់លើទំនិញដែលដាក់លក់ត្រូវតែមានគុណភាព,មិនមានសារធាតុគីមីហាមឃាត់ និងសហការជាមួយអ្នកជំនាញពេលចុះត្រួតពិនិត្យ៕ 

Nº.0736

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top