អ៊ីស្រាអែលរារាំង ទូកដឹកជំនួយ មនុស្សធម៌មិនឲ្យចូលឆ្នេរហ្កាហ្សា
ចេញផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥៖
ទូក ដឹកជំនួយ មនុស្សធម៌មួយ បាន ធ្វើ ដំណើរ តាម សមុទ្រជាច្រើន ថ្ងៃ និង បាន ទៅ ជិត ដល់ ឆ្នេរ តំបន់ ហ្កាហ្សាហើយ តែ ត្រូវ ទាហាន ជើង ទឹក អ៊ីស្រាអែល ហាម ឃាត់ ជា ដាច់ខាត មិន ឲ្យ ទូក នោះចុះចត នៅ គោលដៅឡើយ និង បង្ខំឲ្យ ត្រឡប់ ទៅ កន្លែង ដើមវិញ ។ មាន ប្រវែង ១៨ម៉ែត្រ ទូកមនុស្សធម៌ នេះក៏មាន សកម្មជន បរិស្ថាន កញ្ញា Greta Thunberg និង តំណាង រាស្ត្រ អឺរ៉ុប រួម ដំណើរ ផង។
ដឹក ជំនួយ មនុស្ស ធម៌ ទៅ ឲ្យ ពលរដ្ឋ ហ្កាហ្សា ឈ្មោះថា Madleen បាន ចេញ ដំណើរ ពី កោះ Sicile របស់ អ៊ីតាលី កាល ពី ចុង ខែ មេសា និង បាន ធ្វើ ដំណើ រ ដល់ ឆកសមុទ្រ អេហ្ស៊ីប នៅ ថ្ងៃអាទិត្យ ទី ៨មិថុនា។ ក្រៅពីដឹក ជំនួយ មនុស្សធម៌ ទូក នេះក៏មាន បុគ្គលសំខាន់ៗនិង ល្បីឈ្មោះ រួម ដំណើរ ផង តួយ៉ាង សកម្មជន ការពារ បរិស្ថានអាកាសធាតុ នាង Greta Thunberg ជន ជាតិ ស៊ុយអែត និងមាន អ្នក តំណាង រាស្ត្រ សភា អឺរ៉ុប សញ្ជាតិ បារាំងឈ្មោះ Rima Hassan ព្រមទាំង ក្រុម ជនជាតិ ផ្សេងៗទៀត ដូចជា អាល្លឺម៉ង់ ប្រេស៊ីល តួកគី អេស្ប៉ាញ និង ហូឡង់ ក៏ បាន រួម ដំណើរ ដែរ។
អ្នក តំណាងរាស្ត្រ អឺរ៉ុប សញ្ជាតិ បារាំង Rima Hassan បាន នាំ យក លិខិត ចំហមួយ ដែលក្រុម សមាជិក សភាអឺរ៉ុប ជាង ២០០ នាក់ បាន ចុះ ហត្ថលេខា ដើម្បី ស្នើសុំ ឲ្យ អ៊ីស្រាអែល បើក ផ្លូវ ច្រកផ្លូវសមុទ្រ យល់ ព្រមឲ្យ ទូក Madleen អាច ចូល ចុះចត និង បែង ចែក ជំនួយមនុស្សធម៌ នៅតំបន់ ហ្កាហ្សា។ ក៏ប៉ុន្តែ ខ្លឹមសារ សំបុត្រ នេះ ទំនងត្រូវរលាយ ដូច អំបិលត្រូវទឹក ដ្បិតថា ពេលទូក Madleen កាន់តែ ចូលកៀក ក្បែរឆ្នេរ តំបន់ ហ្កាហ្សា តែទាហាន អ៊ីស្រាអែល បាន ត្រៀម កម្លាំង រារាំង ទុក មុនជាស្រេច។ នៅ ថ្ងៃអាទិត្យ ទី ៨មិថុនា រដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែល Israël Katz ប្រកាសបញ្ជាក់ ជាថ្មី ថា បា ន ចេញបទ បញ្ជា ទៅ ឆ្មាំ សមុទ្រ និង យោធាជើងទឹក អ៊ីស្រាអែល ឲ្យ បញ្ជៀស ទូក ដឹក ជំនួយមនុស្សធម៌ នោះ កុំឲ្យ ចូល ចតឆ្នេរ តំបន់ហ្កាហ្សា ជាដាច់ខាត។
និយាយ ទៅកាន់ បណ្តាជន អ្នក ជិះ លើទូក នោះ រដ្ឋមន្ត្រី ការពារជាតិ អ៊ីស្រាអែល Israël Katz បានស្រដី ថា លោក ពោល ត្រង់ៗ និង ច្បាស់ៗតែម្តង ចំពោះ នាង Greta Thunberg ដែល ស្អប់ខ្ពើម ជនជាតិ ជ្វីហ្វ និងក្រុម បក្សពួកដែលសុទ្ធសឹងតែជាអ្នក នាំពាក្យ ឲ្យ ក្រុម ប្រដាប់អាវុធ ហាម៉ាស ត្រូវ ស្តាប់ ឲ្យ ច្បាស់ថា ត្រូវតែ ធ្វើ ដំណើរ ត្រឡប់ ថយក្រោយ វិញ ជាប្រញាប់ ព្រោះពួក អ្នកឯង គ្មាន ផ្លូវ ចូល ហ្កាហ្សា បាន សោះឡើយ។ នេះបើតាម សម្តីលោក Israël Katz ដោយ បញ្ជាក់ថា ពួក គេនៅលើទូក នោះ នឹង មិនអាច ទម្លុះ រនាំង ហាមឃាត់ របស់ ទ័ព អ៊ីស្រាអែល បានទេ។
ដោយ មិនខ្វល់ ពីការ ត្រួត ពិនិត្យឥវ៉ាន់ របស់ របរ ឬ ស្បៀង ចំណី អាហារ នៅ លើទូក ជាមុន រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Israël Katz បាន និយាយ ប៉ាន់ស្មាន ទុក ជាមុនតែម្តង ថាការ ហាមឃាត់ របស់ អ៊ីស្រាអែលក្នុងការ រារាំង ទូក នេះ មា នវត្ថុបំណង ធំ តែមួយ គត់ គឺ ជៀសវាង កុំឲ្យ ពួក គេ ផ្តល់ សព្វាវុធ ទៅ ក្រុម ប្រដាប់ អាវុធ ហាម៉ាស ជា អង្គការ ភេរវកម្ម ដែល ចាប់ ចំណាប់ ខ្មាំង បង្ខាំងទុក និង ប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម។ នេះជា សម្តី ចោទប្រកាន់ របស់ លោក រដ្ឋមន្ត្រី Israël Katz។
ផ្ទុយទៅវិញ ភ្នាក់ងារ អង្គការ សហប្រជាជាតិ ដែល ទទួល បន្ទុក កិច្ចការ ប៉ាឡេស្ទីន បានវាយតម្លៃ ខ្ពស់ ចំពោះ កាយវិការដ៏ សប្បុរស របស់ ក្រុម សកម្មជននានា និងអ្នក តំណាងរាស្ត្រអឺរ៉ុប ដែល ខំប្រឹង ជិះទូក ឆ្លង សមុទ្រ ដឹកជំនួយ មនុស្ស ធម៌ ទៅ ជួយ ពលរដ្ឋប៉ាឡេស្ទីន នៅ តំបន់ ហ្កាហ្សា។ ក្រោយ ទ័ព អ៊ីស្រាអែល ធ្វើ ប្រតិបត្តិការយោធា វាយប្រហារ និង សម្រុក បិទខ្ទប់តំបន់ ហ្កាហ្សា ជាច្រើន ខែមក នៅពេលនេះ ពលរដ្ឋ ប៉ាឡេស្ទីន នៅហ្កាហ្សា កំពុងខ្វះ ជំនួយ ស្បៀងអាហារ ជាខ្លាំង៕
Nº.0754