សិប្បកម្ម ផលិត សាឡុង ពូក ០១ កន្លែង នៅខណ្ឌ មានជ័យ ត្រូវបានអគ្គិភ័យឆាប់ឆេះ

7News

សិប្បកម្ម ផលិត សាឡុង ពូក ០១កន្លែង នៅខណ្ឌមានជ័យ ត្រូវបានអគ្គិភ័យឆាប់ឆេះ

ចេញផ្សាយនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥៖

អគ្គិភ័យ ឆាបឆេះ សិប្បកម្ម ផលិត សាឡុង ពូក ០១ កន្លែង បណ្ដាល ឲ្យ ឆេះ បន្ទប់ អស់ ចំនួន ០១ ដែល ហេតុការណ៍ នេះ បង្ក ការ ភ្ញាក់ផ្អើល កាលពី វេលា ម៉ោង ០៤ និង ៣០ នាទី ទៀបភ្លឺ ថ្ងៃ ទី ០៥ ខែ មិថុនា ឆ្នាំ ២០២៥ ស្ថិត តាម បណ្ដោយ ផ្លូវ ៣៧១ ( សឡា ) សង្កាត់ ស្ទឹងមានជ័យ ទី ៣ ខណ្ឌ មានជ័យ រាជធានី ភ្នំពេញ។

ការ បញ្ជាក់ ពី បុគ្គលិក ស្នាក់នៅ ឃ្លាំង កើតហេតុ ខាងលើ បាន ឲ្យ ដឹង ថា មុន ពេល កើតហេតុ ពួក គាត់ កំពុងតែ សម្រាន្ត។ ស្រប ពេលនោះ ស្រាប់តែ បាន ឮ សំឡេង ផ្ទុះ បង្ក ឲ្យ គាត់ រួម ជាមួយ បុគ្គលិក ដទៃ ទៀត នាំគ្នា រត់ចេញ ពី បន្ទប់ សម្រាក មក មើល ក៏ ឃើញ មាន អណ្ដាតភ្លើង ឆាបឆេះ យ៉ាង សន្ធោសន្ធៅ។ ភ្លាមៗ នោះ ដែរ បុគ្គលិក ផ្សេងទៀត ក៏ ប្រញាប់ រាយការណ៍ ទៅ សមត្ថកិច្ច ជួយ អន្តរាគមន៍ បាញ់ ពន្លត់ ជៀសវាង មាន ការ រាលដាល កាន់តែ ខ្លាំង ឡើង។



អគ្គិភ័យ នេះ ដែរ បាន ឆាបឆេះ អស់ ចំនួន ០១ បន្ទប់ និង កម្ទេច ក្រណាត់ ព្រមទាំង ប្រើប្រាស់ រថយន្ត របស់ ការិយាល័យ បង្ការ ពន្លត់ អគ្គិភ័យ និង សង្គ្រោះ នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ អស់ ជាច្រើន គ្រឿង បាញ់ រលត់ ជា ស្ថាពរ។ ចំពោះ មូលហេតុ នៃ ការ ឆាបឆេះ ពិតប្រាកដ សមត្ថកិច្ច កំពុង ស្រាវជ្រាវ។

Nº.0739

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top