ត្រឹមរយៈពេល ៥ ខែ ឆ្នាំ២០២៥ គ្រោះមហន្តរាយធម្មជាតិ រួមមាន ខ្យល់ កន្ត្រាក់ រន្ទះបាញ់ និង អគ្គិភ័យបានកើត ឡើងជាង ៦៨០លើក និងបំផ្លាញ ផ្ទះជាង ៦ ពាន់ខ្នង
ចេញផ្សាយនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥៖
លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យ គណៈកម្មាធិការ ជាតិ គ្រប់គ្រង គ្រោះ មហន្តរាយ បាន មាន ប្រសាសន៍ នៅ ព្រឹក ថ្ងៃទី ៧ មិថុនា នេះ ថា ក្នុង រយៈពេល ៥ ខែ ឆ្នាំនេះ ខ្យល់ កន្ត្រាក់ រន្ទះបាញ់ និង អគ្គិភ័យ បានកើត ឡើង ចំនួន ៦៨៣ លើក បណ្តាល ឱ្យ ប៉ះពាល់ ផ្ទះ ចំនួន ៦ ០៩៧ ខ្នង ស្លាប់ មនុស្ស ៤៨ នាក់ និង របួស ៩៨ នាក់។
លោក បាន បន្ត ថា ក្នុងនោះ រយៈពេល ៥ ខែ ឆ្នាំ ២០២៥ នេះ ខ្យល់ កន្ត្រាក់ បាន កើតឡើង ១៦១ លើក បណ្តាលឱ្យ រលំ ផ្ទះ និង ខូចខាត ធ្ងន់ធ្ងរ ចំនួន ៣៦១ ខ្នង របើក ដំបូល និង ខូចខាត មធ្យម ផ្ទះ ចំនួន ៥ ២២៥ ខ្នង សាលារៀន ៣៥ កន្លែង រលំ តូប ផ្សារ ១៩ តូប អគារ រដ្ឋបាល ១៥ កន្លែង ស្លាប់ មនុស្ស ៥ នាក់ និង របួស ២៣ នាក់។ ចំណែក បាតុភូត រន្ទះបាញ់ បាន កើតឡើង ចំនួន ៥១ លើក បណ្តាល ឱ្យ ខូចខាត ផ្ទះ ៦ ខ្នង ស្លាប់ មនុស្ស ២៨ នាក់ របួស ៤៦ នាក់ និង ងាប់ គោក្របី ៥២ ក្បាល។ រីឯ គ្រោះ អគ្គិភ័យ វិញ បាន កើតឡើង ចំនួន ៤៧១ លើក បណ្តាល ឱ្យ ឆេះ ផ្ទះ ៤០៥ ខ្នង តូប ផ្សារ ៤៧ តូប ឃ្លាំង ទំនិញ ១៨ កន្លែង រោងចក្រ សិប្បកម្ម ៩ កន្លែង អគារ រដ្ឋបាល ៩ កន្លែង ស្លាប់ មនុស្ស ១៥ នាក់ និង របួស ២៩ នាក់។ ចំនួន នេះ បើ ធៀប ទៅ នឹង រយៈពេល ដូចគ្នា ឆ្នាំ ២០២៤ កន្លងទៅ ឃើញថា មាន ចំនួន ប្រហាក់ប្រហែលគ្នា តែ ៥ ខែ ឆ្នាំនេះ មាន អ្នករងគ្រោះ ច្រើនជាង ឆ្នាំមុន ដោយ ៥ ខែ ឆ្នាំមុន គ្រោះធម្មជាតិ បានកើត ឡើង ចំនួន ៦៨២ លើក បណ្តាលឱ្យ ប៉ះពាល់ ផ្ទះ ៣ ០២២ ខ្នង ស្លាប់ មនុស្ស ៤៨ នាក់ និង របួស ៨៦ នាក់។
លោក បាន បញ្ជាក់ ថា ដោយឡែក ក្នុង រយៈពេល ៥ ខែ ឆ្នាំ ២០២៤ ខ្យល់ កន្ត្រាក់ បាន កើត ឡើង ចំនួន ១៣៨ លើក បណ្តាល ឱ្យ ផ្ទះ រលំ ខូចខាត ធ្ងន់ធ្ងរ ២៩០ ខ្នង របើក ដំបូល និង ខូចខាត មធ្យម ២ ២៥៥ ខ្នង របើក ដំបូល សាលារៀន ២៧ ខ្នង របើក តូប ផ្សារ ៦ តូប អគារ រដ្ឋបាល ៨ កន្លែង ស្លាប់ មនុស្ស ៣ នាក់ និង របួស ១៧ នាក់ ខណៈ បាតុភូត រន្ទះបាញ់ បាន កើតឡើង ចំនួន ៥៨ លើក បណ្តាលឱ្យ ខូច ខាត ផ្ទះ ១៤ ខ្នង ស្លាប់ មនុស្ស ៣៣ នាក់ របួស ២៨ នាក់ និង ងាប់ គោក្របី ២០ ក្បាល និង គ្រោះ អគ្គិភ័យ បាន កើតឡើង ចំនួន ៤៤១ លើក បណ្តាល ឱ្យ ឆេះ ផ្ទះ ៤៦៣ ខ្នង តូប ផ្សារ ៥៧ តូប ឃ្លាំង ទំនិញ ៩ កន្លែង រោងចក្រ សិប្បកម្ម ១៦ កន្លែង អគារ រដ្ឋបាល ៦ កន្លែង ស្លាប់ មនុស្ស ១២ នាក់ និង របួស ៤១ នាក់៕
Nº.0747