កម្ពុជាប្រើប្រាស់សត្វសុនខ ដើម្បីបង្កើនប្រសិទ្ធភាពនៃការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿង ញៀន
ចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥
(ភ្នំពេញ) ៖ លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន និងថ្នាក់ដឹកនាំមួយចំនួន នៃ មន្ទីរ ប្រឆាំង គ្រឿង ញៀន នាថ្ងៃពុធថ្ងៃទី១៨ ខែមិថុនានេះ បានជួបប្រជុំជាមួយមន្ត្រីជំនាញផ្នែកសុនខ និងត្រួតពិនិត្យ សមត្ថភាព សុន ខហិត គ្រឿង ញៀន ចំនួន៥ក្បាល នៅអង្គភាពអន្តរាគមន៍ពិសេស ស្ថិតក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សុនខហិត គ្រឿង ញៀនទាំងនេះទទួលបានពីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) ដែលនឹងត្រូវប្រើប្រាស់ ក្នុង កិច្ចសហការជាមួយ អង្គភាពអន្តរាគមន៍ពិសេស ដើម្បីចូលរួម បង្ការ ទប់ ស្កាត់ និង បង្រ្កាប ប ទល្មើ ស គ្រឿ ងញៀ ននៅ ក្នុ ង ប្រទេ សកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធខ្ពស់បន្ថែមទៀត។
លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា៖«សភាពការណ៍គ្រឿងញៀន ទាំងក្នុងក្របខណ្ឌអន្តរជាតិ និងក្នុងតំបន់ នៅ តែ មានការវិវត្តប្រែប្រួលស្មុគស្មាញ និងគ្រោះថ្នាក់ គួរឱ្យព្រួយបារម្ភ ដូច្នេះទាមទារឱ្យមន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវរួម សហការគ្នាបង្កើនការបង្ការ ទប់ស្កាត់ និងបង្រ្កាប បទល្មើសគ្រឿងញៀន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់»។
ក្នុងឱកាសនោះ លោកឃឹង សារ៉ាត់ បានណែនាំដល់មន្រ្តីជំនាញដែលថែទាំសុនខនីមួយៗ ត្រូវចេះ ថែ រក្សាសុខភាព សុន ខ ឱ្យបានល្អ ទាំងការថែទាំ ការឱ្យចំណី និងហ្វឹក ហ្វឺនសុន ខហិតក្លិន រកគ្រឿងញៀននេះឱ្យ មាន សមត្ថ ភាព ខ្ពស់ ដើម្បី ទប់ ស្កាត់ បទល្មើសគ្រឿងញៀន នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងការចុះប្រតិបត្តិការម្ដងៗ។
លោកឧត្តមសេនីយ៍ឯក ក៏បានឧបត្ថម្ភដល់មន្រ្តីជំនាញថែទាំសុនខចំនួន១០នាក់។ ក្នុង ម្នាក់ ទទួ ល បាន ថវិកា ១០ម៉ឺនរៀល និងមន្រ្តីជំនាញអន្តរាគមន៍ពិសេសមើលថែទាំសុនខចំនួន១០នាក់ ដែល ក្នុង ម្នាក់ ចំនួន ៥ ម៉ឺន រៀ ល ផ ងដែ រ។
អគ្គស្នងការដ្ឋាននគរបាលជាតិ និងអង្គភាពCMAC កាលពីខែមករា ឆ្នាំ២០២៥នេះ បានចុះMOU លើ កិច្ច សហ ប្រតិ បត្តិ ការហ្វឹកហ្វឺនជំនាញបច្ចេកទេសបញ្ជាសុនខ និងការ ផ្គត់ផ្គង់ សុនខជំនាញ បច្ចេក ទេស និង ការងារកាត់ បន្ថយ គ្រោះ ថ្នាក់ ដោយសារមីន និងគ្រាប់យុទ្ធភណ្ឌសង្រ្គាម។
លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ក្នុងឱកាសនោះថា ការសហការជា មួយ មជ្ឈ ម ណ្ឌល សកម្មភាពកំចាត់មីនកម្ពុជានេះ ត្រូវបានធ្វើឡើង បន្ទាប់ ពី ទទួលបា ន ការ ណែ នាំរបស់ លោកស សុខា ឧប នា យក រដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួ ងមហាផ្ទៃ ដើម្បីឱ្យស្ថាប័នទាំង២ រួមសហការគ្នាឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត លើការ ហ្វឹក ហ្វឺន ជំ នាញ ប ច្ចេកទេសបញ្ជាសុនខនេះ ដើម្បីលើកកម្ពស់កិច្ចការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនថ្នាក់ដឹកនាំជាតិ អន្តរជាតិ និងប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
មន្រ្តីប្រឆាំងគ្រឿងញៀនចំនួន២០រូបបានចូលរួមនៅក្នុងវគ្គហ្វឹកហ្វឺនសុនខប្រឆាំងគ្រឿង នៅវិទ្យាស្ថានបច្ចេក ទេស សកម្មភាព ក ម្ចាត់ មីនខេត្តកំពង់ឆ្នាំង ដើម្បីឱ្យក្លាយជា អ្នក ជំនា ញ កាន់ សុ នខ។ នៅពេលបិទវគ្គ នា ថ្ងៃទី ១១ ខែមិថុនានេះ អង្គភាពCMAC ក៏បានប្រគល់សុនខប្រឆាំងគ្រឿងញៀនចំនួន១០ក្បាល ជា អំណោយ ជូន អ គ្គស្ន ងកា រ នគ រ បាល ជាតិផងដែរ។
ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក អង្គភាពCMAC លោកហេង រតនាបានលើកឡើងក្នុង ឱកា ស នោះ ថា រាជរដ្ឋាភិបាលអណត្តិទី៧ បានបន្តខិតខំប្រយុទ្ធប្រឆាំងគ្រឿងញៀន ខណៈដែល លោកឧបនាយ ករដ្ឋមន្ត្រី ស សុខា បាន ខិត ខំព ង្រឹង បច្ច កវិ ទ្យានិងកម្លាំងជំនាញ ដើ ម្បី អនុ វ ត្តស កម្ម ភា ពប្រ ឆាំង គ្រឿង ញៀន នេះ យ៉ា ងសកម្ម។
លោកមានប្រសាសន៍ថា៖«ស្របតាម "ស្មារតីខែ្មរធ្វើបាន" កម្ពុជាមាន សមត្ថភាពគ្រប់គ្រាន់ ប្រកបដោយ ទេព កោសល្យ និងបទពិសោធន៍ និងម្ចាស់ការបាន១០០ភាគរយ លើការងារបង្កាត់ពូជ ហ្វឹកហ្វឺនជំនាញ សុនខ សម្រាប់ប្រើតាមតម្រូវការរបស់រាជរដ្ឋាភិបាល និងសង្គមជាតិ។ បច្ចុប្បន្ននេះ អង្គការ CMAC មាន សមត្ថភាព អាចផ្គត់ផ្គង់សុនខជំនាញសកម្មភាពកម្ចាត់មីនទៅអន្តរជាតិផងដែរ»។
យ៉ាងហោចណាស់សារធាតុញៀន និងសារធាតុគីមីផ្សំជាង ២តោនត្រូវបានរកឃើញ និងរឹបអូសក្នុង យុទ្ធ នា ការ បង្រ្កាបបទល្មើសគ្រឿងញៀនរួមចំនួន ៤ ១៣៤ករណី ក្នុងរយៈពេលជាង៥ខែដើមឆ្នាំ២០២៥នេះ។ ក្នុងនោះ មនុស្សចំនួន១០ ៧៦៥នាក់ ដែលមានស្រ្តីចំនួន ៨៦២នាក់ផងដែរ ត្រូវបានឃាត់ខ្លូន៕
Nº.0785