រយៈពេល ៤ ខែ ដើមឆ្នាំ២០២៥ កម្ពុជានាំទំនិញទៅ សហរដ្ឋអាមេរិក បានចំណូលជាង ៣,២ ពាន់លានដុល្លារ
ចេញផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥៖
នៅក្នុងរយៈពេល ៤ ខែ (មករា-មេសា) ឆ្នាំ២០២៥ កម្ពុជាបាននាំ ទំនិញចេញទៅ សហរដ្ឋអា មេ រិក សម្រេចបាននូវទំហំទឹកប្រាក់ជាង ៣,២ ពាន់លានដុល្លារ កើនឡើង ២២,៣% ធៀប នឹង រយៈ ពេល ដូច គ្នាកាលពីឆ្នាំ ២០២៤។
ទិន្នន័យ របស់អគ្គនា យកដ្ឋាន គយ និង រដ្ឋាករ កម្ពុជា (GDCE) បង្ហាញថា ការនាំចេញទំនិញ របស់ កម្ពុជា ទៅ សហរដ្ឋអា មេរិក មានទំហំទឹកប្រាក់ ជាង ៣,២ ពាន់លានដុល្លារ កើនឡើង ២២,៣% ចំណែក ឯ ការ នាំទំនិញចូល មកវិញមាន ទំហំ ទឹកប្រាក់ប្រមាណជាង ៩៧ លានដុល្លារ កើនជិត ៣៥%។
ទំនិញដែលកម្ពុជានាំចេញទៅអាមេរិកមានដូចជា សម្លៀកបំពាក់ សម្ភារធ្វើដំណើរ កង់ និង សម្ភារ ប្រើប្រាស់មួយចំនួនទៀត។
ចំណែកអាមេរិកនាំចូលមកវិញ មានដូចជារថយន្ត គ្រឿង យន្ត គ្រឿង អលង្ការ គ្រឿងសំអាង សម្ភារ អគ្គិសនី អេឡិច ត្រូនិក និងសម្ភារ ប្រើប្រាស់ មួយ ចំនួន ទៀត។
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាករណ៍ នូវកំណើនសេដ្ឋកិច្ចរបស់ កម្ពុជា នៅ ឆ្នាំ ២០២៥នេះ ក្នុង អត្រា ៦,១% ដែលជំរុញ ដោយ ការ បន្តកំណើនៃការ នាំចេញ ក្នុងវិស័យ កាត់ដេរ វាយនភ័ណ្ឌ និងផលិតផលអ្នកដំណើរ ជាពិ សេស ការ ស្ទុះងើប ឡើង វិញនៃវិស័យ ទេស ចរណ៍។
ប៉ុន្តែទស្សនវិស័យនេះអាចប្រឈម ហានិភ័យអវិជ្ជមាននៃភាព មិនប្រាកដប្រជា ជាសកល មាន ដូច ជា គោលនយោបាយពាណិជ្ជកម្មនៅសហរដ្ឋអាមេរិក អស្ថិរភាពនៃវិស័យ អចលនទ្រព្យ របស់ សាធារណរដ្ឋប្រជាមានិតចិន និងភាពតានតឹងនៃភូមិសាស្រ្តនយោបាយ ដែល ប៉ះពាល់ ដល់ខ្សែ ចង្វាក់ ផ្គត់ផ្គង់។
យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៤ ការដោះដូរទំនិញកម្ពុជាជាមួយអាមេរិក សម្រេច បានទឹកប្រាក់ជាង ១០ ពាន់លានដុល្លារ កើនឡើងជើង ១១ ភាគរយ ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះកម្ពុជា នាំ ចេញ ទំនិញទៅអាមេរិកមានតម្លៃជាង ៩,៩១ ពាន់លានដុល្លារ និង អាមេរិក នាំចូលមកជាង ២៦៤ លានដុល្លារ៕
Nº.0667