សង្ស័យករណីរំលោភសម្លាប់ ក្មេងស្រីវ័យ១៥ម្នាក់ត្រូវគេប្រទះឃើញស្លាប់ទាំងអាក្រាតកាយក្នុងបន្ទប់ទឹកសាលារៀន

7News

សង្ស័យករណីរំលោភសម្លាប់ ក្មេងស្រីវ័យ១៥ម្នាក់ត្រូវគេប្រទះឃើញស្លាប់ទាំងអាក្រាតកាយក្នុងបន្ទប់ទឹកសាលារៀន

ចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥

ភ្នំពេញ៖ យោងតាមប្រភពព័ត៌មាន បឋម បានឱ្យដឹងថា នៅ ព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ក្មេងស្រីជា សិស្ស ម្នាក់ ត្រូវ បាន គេ ប្រទះ ឃើញ ដេក ស្លាប់ នៅ ក្នុង បន្ទប់ទឹក នៅ ក្នុង សាលា បឋម សិក្សា វត្ត គ្រួ ស ក្នុងភូមិ គ្រួ ស សង្កាត់ សំរោង ខណ្ឌ ព្រែក រាជធានី ភ្នំពេញ ។ 

ទាក់ទិន នឹង ករណី ខាងលើនេះ ដែរ គេ ពុំ ដឹង ថា ជា ករណី អ្វី នៅឡើយ ទេ ប៉ុន្តែគេសង្ស័យថាជាករណីរំលោភហើយសម្លាប់ ដោយសារសភាពសព ក្មេង ស្រី រងគ្រោះរូប នោះ ត្រូវបានគេ ប្រទះ ឃើញ ដេក ស្លាប់ ទាំង អាក្រាត កាយ ហើយ បង្ក ឲ្យ មានការ ភ្ញាក់ផ្អើលនៅ ពេល ដែល គេ បើកទ្វារ បន្ទប់ទឹក ទៅ ឃើញ សព ក្មេងស្រីរងគ្រោះ ។ ទោះបី ជា យ៉ាងណា សមត្ថកិច្ច ជំនាញ មិន ទាន់ ធ្វើការ ត្រួតពិនិត្យ នៅឡើយ ទេ។ 

ក្មេងស្រី រង គ្រោះ ឈ្មោះ វ.ល.ណ អាយុ១៥ឆ្នាំ មាន លំនៅ ក្នុង ខណ្ឌ ព្រែក ព្នៅ រាជធានី ភ្នំពេញ ។ 

យោងតាមប្រភពព័ត៌មានពី ក្រុម គ្រួសារ បានឱ្យ ដឹង ថា ក្មេងស្រី រង គ្រោះ បាន ចាក ចេញពីផ្ទះ នៅ វេលា ម៉ោង ១២ យប់ ថ្ងៃ ទី២០ ខែឧសភា ឆ្នាំ២០២៥ ។ លុះ ព្រឹក ឡើង ស្រាប់តែ មានការ ភ្ញាក់ផ្អើលនៅ វេលា ម៉ោងជាង ៦ ព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នៅ ពេល ដែល លោកគ្រូ ចូល ទៅ ក្នុង បន្ទប់ទឹក ស្រាប់តែប្រទះឃើញសពក្មេងស្រីរងគ្រោះដេក ស្លាប់ ៕





Nº.0695




#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top