ឥណ្ឌា ចាប់ ជនភៀសខ្លួន រ៉ូហ៊ីងយ៉ា ៤៣នាក់ ទៅ ទម្លាក់ចោលក្នុង សមុទ្ទអង់ដាម៉ង់ កាលពីសប្តាហ៍មុន

7News

ឥណ្ឌា ចាប់ ជនភៀសខ្លួន រ៉ូហ៊ីងយ៉ា ៤៣នាក់ ទៅ ទម្លាក់ចោលក្នុង សមុទ្ទអង់ដាម៉ង់ កាលពីសប្តាហ៍មុន 

ចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា​ ឆ្នាំ២០២៥៖

ឥណ្ឌា ទំនង ជា ចាប់ ជនភៀសខ្លួន អ៊ីស្លាម រ៉ូហ៊ីងយ៉ា ៤៣ នាក់ ទៅ ទម្លាក់ ចោល នៅក្នុង សមុទ្ទ។ នេះ បើ តាម អង្គការសហប្រជាជាតិ ក្រុមគ្រួសារ និងក្រុម មេធាវី។ អ្នក រាយការណ៍ ពិសេស របស់ អង្គការ សហប្រជាជាតិ ទទួល បន្ទុក សិទ្ធិមនុស្ស នៅ ភូមា បាន ប្រកាស បើក អង្កេត ជុំ វិញ ការ សង្ស័យ នេះ ដោយ បរិហារ ថាជា ទង្វើ មិន អាច ទទួល យក បាន។

ឥណ្ឌា មិន បញ្ចេញប្រតិកម្ម អ្វី ទាំង អស់ គិត មក ទល់ នឹង ថ្ងៃ អង្គារ ទី ២០ ឧសភា ២០២៥នេះ។ ប៉ុន្តែ បើ តាម អ្នក រាយការណ៍ ពិសេស របស់ អង្គការ សហប្រជាជាតិ ទទួល បន្ទុក សិទ្ធិមនុស្ស នៅ ភូមា មាន ព័ត៌មាន គួរ ជា ទី ទុក ចិត្ត ដែល បញ្ជាក់ ថាទាហាន ឥណ្ឌា បាន ចាប់ ជនភៀសខ្លួន រ៉ូហ៊ីងយ៉ា ប្រមាណ ៤៣ នាក់ ទៅ ទម្លាក់ ចោលក្នុង សមុទ្ទ អង់ដាម៉ង់ កាលពី សប្តាហ៍ មុន។

ជន ភៀស ខ្លួន រ៉ូហ៊ីងយ៉ានៅ ឥណ្ឌា ជា សាក្សី ម្នាក់ បាន ប្រកាសបាត់ ដំណឹងក្មួយ ស្រី ម្នាក់ តាំងពី ជាងមួយ អាទិត្យ ហើយ។ ចំណែក សក្ខី កម្ម ខ្លះ ទៀត  បាន បញ្ជាក់ ថា អាជ្ញាធរ ឥណ្ឌា បាន កោះ ហៅ ជន រ៉ូហ៊ីងយ៉ា មួយ ក្រុម ចំនួន ៤៣ នាក់ កាលពី ថ្ងៃទី ៦ ឧសភា ក្នុងនោះ មាន ម្នាក់ ជា ក្មេង ទើប អាយុ ១៦ ឆ្នាំ ឱ្យ ទៅ ចុះ ឈ្មោះ ផ្តិត ថតមេដៃដើម្បី ប្រមូល ទិន្នន័យ ថតទុក។ តែ ពួកគេ ត្រូវ បញ្ជូន ទៅ មន្ទីរ ឃុំឃាំងរួច នាំ ទៅ វាលយន្តហោះ មុន យក ទៅ ទម្លាក់ លើ នាវា យោធា ហើយ រុញ ទម្លាក់ សមុទ្ទ។ ជនភៀស ខ្លួន ខ្លះ អាច ទាក់ទង មក ក្រុមគ្រួសារ នៅ ញូវដេលី បាន នៅ ថ្ងៃទី ៨ឧសភា។ 

ការ បណ្តេញ ជនភៀសខ្លួន រ៉ូហ៊ីងយ៉ា មាន ច្រើន ករណីមក ហើយ។ បើ តាម សារព័ត៌មាន ឥណ្ឌា មានជន រ៉ូហ៊ីយ៉ាង ជាង មួយ រយ នាក់ ត្រូវ បានបញ្ជូន ចេញ ពី ឥណ្ឌា ទៅ បង់ក្លាដែស។ ជន រ៉ូហ៊ីងយ៉ា ក៏ ជា ផ្ទាំង ស៊ីប វាយប្រហារ ប្រមាថ ដោយ ចំៗ ក្នុង នាម ជា ជន ក្រៅ ស្រុក កាន់ សាសនា អ៊ីស្លាម។

មេធាវី របស់ សហគមន៍ រ៉ូហ៊ីងយ៉ាង បាន បង្ហាញ ក្តីព្រួយ បារម្ភ ចំពោះ សន្តិសុខ និង សុខុមាលភាព របស់ ក្រុម ជន ភៀស ខ្លួន ជាជនជាតិ ភាគតិច នេះ ។ ចំណែក ក្រុមគ្រួសារ ជន រងគ្រោះ រ៉ូហ៊ីងយ៉ា រង ការ បណ្តេញ ចេញ បាន ដាក់ ពាក្យ បណ្តឹង ទៅ តុលាការ កំពូល ឥណ្ឌា ហើយ។ ឥណ្ឌា មិន មែន ជា ប្រទេស ហត្ថលេខី លើ សន្ធិសញ្ញា ស្តីពីកិច្ចការពារ ជន ភៀស ខ្លួនឆ្នាំ ១៩៥១ ដែល ហាមឃាត់ មិន ឱ្យ បណ្តេញ ជន ណា ដែល រង ការ គំរាម កំហែង សិទ្ធិ និង ជីវិត រស់ នៅក្នុង ប្រទេសនោះ ទេ។ តែ ឥណ្ឌា ច្បាប់ រដ្ឋធម្មនុញ្ញ ក្នុង ស្រុក ការពារជន មិន មែន ពលរដ្ឋ ឯង ឱ្យ មាន សេរីភាព និង សិទ្ធិ រស់ នៅដែរ។

សូម បញ្ជាក់ ថា រ៉ូហ៊ីងយ៉ា ជា ជនជាតិ ភាគ តិចកាន់ សាសនា អ៊ីស្លាមនៅ ភូមា ដែល រងទុក្ខ វេទនា ខ្លាំង ជាង គេ។ ប្រឈម នឹង ការ សម្លាប់ រង្គាល បង្ក្រាប និង សង្គ្រាមស៊ីវិល ជន រ៉ូហ៊ីងយ៉ា បាន រត់ ភៀស ខ្លួន ចេញ ពី ភូមា តាមសមុទ្ទ ទៅ កាន់ ប្រទេស អ៊ីស្លាម ជិត ខាង មាន អាទិ៍ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ឬ បង់ក្លាដែស។ ជាង មួយលាន នាក់ កំពុង ស្ថិត នៅ ក្នុង ជំរំ ជនភៀសខ្លួន នៅ បង់ក្លាដែស និង ២២៥០០នាក់ បាន ទៅ ជ្រកកោន នៅ ឥណ្ឌា ដោយ មាន ចុះ ក្នុង បញ្ជី កំណត់ ត្រា របស់ ទីភ្នាក់ងារ ទទួល បន្ទុក ជន ភៀសខ្លួន អង្គការ សហប្រជាជាតិ ៕

Nº.0696



#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top