ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្ដដឹកកម្មករកម្មការិនីរោងចក្របណ្ដាលឲ្យរងរបួង ជាង៤០នាក់ និងស្លាប់ម្នាក់

7News

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្ដដឹកកម្មករកម្មការិនីរោងចក្របណ្ដាលឲ្យរងរបួង ជាង៤០នាក់ និងស្លាប់ម្នាក់

ចេញផ្សាយនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥៖

កម្មការរិនីរោងចក្រម្នាក់ ក្នុងចំណោមកម្មករកម្មការរិនីរោងចក្រ ៤២នាក់ ដែលរួមដំណើរលើរថយន្ដដឹកកម្មករក្នុងពេលទៅបំពេញការងារ បានបាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យបាត់បង់ជីវិតកម្មការរនីរោងចក្រនេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង២០ នាទីព្រឹក ថ្ងៃទី៧ ខែឧសភា ឆ្នាំ២ ០២៥ នៅលើផ្លូវជា តិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ ១២៩-១៣០ ស្ថិតនៅភូមិខ្សាច់ពូន សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័ យ ខេត្តកំពង់ស្ពឺ។



របាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ករណីនេះកើតឡើងរវាងរថយន្ដម៉ាក HYU ND AI ពណ៌បៃតងខ្ចី ផ្លាកលេខភ្នំពេញ 3B-4649 ដឹ កកម្មករសរុប៤២នាក់ ជាមួយរថយន្ដម៉ាក FO RD ដែលធ្វើដំណើរស្របទិសគ្នា។

របាយការណ៍ មុនពេលកើតហេតុ រថយន្ដដឹកកម្មករបើកបរស្របទិសគ្នាជាមួយរថយន្ដម៉ាក FORD ចៃដន្យ រថយន្ត FO RD បាន បត់ឆ្វេង ដៃឆ្លងផ្លូវ បណ្ដាលឲ្យ ជួបគ្រោះថ្នាក់តែម្ដង ហើយរថយន្ត ដឹកកម្មករ ក៏រេចង្កូតគេចទៅបុក ដើមឈើ បណ្ដាលឲ្យ មានរបួស ធ្ងន់៥នាក់ និង ស្រាល ៣៦នាក់ និង ស្លាប់ ម្នាក់ ស្រី ។

ក្រោយហេតុ ការណ៍ សមត្ថកិច្ច នគរបាល បានបញ្ជូនកម្មករ កម្មការិនី ដែលរងរបួស ទៅ សង្រ្គោះ ព្យាបាល បន្ទាន់ នៅ មន្ទីរពេទ្យ និងបានចំណាត់ការនីតិវិធីបន្ដ៕


Nº.0658



#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top