កាត់បន្ថយគ្រោះថ្នាក់ចរាររណ៍ ក្រោយពី របាំងចែកទ្រូងផ្លូវនៅលើកំណាត់ផ្លូវ៦០ម៉ែត្រ បានដាក់រួចរាល់ទាំងស្រុង

7News

កាត់បន្ថយគ្រោះថ្នាក់ចរាររណ៍ ក្រោយពី របាំងចែកទ្រូងផ្លូវនៅលើកំណាត់ផ្លូវ៦០ម៉ែត្រ បានដាក់រួចរាល់ទាំងស្រុង

ចេញផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥៖

បច្ចុប្បន្ននេះ គេសង្កេតឃើញរបាំងដែក និងរបាំងថ្មពុះចែកទ្រូងផ្លូវនៅលើកំណាត់មហាវិថីសម្តេចតេជោ ហៅផ្លូវ៦០ម៉ែត្រ បានដាក់រួចរាល់ទាំងស្រុង១០០ភាគរយហើយ។ ក្រោយរបាំងថ្ម ត្រូវបានដាក់រួចរាល់ទាំងស្រុងមក បានចូលរួមចំណែក ជួយដល់លំហូរចរាចរណ៍ធ្វើដំណើរទៅមករបស់ពលរដ្ឋកាន់តែងាយស្រួល ពិសេសការកាត់បន្ថយបានពីគ្រោះថ្នាក់ ចរាររណ៍ផងដែរ ។

ប្រជាពលរដ្ឋ សម្តែងក្តីពេញចិត្ត និងគាំទ្រ ចំពោះរាជរដ្ឋាភិបាល តាមរយៈក្រសួងជំនាញពាក់ព័ន្ធ ក៏ដូចជាសាលារាជធានីភ្នំពេញ ដែលបានគិតគូររៀបចំជាគំនូសចរាចរណ៍ លើកផ្លាកសញ្ញាចរាចរណ៍ អមជាមួយការដាក់ទ្រូងផ្លូវ ដែលជាកត្តាជួយកាត់បន្ថយខ្ពស់បំផុតពីគ្រោះថ្នាក់ចរាចរណ៍ ទាំងនៅពេលយប់ និងពេលថ្ងៃ។ ពិសេសនោះ វាក៏ជាផ្នែក នៃការធ្វើឱ្យសោភ័ណភាពផ្លូវទាំងមូល មានភាពស្អាតល្អផងដែរ ព្រោះផ្លូវ៦០ម៉ែត្រ ជាផ្លូវអន្តរជាតិសំខាន់ ដែលតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិថ្មី ចូលមកក្នុងមូលដ្ឋាននៃរាជធានីភ្នំពេញ ។



បញ្ជាក់ថា របាំងថ្ម និងរបាំងដែក គឺត្រូវបានរៀបចំដាក់ដោយបែងចែកជា០២កំណាត់ផ្លូវ ដោយកំណាត់ផ្លូវទី១ គិតចាប់ពីស្ពានអាកាសមរតកតេជោ ដល់ស្តុបសឺដែស ត្រូវដាក់របាំងដែកពុះចែកទ្រូងផ្លូវ ដោយកំណត់ល្បឿនត្រឹម៤០km/h ។ ដោយឡែកគិតចាប់ពីស្តុបសឺដែស ដល់ផ្លូវជាតិលេខ២ ត្រូវដាក់របាំងថ្មពុះចែកទ្រូងផ្លូវ ដោយកំណត់ល្បឿនត្រឹម ៦០km/h ប៉ុណ្ណោះ ។

ទន្ទឹមនឹការដាក់ទ្រូងផ្លូវខាងលើនេះដែរ បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចរាជធានី និងនគរបាលខណ្ឌពាក់ព័ន្ធ នៅតែបន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ ដោយការចាប់ល្បឿននៅពេលថ្ងៃ ហើយអនុវត្តចាប់ជាតិស្រវឹងនៅពេលយប់ ដើម្បីជាផ្នែកសំខាន់មួយ ក្នុងការកាត់បន្ថយគ្រោះថ្នាក់ ដែលតែងឧស្សាហ៍បង្កឡើងដោយ អ្នកបើកបរយានយន្តទាំងឡើយ នៅបន្តការល្មើសច្បាប់ផងដែរ ៕



Nº.0684





#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top