ចាប់ខ្លួនម្ចាស់ទីតាំងជួញដូរផ្លូវភេទ២កន្លែង នៅខេត្តកំង់ស្ពឺ

7News

ចាប់ខ្លួនម្ចាស់ទីតាំងជួញដូរផ្លូវភេទ២កន្លែង នៅខេត្តកំង់ស្ពឺ 

ចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥

កំពង់ស្ពឺ ៖ កម្លាំងការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដឹកនាំដោយ លោកស្រី ឧត្តមសេនីយ៍ត្រី ងិន សុគន្ធា ស្នងការរង ដោយមានការសម្របសម្រួលនីតិ វិធីផ្ទាល់ពី លោក រ៉ែន នរិទ្ធ ព្រះរាជអាជ្ញារង អយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ បានប្រតិបត្ដិការស្រាវជ្រាវ ដល់ទីតាំង ខារ៉ាអូខេ យីហោ នាគ មាស និងផ្ទះសំណាក់ យីហោ សុខ សាន្ត ស្ថិតនៅភូមិឡ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០ ២៥។ 


ក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ច បានឃាត់ខ្លួន បុរស ២នាក់ ជាម្ចាស់ទីតាំង KTV និង ផ្ទះសំណាក់ ខាងលើ ឈ្មោះ ឃ្លាំង ភារម្យ ភេទប្រុ ស អាយុ ៣៥ឆ្នាំ ( ម្ចាស់ ទីតាំង ខារ៉ាអូខេ KTV ) និងឈ្មោះ តុញ ខ្លី ភេទប្រុស អាយុ ៣៧ឆ្នាំ ( ជាម្ចាស់ផ្ទះសំណាក់ )។ ទន្ទឹមនេះសមត្ថកិច្ចបានធ្វេីការ សង្គ្រោះនារី វ័យក្មេង និងនារីចំណាស់ បានចំនួន ៨នាក់ ក្នុងនោះ ជាអនីតិជន ៥នាក់ និងធ្វើ ការ ចាប់យក ដកហូតស្រោមអនាម័យដែលភ្ញៀវប្រេីប្រាស់រួចទម្លាក់ចូលក្នុងធុងសំរាម ។ 




 ដោយផ្អែកលើភស្ដុតាង និងចម្លើយសមត្ថកិច្ច បានធ្វើ ការ បញ្ជូនម្ចាស់ទីតាំង រួមនឹងនារី រងគ្រោះ ទាំង ៨ នាក់ ទៅកាន់ការិយាល័យ ប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាន នគរបាល ខេត្ត កំពង់ ស្ពឺ ។ ចំណែក ក្មេង ស្រី រងគ្រោះ បានប្រគល់ ជូន មន្ទីរ សង្គមកិច្ច ខេត្ត ធ្វើ ការរកដៃរគូរ សហការ បណ្ដុះបណ្ដាល ជំនា ញ តាមលទ្ធភាព ជួយដល់ក្មេងស្រីរងគ្រោះ ។ រីឯ ម្ចាស់ ទីតាំង បានកសាងសំ ណុំរឿងបញ្ចូន ទៅអយ្យការ ចាត់ការ តាម នីតិវិធី ច្បាប់ ៕

Nº.0693

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top