រយៈពេល៤ខែ ដើមឆ្នាំ២០២៥នេះ ខ្យល់កន្ត្រាក់បណ្ដាលឱ្យស្លាប់-របួសមនុស្សជិត ២០នាក់ និងបំផ្លាញផ្ទះជិត ៤ពាន់ខ្នង

7News
2 minute read

រយៈពេល៤ខែ ដើមឆ្នាំ២០២៥នេះ ខ្យល់កន្ត្រាក់បណ្ដាលឱ្យស្លាប់-របួសមនុស្សជិត ២០នាក់ និងបំផ្លាញផ្ទះជិត ៤ពាន់ខ្នង

ចេញផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥៖

រយៈពេល ៤ ខែ ឆ្នាំ ២០២៥ នេះ ខ្យល់ កន្ត្រាក់ បាន កើតឡើង ជាង ១០០ លើក នៅតាម រាជធានី -ខេត្ត ចំនួន ២៤ លើកលែង ខេត្ត កែប បាន បណ្តាលឱ្យ មនុស្ស ស្លាប់ និង រង របួស ជិត ២០ នាក់ បើ ធៀប នឹង រយៈពេល ៤ ខែ ដូចគ្នា ឆ្នាំ ២០២៤ កន្លងទៅ ឃើញថា មានការ កើនឡើង គួរឱ្យកត់សម្គាល់។

ជាតិ គ្រប់គ្រង គ្រោះ មហន្តរាយ បាន មាន ប្រសាសន៍ នៅ ព្រឹក ថ្ងៃទី ១២ ឧសភា នេះ ថា រយៈពេល ៤ ខែ ឆ្នាំ ២០២៥ ខ្យល់ កន្ត្រាក់ បានកើត ឡើង ចំនួន ១០៧ លើក បាន បណ្តាលឱ្យ រលំ ផ្ទះ ចំនួន ២៦៧ ខ្នង ផ្ទះ របើក ដំបូល ចំនួន ៣ ៦៩២ ខ្នង សាលា រៀន ២៨ អគារ តូប ផ្សារ ១៤ តូប អគារ រដ្ឋបាល ១២ កន្លែង ស្លាប់ មនុស្ស ៤ នាក់ និង រងរបួស ១៥ នាក់ ។ ក្នុងនោះ នៅក្នុង ខែមេសា កើតឡើង ច្រើនជាងគេ មាន រហូតដល់ ទៅ ៧១ លើក បណ្តាល ឱ្យ ខូចខាត និង រលំ ផ្ទះ ចំនួន ១៤៨ ខ្នង ផ្ទះ របើក ដំបូល ១ ០៩៦ ខ្នង សាលារៀន ១០ អគារ និង រលំ ដើមឈើ និង ផ្ទះ សង្កត់ ស្លាប់ មនុស្ស ចំនួន ៣ នាក់។


លោក បាន បន្តថា តួលេខ នេះ បើ ធៀប ទៅនឹង ៤ ខែ ឆ្នាំ ២០២៤ កន្លងទៅ ឃើញថា មានការ កើន ឡើង ខណៈ ៤ ខែ ឆ្នាំមុន ខ្យល់ កន្ត្រាក់ បានកើត ឡើង ចំនួន ៤៨ លើក ប៉ុណ្ណោះ បណ្តាលឱ្យ រលំ ផ្ទះ ៧៥ ខ្នង ផ្ទះ របើក ដំបូល ចំនួន ៦១៣ ខ្នង សាលារៀន ១២ អគារ តូប ផ្សារ ៤ តូប អគារ រដ្ឋបាល ៣ កន្លែង និង របួស មនុស្ស ២ នាក់ មិនមាន អ្នក ស្លាប់ ទេ។

លោក បាន បន្ថែម ថា «នៅ ពេល រដូវ វស្សា ចូល មកដល់ ខ្យល់ កន្ត្រាក់ ផ្គរ រន្ទះ ក៏ ចាប់ផ្តើម កើតមាន ជាមួយ គ្នា ដែរ ។ វា នឹង បង្កឱ្យមាន ភ្លៀង ធ្លាក់ ផ្គរ រន្ទះ និង ខ្យល់ កន្ត្រាក់ កើតឡើង កាន់តែ ច្រើន បន្ថែម ទៀត ដែល នេះ ជា បញ្ហា ហានិភ័យ មួយ »។


លោក បាន បញ្ជាក់ថា ឆ្លើយតប នឹង ស្ថានភាព នេះ គណៈកម្មាធិការ គ្រោះ មហន្តរាយ និង ស្ថាប័ន ពាក់ព័ន្ធ បាន ត្រៀមខ្លួន រួចរាល់ ជាស្រេច ក្នុងនោះ បានធ្វើ បច្ចុប្បន្នភាព ផែនការ ត្រៀម បម្រុង ឆ្លើយតប នឹង គ្រោះ មហន្តរាយ ផ្សេងៗ ទាំង ថ្នាក់ ជាតិ និង ក្រោម ជាតិ និង ជំរុញ និង ពង្រឹង ការ ផ្តល់ ព័ត៌មាន ដល់ អាជ្ញាធរ និង ប្រជាពលរដ្ឋ ឱ្យបាន ដឹង ដើម្បីឱ្យ ពួកគាត់ ត្រៀមខ្លួន ការពារ កាត់បន្ថយ ផល ប៉ះពាល់ ឱ្យ បាន ច្រើន ពេល មាន គ្រោះ មហន្តរាយ ផ្សេងៗ ។ ក្រៅពីនេះ កងកម្លាំង ក៏បាន រៀបចំ រួចរាល់ ហើយ ដែរ ដើម្បី ត្រៀមខ្លួន ជួយ អន្តរាគមន៍ ប្រជាពលរដ្ឋ ឱ្យ បាន ទាន់ ពេលវេលា នៅ ពេល មាន គ្រោះ មហន្តរាយ កើតឡើង នា រដូវវស្សា ខាងមុខនេះ។

លោក បាន អំពាវនាវ ដល់ អាជ្ញាធរ គ្រប់ លំដាប់ ថ្នាក់ ត្រូវ ត្រៀមលក្ខណៈ ឱ្យ បាន គ្រប់គ្រាន់ ដើម្បី ជួយ ដល់ ប្រជាពលរដ្ឋ ឱ្យបាន ទាន់ពេលវេលា ។ ចំណែក ប្រជាពលរដ្ឋ ក៏ត្រូវ ត្រៀម ខ្លួន ផងដែរ ដើម្បី ធ្វើ យ៉ាងណា កាត់បន្ថយ ផល ប៉ះពាល់ ឱ្យ នៅ អប្បបរមា៕

Nº.0670



#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
យល់ព្រម, ទទួលយក!
To Top