ក្នុងខែឧសភា​ ឆ្នាំ២០២៥ នេះ កុមារជាង១០ម៉ឺននាក់ បានមកពិនិត្យព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា

7News

ក្នុងខែឧសភា​ ឆ្នាំ២០២៥ នេះ  កុមារជាង១០ម៉ឺននាក់ បានមកពិនិត្យព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា

ចេញផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥៖

កុមារជាង ១០ម៉ឺននាក់រួមមាន ការពិនិត្យព្យាបាល ការសម្រាកព្យាបាល វះកាត់ជាដើម។ កុមារចំនួន ៨១ ៩៥៩នាក់ ត្រូវបានពិនិត្យព្យាបាល នៅផ្នែកពិគ្រោះជំងឺក្រៅ។ កុមារមានជំងឺធ្ងន់ៗ ១៦ ០៤៤នាក់ ដាក់ឲ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។

យោងតាមរបាយការណ៍ នៃមន្ទីរពេទ្យគន្ធបុប្ផា កុមារមានជំងឺគ្រុនឈាម ចំនួន ៧៤៥នាក់ បានព្យាបាលព្យាបាលនៅក្នុងមន្ទីរពេទ្យ។ ដោយឡែក កុមារចំនួន ២ ៨២៥ ត្រូវបានទទួលការវះកាត់ ក្នុងនោះការវះកាត់បេះដូងនិងភ្ជិតប្រហោងបេះដូងតាមសរសៃឈាម នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងសៀមរាបមាន ចំនួន៩៧នាក់។ 



ជាមួយគ្នានេះ នៅផ្នែកសម្ភពនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ មានស្ត្រីមានផ្ទៃពោះចំនួន ៩ ២៧៤នាក់ បានមកពិនិត្យតាមដានផ្ទៃពោះនិងព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅនៃ មន្ទីរសម្ភព និងសម្រាលកូនបានចំនួន ១ ៥៦៤នាក់។

សូមជម្រាបថា នៅក្នុងខែមេសា ឆ្នាំ២០២៥ កុមារចំនួន ៧៧ ១១៥នាក់ បានទៅពិនិត្យព្យាបាលជំងឺនៅផ្នែកពិគ្រោះជំងឺក្រៅ ខណៈមានកុមារឈឺធ្ងន់ចំនួន ១៥ ២០៣នាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យគុន្ធបុប្ផា ។ 

Nº.0724

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top