លោក ពូទីន អវត្តមាន ក្នុង ជំនួប ចរចា សន្តិភាពដោយផ្ទាល់ ជាមួយ អ៊ុយក្រែន នៅ តួកគី

7News

លោក ពូទីន អវត្តមាន ក្នុង ជំនួប ចរចា សន្តិភាពដោយផ្ទាល់ ជាមួយ អ៊ុយក្រែន នៅ តួកគី

ចេញផ្សាយថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥៖

ជា លើក ទី មួយ គិត ចាប់ តាំងពី សង្គ្រាម នៅ អ៊ុយក្រែន បាន ផ្ទុះ ឡើង ដែល អ៊ុយក្រែន និង រុស្ស៊ី បាន ជួប ចរចា គ្នា ដោយ ផ្ទាល់។ លោកហ្សេឡេស្គី ប្រធានាធិបតី អ៊ុយក្រែន បាន អញ្ជើញ ទៅ ចូល រួម ដោយ ផ្ទាល់។ ប៉ុន្តែ ប្រធានាធិបតី រុស្ស៊ី លោក វ្លាដេមៀ ពូទីន មិន ធ្វើ ដំណើរ មក ចរចា សន្តិភាព ដោយ ផ្ទាល់ ជាមួយ អ៊ុយក្រែន នៅ ទីក្រុង អ៊ីស្តង់ប៊ូល នា ថ្ងៃ ព្រហស្បតិ៍ ទី ១៥ ឧសភា ២០២៥ នេះ ទេ បើ ទោះ បី លោក ជា អ្នក ផ្តួចផ្តើម គំនិត ក៏ ដោយ។

ប្រធានាធិបតី រុស្ស៊ី វ្លាដេមៀ ពូទីន មិន ទៅ ចូល រួម ដោយ ផ្ទាល់ ក្នុង កិច្ចចរចាសន្តិភាព ជា លើក ដំបូង នៅទីក្រុង អ៊ីស្តង់ប៊ូល ប្រទេស តួកគី ទេ។ ដូច្នេះ គ្មាន ឡើយ ជំនួប ដោយ ផ្ទាល់ រវាង ប្រធានាធិបតី រុស្ស៊ី ពូទីន និង ប្រធានាធិបតី អ៊ុយក្រែន ហ្សេឡេនស្គី នៅតួកគីនា ថ្ងៃ ព្រហស្បតិ៍ ទី ១៥ ឧសភា នេះ។


វិមាន ក្រេម ឡាំង បាន ផ្អិប ព័ត៌មាន រហូត ដល់ ពេល ល្ងាចថ្ងៃ ពុធ ទី ១៤ ឧសភា ទើប បង្ហើប បង្ហាញបញ្ជី ឈ្មោះ ប្រតិភូ ដែលត្រូវ ទៅ ចរចា ជាមួយ អ៊ុយក្រែន។ ប្រតិភូរុស្ស៊ី នឹង ស្ថិត នៅ ក្រោម ការ ដឹកនាំ របស់លោក វ្លាឌីមៀ មេឌីនស្គី ទី ប្រឹក្សា ប្រធានាធិបតី និង អនុរដ្ឋមន្ត្រី ក្រសួង ការ បរទេស ព្រម ទាំង អនុរដ្ឋមន្ត្រី ក្រសួងការពារ ជាតិ មិនមែន ដោយ លោក ពូទីន ផ្ទាល់ ទេ។

បើ ទោះ បី ជា លោក ជា អ្នក ផ្តួចផ្តើម ហៅ មក ចរចា ក៏ ដោយ  ក៏ លោក ពូទីន មិន ខ្វល់ នឹង សេចក្តី អំពាវនាវរបស់ ប្រធានាធិបតី អាមេរិក និង អ៊ុយក្រែនដែរ។ ម្សិលមិញ ប្រធានាធិបតី ប្រេស៊ីល លូឡា បាន ទូរស័ព្ទ ទៅ ជំរុញ លោក ពូទីន ឱ្យ បង្ហាញ ខ្លួន ក្នុង ជំនួប ចរចា សន្តិភាព លើក ដំបូង នេះ។ បន្ទាប់ មក ទៀត លោកប្រធានាធិបតី អាមេរិក ដូណាល់ត្រាំ ដែល កំពុង បំពេញ ទស្សនកិច្ចនៅ កាតា បាន ព្រលយ ថាលោក នឹង ធ្វើ ដំណើរ មកតួកគី ដែរ ប្រសិន បើសមភាគី រុស្ស៊ី មក ចូល រួម ចរចា ដោយ ផ្ទាល់ នៅ អ៊ីស្តង់ប៊ូល ជាមួយ លោក ហ្សេឡេនស្គី។ លោកប្រធានាធិបតី អ៊ុយក្រែន ដែល សម្រេច ទៅ ចូល រួម ចរចា ដោយ ផ្ទាល់ បាន ដាក់ សម្ពាធ លើ សមភាគី រុស្ស៊ី ថា អវត្តមាន របស់ លោក ពូទីន ក្នុង ជំនួប នៅ អ៊ីស្តង់ប៊ូល មាន ន័យ ស្មើ នឹង ការ មិន ចង់ បញ្ចប់ សង្គ្រាម។

គ្មាន លោក ពូទីន លោក ប្រធានាធិបតី អ៊ុយក្រែន ហ្សេឡេស្គី ក៏ មិន ប្រាកដ ថា នឹង បង្ហាញ វត្តមាន ក្នុង ជំនួប ដែរ បើ ទោះជា លោក បាន សម្រេច ចិត្ត ធ្វើ ដំណើរ ទៅ តួកគីក៏ ដោយ។ លោក ហ្សេឡេស្គី នឹង ជួប ពិភាក្សា ជាមួយ ប្រធានាធិបតី តួកគី អ៊ែរដូហ្កាន ដែល ធ្លាប់ ធ្វើ ជា អន្តរការី សម្រេច បាន កិច្ចព្រមព្រៀង នាំ គ្រាប់ ធញ្ញជាតិ អ៊ុយក្រែន ចេញ កាលពី ជម្លោះ ទើប ចាប់ ផ្តើម ភ្លាម នៅ ឆ្នាំ ២០២២។

យ៉ាង ណា ក៏ ដោយ ក៏ ជំនួបនៅតួកគី នេះ ជា ឱកាស ដែលភាគី រុស្ស៊ី និង អ៊ុយក្រែន អាច ជជែក ទល់មុខ គ្នា និង ដោយ ផ្ទាល់ ជា លើក ទីមួយ ស្តី ពី ការ ចរចា ស្វែង រក សន្តិភាព ដូច អ្វី ដែល លោកប្រធានាធិបតីហ្សេឡេនស្គី បានអះអាង ថា អ៊ុយក្រែនត្រៀម ទទួល គ្រប់ ទម្រង់ នៃ ការ ចរចា ដើម្បី បិទ បញ្ចប់ ជម្លោះដែល បង្ក ឡើង ដោយ រុស្ស៊ី៕

Nº.0681




#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top