បុរស២នាក់ ជិះម៉ូតូឌុបគ្នាចេញពីក្លឹប ត្រូវបានរថយន្ត១គ្រឿង បុក បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

7News

បុរស២នាក់ ជិះម៉ូតូឌុបគ្នាចេញពីក្លឹប  ត្រូវបានរថយន្ត១គ្រឿង បុក បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ 

ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥

ភ្នំពេញ៖ បុរស២នាក់ ជិះម៉ូតូឌុបគ្នាចេញពីក្លឹប មកដល់ផ្លូវបំបែក ត្រូវរថយន្តអាល់ហ្វាត១គ្រឿង បុកខ្ទាតជាច្រើនម៉ែត្រ បណ្តាលឲ្យបោកក្បាលនឹងថ្មល់ស្លាប់ កាលពីវេលាម៉ោង ៣:៤០នាទីទៀបភ្លឺ ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវបេតុងលេខ ១០០៣ កែងផ្លូវលេខ១៩៥៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីអ្នកធ្វើការជាមួយជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំង២ ក្នុងនោះម្នាក់ជាជនជាតិចិន បានបបួលគ្នាទៅដើរលេង ដោយជិះម៉ូតូម៉ាក Zoomer-X ពណ៌ខ្មៅលាយស្លាទុំ ពាក់ស្លាកលេខ កំពង់ចាម 1R-3423 ឌុបគ្នាទៅក្លឹប ដោយបុរសដែលជាជនជាតិខ្មែរ រួមដំណើរជាមួយបុសចិនខាងលើ ជាមនុស្សពុំស្គាល់ផ្លូវ ឬភូមិសាស្ត្រច្បាស់លាស់នោះទេ ដោយនៅសល់តែប៉ុន្មានថ្ងៃទៀត គាត់នឹងត្រឡប់ទៅស្រុកវិញ លុះដល់ម៉ោង ៥ទៀបភ្លឺ គាត់ក៏បានទទួលទូរស័ព្ទថា អ្នកទាំង២បានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ ក៏ប្រញ៉ាប់ធ្វើដំណើរមកទីតាំងកើតហេតុតែម្តង។



គួរបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្ត Alphard ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា H.C.SELA បានបុកគ្នាជាមួយម៉ូតូ Zoomer-X ពណ៌ខ្មៅលាយស្លាទុំ ពាក់ស្លាកលេខកំពង់ចាម 1R-3423។ រថយន្តខាងលើបើកបរតាមបណ្តោយផ្លូវបេតុងលេខ១០០៣ ទិសដៅពីជើងទៅត្បូង ចំណែកម៉ូតូមកពីទិសខាងកើតទៅលិច ដោយអ្នកបើកបររថយន្តជាជនជាតិចិន បន្ទាប់ពីបុករួចក៏បានរត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងយករថយន្តបង្ក និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់ នៅពេលក្រោយ ។ ចំណែកសពជនរងគ្រោះទាំង២នាក់ ត្រូវបានក្រុមគ្រូពេទ្យ និងសមត្ថកិច្ចជំនាញប្រគល់ជូនក្រុមគ្រួសារ៕


Nº.0673




#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top