រយៈពេល១សប្ដាហ៍ ចរាចរណ៍លើផ្លូវល្បឿនលឿនសរុបមានចំនួន១១២,០៦០ដង

7News

រយៈពេល១សប្ដាហ៍ ចរាចរណ៍លើផ្លូវល្បឿនលឿនសរុបមានចំនួន១១២,០៦០ដង

ចេញផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥៖

យោងតាមរបាយការណ៍រំហូរចរាចរណ៍ប្រចាំសប្តាហ៍ គិតចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ ពោលគឺក្នុងរយៈពេល១សប្ដាហ៍ ចរាចរណ៍លើផ្លូវល្បឿនលឿនសរុបមានចំនួន១១២,០៦០ដង ដែលក្នុងនោះមានការស្វែងរកជំនួយតាមទូរស័ព្ទសង្គ្រោះ១៣៩៩ចំនួន២០៤ខ្សែ (បញ្ហាគ្រោះថ្នាក់ចរាចរណ៍ចំនួន៣ ករណី ស្វែងរកជំនួយចំនួន៧៣ករណី និងប្រឹក្សាយោបល់សួរព័ត៌មានចំនួន១២៨ករណី)។

ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប មេត្តាអនុវត្តតាមលក្ខខណ្ឌក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿន ព្រមទាំងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន កុំបើកបរលើសល្បឿនកំណត់ និងកុំបើកបរបញ្ច្រាសទិសចរាចរណ៍៕


Nº.0611




#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top