អតីតយុទ្ធជន គ្រួសារកងទ័ព និងប្រជាពលរដ្ឋក្រីក្រ ២០០គ្រួសារនៅក្នុងខេត្តស្ទឹងត្រែង បានទទួលបានអំណោយពីសម្តេចធិបតី ហ៊ុន ម៉ាណែត
ចេញផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥
ស្ទឹងត្រែង៖ អតីតយុទ្ធជន គ្រួសារកងទ័ព និងប្រជាពលរដ្ឋក្រីក្រ ២០០គ្រួសារនៅក្នុងខេត្តស្ទឹងត្រែង ទទួលបានអំណោយដ៏ថ្លៃថ្លា ជាគ្រឿងឧបភោគ បរិភោគ ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈនាយឧត្តមសេនីយ៍ គីម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី ជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ។
អំណោយដែលផ្តល់ជូន ក្នុង១គ្រួសារៗ ទទួលបាន អង្ករ ២៥គីឡូក្រាម ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងត្រីខកំប៉ុង ១យួរ ។
លោកឧត្តមសេនីយ៍ត្រី តន ឆៃ ក្នុងនាមប្រធាន អនុប្រធាន សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង សូមថ្លែង អំណរគុណ ចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ដែលបានយកចិត្តទុកដាក់ជួយឧបត្ថម្ភ នូវស្បៀង គ្រឿងឧបភោគ បរិភោគ ដែលបាននាំយកមកចែកជូនបងប្អូននៅពេលនេះ៕
Nº.0610