មណ្ឌលសុខភាពស្រុកវ៉ឺនសៃ ណែនាំឱ្យអ្នកមានជំងឺផ្តាសាយរ៉ាំរ៉ៃឆាប់ព្យាបាល ព្រោះខ្លាចវិវដ្តជាជំងឺរបេង

7News

មណ្ឌលសុខភាពស្រុកវ៉ឺនសៃ ណែនាំឱ្យអ្នកមានជំងឺផ្តាសាយរ៉ាំរ៉ៃឆាប់ព្យាបាល ព្រោះខ្លាចវិវដ្តជាជំងឺរបេង

ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥៖

ជំងឺផ្តាសាយជាទូទៅ កើតឡើងទៅលើមនុស្សគ្របវ័យទាំងអស់ នៅអំឡុងរដូវក្តៅ និងនៅរដូវត្រជាក់ ពិសេសនៅដើមរដូវវស្សាតែម្តង ជំងឺនេះកំពុងតែកើតឡើង ទៅលើមនុស្សចាស់ និងក្មេង ជនជាតិដើមភាគតិច ខេត្តរតនគិរី។ ជំងឺនេះបង្កទៅជាក្អកនៅពេលថ្ងៃ និងពេលយប់ មានស្លេស្ម៍នៅបំពង់កពិបាកដកដង្ហើម ហើយធ្វើឱ្យមានការៈក្តៅខ្លួន។

លោក បាន ជាជនជាតិដើមភាគតិច ស្ថិតនៅភូមិទៀមលើ ឃុំ កាចូន ស្រុក វ៉ឺនសៃ ខេត្តរតនគិរី បានប្រាប់ថា លោកមានជំងឺផ្តាយសាយនេះ នៅដើមខែកុម្ភៈមានរោគសញ្ញា ហៀរសំបោរ និងស្លេសនៅក្នុងបំពង់ រហូតដល់ខែមេសា។ បើទោះជាលោកទៅបើកថ្នាំនៅមណ្ឌលសុខភាព ហើយទៅទិញថ្នាំនៅកន្លែងលក់ថ្នាំពេទ្យឯកជន និងកម្ម៉ង់ថ្នាំតាម Online លេបនៅតែពុំធូរស្រាល អស់រយៈពេល ៥ខែមកហើយ។ នៅពេលយប់លោកដេក មិនសូវបានបណ្តាលមកពីក្អក និងពិបាកដកដង្ហើម។


លោក ខេង សារី អនុប្រធានមណ្ឌលសុខភាពស្រុកវ៉ឺនសៃ បានមានប្រសាសន៍ថា ជំងឺផ្តាសាយ មានការៈក្អក ហៀរសំបោរ ក្តៅខ្លួន។ ជាទូទៅជំងឺនេះ កើតឡើងនៅខែក្តៅ និងនៅដើមឆ្នាំមានភ្លៀងធ្លាក់ដំបូង និងនៅខែរងាធ្លាក់ខ្យល់ខែកក្តិក ហើយពេលក្តៅខ្លួនខ្លាំង ត្រូវលេបថ្នាំបញ្ចុះកម្តៅ និងត្រូវពិសារទឹកឱ្យញឹកញាប់គ្រប់គ្រាន់។ លោកថា ជំងឺនេះបង្កឡើងពីពពួក វីរុសមិនមែនជាពពួកប៉ាកតេរី ដែលអាចជាសះស្បើយ ទៅវិញជាធម្មតាមានសុខភាពល្អឡើងវិញ ពុំចាំបាច់លេបថ្នាំពេទ្យ ដោយគ្រាន់តែផឹកទឹកក្តៅ សម្រាកឱ្យគ្រប់គ្រាន់ ត្រូវតាមដានខ្លួនឯងជាប្រចាំ និងទៅពិនិត្យសុខភាព នៅមណ្ឌលសុខភាព។ ករណីអាការៈមានក្អក និងមានស្លេស្ម៍ឥតឈប់ដូចនេះ លើសពី១ ទៅ ២អាទិត្យ អូសបន្លាយរហូត ១៤ថ្ងៃ ឬ ចាប់ពី ៣ខែឡើងទៅ តាមការសន្និដ្ឋានដំបូង អ្នកជំងឺអាចវិវដ្តជាជំងឺរបេងនៅដំណាក់កាលដំបូង។


ប្រសិនបើទៅបើកថ្នាំផ្តាសាយ លេបទៅចាប់ពី ៣ថ្ងៃ ទៅ ៧ថ្ងៃ នៅតែមិនជាសះស្បើយ ត្រូវត្រឡប់ទៅមណ្ឌលសុខភាពឡើងវិញ ដើម្បីជួបគ្រូពេទ្យពិនិត្យ ជាលើកទី២ ដើម្បីតាមដានជំងឺនេះឡើងវិញ។ ក្នុងនាមលោកជាអ្នកបម្រើការងារផ្នែកសុខភាពសាធារណៈ លោកណែនាំ ឱ្យជនជាតិដើមភាគតិច ដែលមានជំងឺ ត្រូវទៅពិនិត្យ និងពិគ្រោះជំងឺ នៅមណ្ឌលសុខភាព ដើម្បីបើកថ្នាំយកទៅពិសារឱ្យបានទៀងទាត់តាមវិជ្ជបញ្ជា ដោយមិនត្រូវទុកថ្នាំចោល ដែលបណ្តាឱ្យមេរោគស៊ាំនឹងថ្នាំ ធ្វើឱ្យមិនងាយជាសះស្បើយ៕
Nº.0636

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top