សមត្ថកិច្ច ឃាត់ខ្លួនជនបរទេស ២៥៨នាក់ នៅទីតាំងប្រព្រឹត្តិខុសច្បាប់តាមប្រព័ន្ធអ៉ីនធឺណិតមួយកន្លែងក្នុងក្រុងសែនមនោរម្យ

7News

សមត្ថកិច្ច ឃាត់ខ្លួនជនបរទេស ២៥៨នាក់ នៅទីតាំងប្រព្រឹត្តិខុសច្បាប់តាមប្រព័ន្ធអ៉ីនធឺណិតមួយកន្លែងក្នុងក្រុងសែនមនោរម្យ

ចេញផ្សាយថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥

មណ្ឌលគិរី៖ សមត្ថកិច្ច ឆ្មក់ចូលអគារ មេគង្គ៧៤ ខេត្តមណ្ឌលគិរី ក្នុងក្រុងសែនមនោរម្យ ដែលជាទីតាំងប្រព្រឹត្តិខុសច្បាប់តាមប្រព័ន្ធអ៉ីនធឺណិត និងឃាត់ខ្លួនជនបរទេសចំនួន ២៥៨នាក់ ក្នុងនោះមានជនជាតិចិន ២៤៧នាក់។ ក្រៅពីនេះសមត្ថកិច្ចបានរកឃើញមនុស្ស ៩នាក់ មក ពី ប្រទេស មីយ៉ាន់ម៉ា និង១នាក់ មក ពី ម៉ាឡេស៊ី និង វៀតណាម។ 

ក្នុង ប្រតិបត្តិការ នេះ សមត្ថកិច្ច បាន កំណត់ អត្តសញ្ញាណ ជនសង្ស័យ ១៤ នាក់ ដែល សង្ស័យ ថា បាន បង្ខិត បង្ខំ អ្នក ដទៃ ឲ្យ ធ្វើ ពលកម្ម ដោយ ហិង្សា ក្នុង នោះ មាន ជនជាតិ ចិន ៧ នាក់ និង មី យ៉ាន់ ម៉ា ៧ នាក់ ។ ជនសង្ស័យ ត្រូវ បាន ចោទ ប្រកាន់ ពី បទ ប្រើ ហិង្សា បង្ខំ អ្នក ដទៃ ឲ្យ ធ្វើ ការ។

 ក្រោការប្រតិបត្តិការ ជនរងគ្រោះត្រូវ បាន នាំ ខ្លួន ទៅ កាន់ ស្នងការដ្ឋាន នគរបាល ខេត្ត មណ្ឌលគិរី ដើម្បី សាកសួរ ដើម្បីស៊ើបអង្កេតបន្ត។ ចំណែកជនបរទេសចំនួន ២៤៣នាក់ (ចិន២៣៩នាក់ ភូមា២នាក់ ម៉ាឡេស៊ី១នាក់ និងវៀតណាម១នាក់) ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍អនុវត្តតាមនីតិវិធី៕



Nº.0502



#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top