ហេតុការណ៍ ទម្លាក់គ្រាប់បែក ខុសបច្ចេកទេសរបស់យន្តហោះ ចម្បាំងកូរ៉េខាងត្បូងធ្វើឲ្យរបួស មនុស្ស និងខូចខាតជា ច្រើន

7News

ហេតុការណ៍ ទម្លាក់គ្រាប់បែក ខុសបច្ចេកទេសរបស់យន្តហោះ ចម្បាំងកូរ៉េខាងត្បូងធ្វើឲ្យរបួស មនុស្ស និងខូចខាតជា ច្រើន

ចេញផ្សាយថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥៖

នៅ កូរ៉េខាងត្បូង យ៉ាង ហោច ប្រជាពលរដ្ឋ ៤ នាក់ របួស ធ្ងន់ធ្ងរ ហើយ ៣ នាក់រង របួស ស្រាល ព្រោះតែ គ្រាប់បែកចំនួន ៨ គ្រាប់ ធ្លាក់ ពី លើអាកាស នៅ ព្រឹក ថ្ងៃ ព្រហស្បតិ៍ ទី ៦ ខែ មីនានេះ ។ ក្រសួង ការពារជាតិ កូរ៉េខាងត្បូង បាន ទទួល ស្គាល់ ថា យន្តហោះ ចម្បាំង របស់ ខ្លួន មួយ គ្រឿង បាន ទម្លាក់ គ្រាប់បែក ខុស គោល ដៅ។

នៅកូរ៉េ ខាងត្បូង យន្តហោះ ចម្បាំង ១គ្រឿង ក្នុងចំណោម យន្តហោះ ចម្បាំង KF-16 បាន ទម្លាក់ គ្រាប់បែកប្រភេទ MK-82 ចំនួន ៨ គ្រាប់ ខុស ពីគោលដែលបាន ព្រាងទុក ។ ហេតុការណ៍ នេះ បាន កើតឡើង នៅវេលា ១០ ព្រឹក ម៉ោង នៅ ក្នុងស្រុក ហើយ បាន បណ្តាលឲ្យ គ្រោះថ្នាក់ខូច ខាត ដល់ លំនៅដ្ឋាន ហើយ ធ្វើ ឲ្យ ប្រជាជនស៊ីវិល មួយ ចំនួន រងរបួស។ នេះបើតាម សេចក្តីថ្លែងការណ៍ របស់ កងទ័ព ជើង អាកាស កូរ៉េខាងត្បូង ដោយ បាន សន្យាបើកការស៊ើបអង្កេតចំពោះករណីគ្រោះថ្នាក់។   

បណ្តាញ សារព័ត៌មាន ក្នុងស្រុកកូរ៉េ ខាងត្បូង បានជួប សម្ភាស ប្រជាជន មួយ ចំនួននៅកន្លែងកើតហេតុ។ អ្នក ភូមិ ម្នាក់ លោក Park ដែល សូម ប្រាប់ត្រឹម តែ ឈ្មោះត្រកូល បាន រៀបរាប់ថា លោក ឮសំឡេង ផ្ទុះ ដូចជាសំឡេង ផ្គរលាន់យ៉ាងខ្លាំង ហើយ ញ័រ រញ្ជួយដល់ ផ្ទះលោក ដែល នៅក្បែរ នឹងកន្លែង ផ្ទុះ ដែរ ។ ពេល លោក ចេញពី ផ្ទះ ទៅមើល ក៏ ស្រាប់តែឃើញ សភាព វឹកវរ គួរឲ្យ រន្ធត់ ។ កូនសិស្ស សាលា ម្នាក់ទៀត ថ្លែងថា ក្រោយ ពី សំឡេង ផ្ទុះ អគារ លំនៅដ្ឋានរលំ បាក់បែក កញ្ចក់បង្អួច និង ដំបូល ក៏ ខ្ទេចខ្ទី ហើយក្នុងចំណោម អ្ន ករងរបួស ក៏ មាន គ្រូ បង្រៀន ម្នាក់ ដែល ត្រូវ ដឹកទៅសង្គ្រោះ នៅ មន្ទីរពេទ្យ។



គួរ ជ្រាបថា ក្រៅពី ខូច ខាត ផ្ទះសម្បែង ២  វិហារគ្រិស្តសាសនា ១ កន្លែង ក៏ ប៉ះពាល់ ដែរ ។ កងទ័ពជើងអាកាសកូរ៉េ ខាងត្បូង បាន ថ្លែងក្តីសោកស្តាយនិងសូមក្តី អភ័យទោសពី ជនរងគ្រោះ ព្រមទាំងសន្យាធានារ៉ាប់រងសងថ្លៃខូចខាត។ 

ហេតុ ការណ៍ ទម្លាក់ គ្រាប់បែក ខុស បច្ចេកទេស នេះ កើតឡើង នៅ ក្រុង Pocheon ជា តំបន់ ភាគ ខាងជើងនៃផ្ទៃប្រទេស កូរ៉េ ខាងត្បូង និង មិន ឆ្ងាយ ប៉ុន្មាន ពី ព្រំដែន កូរ៉េ ខាងជើង ពោលគឺ ចម្ងាយ តែ ២៥ គីឡូម៉ែត្រ តែប៉ុណ្ណោះ ពីព្រំ ប្រទល់ ដែន ។

បើតាមការ បញ្ជាក់របស់ កង ទ័ពជើងអាកាសកូរ៉េខាងត្បូង យន្តហោះចម្បាំងបាន ចូល រួម សមយុទ្ធ បាញ់គ្រាប់ពិត ដែលរៀបចំរួម គ្នា ដោយយោធាជើង អាកាស និង កងទ័ព ជើងគោក។ សមយុទ្ធបាញ់ គ្រាប់ ពិត នៅពេលនេះ ក៏ ឋិត ក្នុងក្របខ័ ណ្ឌ សមយុទ្ធ ប្រចាំឆ្នាំ រវាង កូរ៉េ ខាងត្បូង និង សហរដ្ឋអាមេរិក ដែលគេ ប្រសិទ្ធនាម ឈ្មោះថា ខែលការពារសេរីភាព «Freedom Shield»។ ជា សម្ព័ន្ធមិត្ត ដ៏ចម្បង របស់ រដ្ឋាភិបាល ក្រុង សេអ៊ូល សហរដ្ឋអាមេរិកបាន ដាក់តាំង មូលដ្ឋាន យោធា និងកងទ័ព អាមេរិក ចំនួន ២៨ ៥០០ នាក់ ហើយ រៀបចំធ្វើ សមយុទ្ធ យោធារួម គ្នា ជារឿយៗ ៕

Nº.0498

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top