នៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែមីនា នឹងមានភ្លៀងធ្លាក់ គ្របដណ្តប់លើផ្ទៃដី១០%-២០%

7News

នៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែមីនា នឹងមានភ្លៀងធ្លាក់ គ្របដណ្តប់លើផ្ទៃដី១០%-២០%

ចេញផ្សាយថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថារបបខ្យល់មូសុងឦសានជាមួយសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេ មេគង្គក្រោម និងលើព្រះរាជាណាចក្រកម្ពុជា។

ក្រសួងបានបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ នៅតំបន់វាលទំនាប៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយ រៀង តាកែវ កណ្តាល និងភ្នំពេញ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១៥%។

ចំណែកនៅតំបន់ខ្ពង់រាប៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ និងមណ្ឌលគិរី អាចមានភ្លៀងធ្លាក់គ្រប ដណ្តប់លើផ្ទៃដី១០%។

រីឯតំបន់មាត់សមុទ្រ៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី២០%៕



Nº.0497

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top