នគរបាល ឃាត់ខ្លួន ជនសង្ស័យ ចំនួន ៦ នាក់ ដែល ប្រព្រឹត្ត បទល្មើស កាប់ និង វាយ ប្លន់ យក ម៉ូតូ ចំនួន ៥ ករណី

7News

នគរបាល ឃាត់ខ្លួន ជនសង្ស័យ ចំនួន ៦ នាក់ ដែល ប្រព្រឹត្ត បទល្មើស កាប់ និង វាយ ប្លន់ យក ម៉ូតូ ចំនួន ៥ ករណី

ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥៖

នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល នៃ ស្នងការដ្ឋាន នគរបាល រាជធានី បាន ស្រាវជ្រាវ បង្ក្រាប ឃាត់ខ្លួន ជនសង្ស័យ ចំនួន ៦ នាក់ ដែល ប្រព្រឹត្ត បទល្មើស កាប់ និង វាយ ប្លន់ យក ម៉ូតូ ចំនួន ៥ ករណី។

នគរបាល បាន ឱ្យ ដឹង ថា ដោយ អនុវត្ត តាម បទបញ្ជា ផ្ទាល់ របស់ លោក ឧត្ដមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គ ស្នងការ រង និង ជា ស្នងការ នគរបាល រាជធានី ភ្នំពេញ កាលពី ថ្ងៃ ទី ១៥ ខែ មីនា ឆ្នាំ ២០២៥ ដឹកនាំ ដោយ លោក ឧត្ដមសេនីយ៍ ត្រី ប៊ុន សត្យា ស្នងការ រង ផែន ការងារ ព្រហ្មទណ្ឌ និង លោក ប្រធាន ការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល បង្ក្រាប ដោយ ផ្ទាល់ នឹង បាន ឃាត់ខ្លួន ជនសង្ស័យ ចំនួន ៦ នាក់។

១-ឈ្មោះ អុំ ច័ន្ទ ណា រុន ហៅ រុន ភេទ ប្រុស អាយុ ១៨ ឆ្នាំ។

២- ឈ្មោះ ឆន ចាន់ យូរ៉ាន់ ហៅ ម៉ា រី អូ ភេទ ប្រុស អាយុ ១៨ ឆ្នាំ។

៣- ឈ្មោះ ហែម រតនា ហៅ សីហា ភេទ ប្រុស អាយុ ១៨ ឆ្នាំ។

៤- ឈ្មោះ ពន្លឺ រ៉ូ ណា ល់ ហៅ ចេ ម ភេទ ប្រុស អាយុ ១៧ ឆ្នាំ។

៥- ឈ្មោះ យ៉ុ ន ដេ វិត ហៅ វិត ភេទ ប្រុស អាយុ ១៧ ឆ្នាំ។

៦- ឈ្មោះ ម៉ាលី កុ ម្ភះ ហៅ ភ ក្ត្រ័ ភេទ ប្រុស អាយុ ១៨ ឆ្នាំ។


នគរបាល បាន បញ្ជាក់ ថា ជនសង្ស័យ ធ្លាប់ ធ្វើ សកម្មភាព ៦ ករណី ដោយ ករណី ទី ១.ប្រព្រឹត្ត នៅ ចំណុច ដី វាល ផ្លូវ ក្រវាត់ ក្រុង ទី ៣ សង្កាត់ ប្រទះ ទ្បា ង ខណ្ឌ កំបូល រាជធានី ភ្នំពេញ កាលពី ថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២៥ វេលា ម៉ោង ៤:២០ នាទី។ ករណីទី ២.ប្រព្រឹត្ត នៅ ចំណុចផ្លូវ ៨០ ម៉ែត្រ ចូល ព្រលានយន្តហោះ ថ្មី ភូមិ ព្រែក ហូរលិច សង្កាត់ ព្រែក ហូរ ក្រុង តាខ្មៅ ខេត្ត កណ្តាល កាលពីថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២៥ វេលា ម៉ោង ៣:៤០ នាទី។ ករណី ទី ៣. ប្រព្រឹត្ត នៅ ចំណុច ផ្លូវ ក្រវាត់ ក្រុង ទី ៣ ភូមិ ប៉ុណ្ណា ឃុំ ព្រះពុទ្ធ ស្រុក កណ្តាលស្ទឹង ខេត្ត កណ្តាល កាលពី ថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០២៥ វេលា ម៉ោង ៤:២០ នាទី។ ករណីទី ៤.ប្រព្រឹត្ត នៅ ចំណុច ដី វាល ផ្លូវ ក្រវាត់ ក្រុង ទី ៣ ភូមិ ទី ៣ សង្កាត់ ស្វាយ រលំ ក្រុង តាខ្មៅ ខេត្ត កណ្តាល កាលពី ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២៥ វេលា ម៉ោង ៥:២០ នាទី។ ករណី ទី ៥ ប្រព្រឹត្ត នៅ ចំណុច ដី ឡូត៍ គ្មាន លេខ ផ្លូវជាតិ លេខ ២ ភូមិ កណ្តាល សង្កាត់ រលួស ខណ្ឌ ដង្កោ រាជធានី ភ្នំពេញ កាលពីថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២៥ វេលា ម៉ោង ០០:២៨ នាទី។ កម្លាំង ការិយាល័យ ជំនាញ កំពុង ស្រាវជ្រាវ បន្ត យក បក្សពួក សេសសល់ បន្ត ទៀត។

សូម បញ្ជាក់ ថា មុខសញ្ញា សេសសល់ និង រត់គេចខ្លួន ដែល សកម្ម ក្នុង សកម្មភាព លួច មាន ស្ថាន ទម្ងន់ ទោស( កាប់ និង វាយ ប្លន់ យក ម៉ូតូ ) សមត្ថកិច្ច នឹង តាម បង្ក្រាប ឱ្យ ដល់ ឫសគល់ ដោយ មិន យោគយល់ នោះ ឡើយ។

បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាង កម្លាំង ជំនាញ ការិយាល័យ កសាង សំណុំរឿង បញ្ជូន ទៅ សាលាដំបូង រាជធានី ភ្នំពេញ ដើម្បី ចាត់ការ តាម នីតិវិធី៕

Nº.0537

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top