ច្បាប់ គ្រប់គ្រង បច្ចេកវិទ្យា បញ្ញា សិប្បនិម្មិត អឺរ៉ុប ចូល ជា ធរមាន

7News

ច្បាប់ គ្រប់គ្រង បច្ចេកវិទ្យា បញ្ញា សិប្បនិម្មិត អឺរ៉ុប ចូល ជា ធរមាន

ចេញផ្សាយថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥៖

ច្បាប់ ស្តី ពី បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត ប្រកបដោយ មហិច្ឆតា បំផុត របស់ សហភាព អឺរ៉ុប បាន ចូល ជា ធរមាន នៅថ្ងៃ អាទិត្យ ទី ២ កុម្ភៈ ២០២៥ នេះ។ ប៉ុន្តែ គេ ទំនង ជា អាច បន្ត ជជែក វែក ញែក ឬ តវ៉ា ប្រឆាំង នឹង ច្បាប់ នេះ បាន ទៀត ជា ពិសេស នា ឱកាស ជំនួប កំពូល ក្រុង ប៉ារីស ស្តីពី បញ្ញាសិប្បនិម្មិត ដែល នឹង ប្រព្រឹត្ត ទៅ នៅ ថ្ងៃទី ១០-១១ កុម្ភៈ ២០២៥ខាង មុខ។


នៅ មួយ សប្តាហ៍ មុន ការ បើក ជំនួប កំពូល ស្តី ពី បញ្ញាសិប្បនិម្មិត នៅក្រុង ប៉ារីស ច្បាប់ គ្រប់គ្រង បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិតរបស់ សហភាព អឺរ៉ុប AI Act ផ្នែក ទី មួយ បាន ចូល ជា ធរមាន នៅ ថ្ងៃ អាទិត្យ ទី ២ កុម្ភៈ ២០២៥ នេះ ទៅ។ ដូច្នេះ ចាប់ ពី ពេល នេះ តទៅ អឺរ៉ុប មិន អនុញ្ញាត ឱ្យ ប្រើប្រាស់ ប្រព័ន្ធ បញ្ញាសិប្បនិម្មិត បែប គ្រោះ ថ្នាក់ ខ្លាំង ដូច ជា កម្មវិធី ដាក់ ពិន្ទុ សង្គម ជា លក្ខណៈ ឯកជន ឬ សាធារណៈ ដូច នៅ ចិន ឬ កម្មវិធី ប៉ូលិស វែក រក មុខ សម្គាល់ មនុស្ស ប្រព្រឹត្ត បទ ល្មើសទេ។ កម្មវិធីសម្គាល់ អារម្មណ៍ វិភាគ អត្តចរិត បុគ្គលិក ឬ សិស្ស នៅ កន្លែង ធ្វើការ ឬ នៅ សាលា ក៏ មាន ចែងហាមឃាត់ ក្នុង ផ្នែក ទីមួយ នៃច្បាប់ Ai Actរបស់ អឺរ៉ុប ដែរ។

បើ តាមការ លម្អិត របស់ គណៈកម្មការ អឺរ៉ុប ច្បាប់ គ្រប់គ្រង បញ្ញាសិប្បនិម្មិត អឺរ៉ុប មិន អនុញ្ញាត ឱ្យប្រើ កម្មវិធី Ai កេង ចំណេញ លើ បុគ្គល ទន់ ខ្សោយ ទេ។ ការ កំណត់ អត្តសញ្ញាណ មនុស្ស តាម រយៈ បច្ចេកវិទ្យា ថត មុខ ថត ក្រយៅ ដោយ ផ្ទាល់ តាម ទី សាធារណៈ ដើម្បី បាន ដឹង ពី ពូជ ពី ទស្សនៈ នយោបាយ-សាសនា ពី ទិន្ននាការ ផ្នែក ផ្លូវ ភេទ ត្រូវ ហាមឃាត់ ជា ផ្លូវ ការ ចាប់ ពី ថ្ងៃ ច្បាប់ ចូល ជា ធរមាន នេះ ទៅ។ សហភាពអឺរ៉ុប នឹង ដាក់ ទណ្ឌកម្ម ក្រុមហ៊ុន ល្មើស នឹង ការ ហាមឃាត់ ដោយ ពិន័យ រហូត ដល់ ៧% នៃ ប្រាក់ ចំណូល របស់ ក្រុមហ៊ុន។

ផ្នែកផ្សេង ទៀត នៃ ច្បាប់ មាន ជាអាទិ៍ ផ្នែក ទាក់ទង នឹង ការ ប្រើប្រាស់ បញ្ញាសិប្បនិម្មិត ជា ទូទៅ នឹង ចាប់ អនុវត្ត ជា បន្ត បន្ទាប់ ជា ដំណាក់ៗ និង ចូល ជា ធរមានទាំង ស្រុង យ៉ាង យូរ ត្រឹម ថ្ងៃទី ១ សីហា ២០២៥។

ក៏ ប៉ុន្តែ ច្បាប់ អឺរ៉ុប ត្រូវ ប្រឈម នឹង ឧបសគ្គ ជា ច្រើន ទៀត ណាស់។ សម្រាប់ ពេល នេះ ច្បាប់ បញ្ញាសិប្បនិម្មិត អឺរ៉ុប នៅ តែ ប្រធានបទ នៃ ការ ជជែក តស៊ូ មតិ និង ការ តវ៉ា ប្រឆាំង បាន ជា និច្ច។ ចំណោទ ជា ច្រើន អាច នឹង លើក មក លម្អិត ក្នុងជំនួប កំពូល ក្រុង ប៉ារីស ស្តីពី បញ្ញា សិប្បនិម្មិត ដែលនឹង ប្រព្រឹត្ត ទៅ នៅ ថ្ងៃទី ១០-១១ កុម្ភៈ ២០២៥ សប្តាហ៍ ក្រោយ។ ជំនួ បកំពូល ផ្តួច ផ្តើម ដោយ ប្រធានាធិបតី បារាំង រង់ចាំ ទទួល ប្រមុខ រដ្ឋ -រដ្ឋាភិបាល ជាង មួយ ប្រទេស រួម មាន ប្រធានាធិបតី អាមេរិក ចិន ព្រមទាំង តំណាង សង្គម ស៊ីវិល ប្រធាន ក្រុមហ៊ុន យក្ស ផ្នែក បញ្ញាសិប្បនិម្មិតជា ច្រើន ដូច ជា OpenAi Google…ជា ពិសេស ទៅ ទៀត អឺរ៉ុប អាចមាន ហានិភ័យ ប្រឈម នឹងសម្ពាធ របស់ ក្រុមហ៊ុន យក្ស ផ្នែក បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត អាមេរិក ដែល បាន ទទួល ការ គាំទ្រ យ៉ាង ពេញ ទំហឹង ពី ប្រធានាធិបតី ដូណាល់ត្រាំ។ លោក ត្រាំ បាន សន្យា ការពារ ក្រុមហ៊ុន បច្ចេកវិទ្យា ទំនើប អាមេរិក ពីការ ពិន័យ តាម ច្បាប់ ជា ធរមានរបស់ អឺរ៉ុបផង៕

Nº.0413

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top