ស្នងការនគរបាលភ្នំពេញនឹងបង្កើតកម្លាំងល្បាត ដើម្បីចាត់វិធានការករណីសង្ស័យបើកបរក្នុងភាពស្រវឹង
ចេញផ្សាយថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា នៅដើមឆ្នាំថ្មីនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាបន្តបន្ទាប់ ដែលរូបភាពមនុស្សស្លាប់ក្នុងគ្រោះចរាចរណ៍នោះបានបង្ហាញពីរូបភាពឃោរឃៅ ជាពិសេសការគ្រោះថ្នាក់ចរាចរណ៍នៅបណ្ដោយផ្លូវជាតិ៦០ម៉ែត្រក្នុងរាជធានីភ្នំពេញ ដែលអ្នកជនបង្កបើកបរក្នុងស្ថានភាពស្រវឹងនាពេលយប់។
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាកម្លាំងនគរបាលល្បាត រួមទាំងបង្កើតក្រុមសមត្ថកិច្ចចល័ត ដើម្បីចាត់វិធានការត្រួតពិនិត្យអ្នកដំណើរទាំងឡាយណាដែលសង្ស័យបើកបរក្នុងស្ថានភាពស្រវឹង។

លោកថា វាបានក្លាយជាក្ដីកង្វល់មួយរបស់សមត្ថកិច្ចនិងប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវក្រោយពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងញឹកញាប់ ខណៈក្រសួងសាធារណការនិងដឹកជញ្ជូន និងរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងសមត្ថកិច្ចជំនាញបានរៀបចំបាញ់គំនូសសញ្ញាចរាចរណ៍ឡើងវិញ
លោកបន្ថែមថា ស្នងការនគរបាលរាជធានីភ្នំពេញបានចុះត្រួតពិនិត្យនិងបានបញ្ជាកម្លាំងប៉ូលិសរឹតបន្ដឹងជាមួយនឹងការអប់រំផ្សព្វផ្សាយដល់សាធារណជន ដើម្បីទប់ស្កាត់ការបើកបរល្មើសល្បឿន។
លោកអំពាវនាវដល់ពលរដ្ឋទាំងអស់ចូលរួគោរពច្បាប់ចរាចរណ៍ ជាពិសេសត្រូវពិនិត្យបច្ចេកទេសយានយន្ត មុននឹងបើកបរ ហើយមិនត្រូវបើកបរល្មើសល្បឿនកំណត់ឡើយ។ ការចូលរួមគោរពច្បាប់ចរាចរណ៍ គឺជាការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍។
លោកបានបញ្ជាក់ថា៖ «ខ្ញុំបានសរសេរផែនការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ដែលមិនត្រឹមតែផ្ដោតសំខាន់គ្រោះថ្នាក់ចរាចរណ៍តែពេលយប់ទេ។ ផែនការនោះ គឺការបង្កើតក្រុមល្បាតចល័តចរាចរណ៍ក្នុងភូមិសាស្ដ្រដែលតែងកើតមានគ្រោះថ្នាក់ចរាចរណ៍ ហើយក្រុមល្បាតចល័តនេះនឹងពិនិត្យលើអ្នកបញ្ជាមធ្យោបាយណាដែលមានការសង្ស័យ ពិសេសស្ថានក្រោមស្ថានភាពគ្រឿងស្រវឹង។»។
ចំណែកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកវិញ លោកបានដាក់បទបញ្ជាដាច់ខាតត្រូវសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ដើម្បីបង្កើនការត្រួតពិនិត្យជាតិស្រវឹងច្រើនជាងមុន ហើយត្រូវចល័តផ្លាស់ប្ដូរភូមិសាស្ដ្រដោយមិនជូនដំណឹងជាមុនឡើយ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ យល់ឃើញថា គ្រោះថ្នាក់ចរាចរណ៍ភាគច្រើនតែងបង្កដោយអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹង ឬអាល់កុលលើសកម្រិត។
ជាមួយនឹងគ្នានោះលោកក៏បានណែនាំដល់មន្ត្រីគនរបាលរបស់ខ្លួនដែរថា ត្រូវរឹតបន្តឹងការត្រួតពិនិត្យសារជាតិស្រវឹងនៅតាមដងផ្លូវដោយគុណធម៌ សីលធម៌ និងភាពទន់ភ្លន់ប្រកបដោយជំនាញវិជ្ជាជីវៈ ប៉ុន្ដែត្រូវម៉ឺងម៉ាត់ ដើម្បីបង្ការអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជន។
លោកសង្កត់ធ្ងន់ថា ខ្ញុំមិនលើកលែងជាដាច់ខាតចំពោះមន្ត្រីនគរបាលរបស់ខ្ញុំដែលល្មើសច្បាប់វិន័យ។ ក្នុងករណីមន្ត្រីនគរបាលអនុវត្តខុសពីបទបញ្ជានឹងត្រូវប្រឈមមុខជាមួយថ្នាក់ដឹកនាំតាមរយៈការអនុវត្តវិន័យកងកម្លាំង ព្រមានដកហូតមុខតំណែង ហើយបើធ្ងន់ធ្ងរនឹងត្រូវបណ្ដេញចេញពីក្របខណ្ឌតែម្ដង។
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីបានសម្ដែងគាំទ្រចំពោះផែនការថ្មីដែលស្នងការនគរបាលរាជធានីភ្នំពេញបានដាក់ចេញអនុវត្តយ៉ាងតឹងរ៉ឹង ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍និងអាយុជីវិតរបស់ប្រជាជន។
លោកជឿថា វិធានការល្បាតចល័តថ្មីនេះ ជាវិធានការល្អ ប្រសិនបើគេអនុវត្តដោយម៉ឺងម៉ាត់ ទូលំទូលាយ និងជាប់ជាប្រចាំ នោះគ្រោះថ្នាក់ចរាចរណ៍នឹងកាត់បន្ថយបានច្រើនជាមិនខាន ប៉ុន្តែកម្លាំងល្បាតចល័តនេះគួរតែបំពាក់កាមេរ៉ាសុវត្ថិភាព ដើម្បីធានាភាពត្រឹមត្រូវនិងការទុកចិត្តពីប្រជាជន។
លោកបានស្នើរាជរដ្ឋាភិបាលថា៖ «បន្ទាប់ពីអនុវត្តបានជោគជ័យក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ វិធានការល្បាតចល័តនេះគួរតែពង្រីកទៅតាមភូមិសាស្ត្រផ្សេង ជាពិសេសនៅតាមផ្លូវជាតិសំខាន់ៗនិងតំបន់ដែលមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ញឹកញាប់»។
ជាមួយនឹងគ្នានេះរាជរដ្ឋាភិបាលគួរតែពិនិត្យលទ្ធភាពបង្កើតចំណែកផ្លូវសម្រាប់ម៉ូតូ-កង់នៅតាមបណ្ដាផ្លូវសំខាន់ៗដោយដាក់របាំងឬខឿនបែងចែករវាងម៉ូតូ-កង់និងរថយន្ត។ បន្ថែមលើសពីនេះ រាជរដ្ឋាភិបាលគួរពិនិត្យភាពឡើងវិញចំពោះការតម្រូវឱ្យអ្នកបើកបរម៉ូតូទាំងអស់ត្រូវមានបណ្ណបើកបរ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍មាននិរន្តរភាព ព្រោះអ្នកជិះម៉ូតូនៅតែមានចំណែកខ្ពស់ក្នុងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។ ចំណុចផ្សេសទៀតរាជរដ្ឋាភិបាលគួរកៀរគរការគាំទ្រដើម្បីបើកវគ្គបណ្ដុះបណ្ដាលដល់អ្នកបើកបរម៉ូត ជាពិសេសក្រុមអ្នកងាយរងគ្រោះ ដូចជាសិស្ស និស្សិត កម្មករ និងកសិករជាដើម។
លោកបានជំរុញស្ថាប័នរាជរដ្ឋាភិបាលរឹតបន្តឹងលើការពាក់មួកសុវត្ថិភាព ព្រោះលោកកត់សម្គាល់ឃើញថា អ្នកបើកបរម៉ូតូមួយចំនួនធំនៅតែមិនពាក់មួកសុវត្ថិពេលបើកបរម៉ូតូ ជាពិសេសត្រូវពង្រឹងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ជាប់លាប់ មានតម្លាភាព ស្មើភាព និងត្រឹមត្រូវ ហើយផ្ដោតសំខាន់លើកត្តាហានិភ័យដែលបង្កគ្រោះថ្នាក់ចរាចរណ៍ ដូចជាល្មើសល្បឿន បើកបរក្នុងស្ថានភាពស្រវឹង និងការមិនពាក់មួនពេលបើកបរជាដើម។ លោកក៏បានស្នើដល់គ្រប់ស្ថាប័នរដ្ឋនិងឯកជនគួរមានគោលនយោបាយនិងបទបញ្ជាផ្ទៃក្នុងស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ហើយចាត់តាំងជនបង្គោល ដើម្បីដឹកនាំអនុវត្តផងដែរ៕
Nº.0373