សមត្ថកិច្ច កម្ពុជា សង្គ្រោះ ជនរងគ្រោះ ដែល ត្រូវ ចាប់ ជំរិត នៅ ប្រទេស ថៃ ហើយ យក មក បង្ខាំង ទុក នៅ កម្ពុជា
ចេញផ្សាយថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥៖
សមត្ថកិច្ច កម្ពុជា សង្គ្រោះ ជន រងគ្រោះ ពី ការ ចាប់ ជំរិត នៅ ប្រទេស ថៃ ដែល ត្រូវ បាន ក្រុម ឧក្រិដ្ឋជន ដាក់ ថ្នាំ សណ្ដំ រួច យក មក បង្ខាំង ទុក នៅ កម្ពុជា ដើម្បី ជំរិត ទារប្រាក់ ពី ក្រុម គ្រួសារ។
អគ្គស្នងការ នគរបាល ជាតិ បាន ថ្លែង នៅ ក្នុង សេចក្ដី ប្រកាស ព័ត៌មាន នៅ ថ្ងៃ នេះ ថា ជន រងគ្រោះ មាន ឈ្មោះ Yu Emil ជន ជាតិ អាមេរិកាំង ដើម កំណើត តៃវ៉ាន់។
ប្រតិបត្តិការ ជួយ សង្គ្រោះ ដែល ទទួល បាន ជោគ ជ័យ នៅ ថ្ងៃទី១៥ ខែ មករា ធ្វើ ឡើង តាម ការ ជូន ដំណឹង ពី ក្រុម គ្រួសារ របស់ ជន រងគ្រោះ តាមរយៈ ទំព័រ ហ្វេសប៊ុក របស់ ក្រសួង មហា ផ្ទៃ កាល ពី ថ្ងៃ ទី១៤ ខែ មករា។
បើ តាម នគរបាល ជាតិ ជន រងគ្រោះ ត្រូវ បាន ចាប់ ជំរិត នៅ ទីក្រុង បាងកក ប្រទេស ថៃ ដោយ បាន ចាញ់ បោក ក្រុម ឧក្រិដ្ឋជន ជន ជាតិ ចិន តៃវ៉ាន់ នៅ ប្រទេស ថៃ ដោយ ពួក គេ បាន លួង លោម បោក បញ្ឆោត ឲ្យ ធ្វើ ដំណើរ ចេញ ពី ខេត្ត សៀងហៃ ប្រទេស ចិន មក ប្រទេស ថៃ ដើម្បី ចូល រួម កម្មវិធី សម្ពោធ ហាងនំ មួយ កន្លែង នៅ ទីក្រុង បាងកក។ នៅ ពេល មក ដល់ ទីក្រុង បាង កក ជន រងគ្រោះ Yu Emil ត្រូវ បាន ក្រុម ឧក្រិដ្ឋជន ដាក់ ថ្នាំ រួច ដឹក បញ្ជូន មក កម្ពុជា បង្ខាំង ទុក ធ្វើទារុណកម្ម និង ជំរិត ទារ ប្រាក់។
អគ្គស្នងការ នគរ បាល ជាតិ បញ្ជាក់ ថា៖ «ក្រោយ អន្តរាគមន៍ សង្គ្រោះ ជនរងគ្រោះ បាន ដោយ សុវត្ថិភាព ក្រុម ប្រតិបត្តិការ នៃ គណៈ បញ្ជាការ បាន ឃាត់ ខ្លួន ជន សង្ស័យ ម្នាក់ ជា ជនជាតិ ចិន តៃវ៉ាន់ ដូចគ្នា ក្នុង ចំណោម បក្ខពួក ផ្សេង ទៀត ដែល ទទួល ខុស ត្រូវ លើ ការ គ្រប់ គ្រង ជន រងគ្រោះ មិន អោយ រត់ គេច និង ធ្វើ ទារុណកម្ម ដើម្បី ឲ្យ បណ្ដាញ ឧក្រិដ្ឋជន នៅ ប្រទេស ថៃ ធ្វើ ការ ទំនាក់ ទំនង ជាមួយ ក្រុម គ្រួសារ ទារ ប្រាក់ ដោះ ដូរ នឹង សុវត្ថិភាព របស់ ជន រងគ្រោះ»។
ជនរងគ្រោះ កំពុង ស្ថិត ក្រោម ការ គ្រប់គ្រង តាម ដាន សុខភាព ពី សមត្ថកិច្ច នគរបាលជាតិ កម្ពុជា និង ត្រៀម រៀបចំ បែប បទ ប្រគល់ ជូន តំណាង ស្ថានទូត អាមេរិក ដើម្បី គ្រប់គ្រង បន្ត និង រៀបចំ បែបបទ ចាក ចេញ ពីកម្ពុជា។
សមត្ថកិច្ច កម្ពុជា កំពុង ស្រាវជ្រាវ កំណត់ អត្តសញ្ញាណ ក្រុម ឧក្រិដ្ឋជន ជនជាតិ ចិន តៃវ៉ាន់ និង មេក្លោង ដែល មាន អង្គការ ចាត់ តាំង នៅ ប្រទេស ថៃ និង អាច ឈាន ទៅ សហការ ជាមួយ សមត្ថកិច្ច ថៃ ដើម្បី កាត់ ផ្តាច់ បណ្ដាញ ឧក្រិដ្ឋកម្ម នេះ ទាំង ស្រុង»។
ក្នុង រយៈ ពេល ប៉ុន្មាន សប្ដាហ៍ ចុង ក្រោយ នេះ ការ ចាប់ ជំរិត ជន ជាតិ ចិន មាន ល្បី រន្ទឺ បន្ទាប់ ពី តារា សម្ដែង ចិន ពីរ រូប ត្រូវ បាន ចាប់ ជំរិត ហើយ ក្រោយ មក ត្រូវ បាន ជួយ សង្គ្រោះ។
តារា ទាំង ពីរ រូប រួម មាន Wang Xing ដែល គេ ស្គាល់ ថា ជា Ip Man 3 ដែល ត្រូវ បាន ក្រុម ឧក្រិដ្ឋជន ចាប់ ជំរិត យក ទៅ ប្រព្រឹត្ត ការ ឆបោក តាម អនឡាញ នៅ ប្រទេស មីយ៉ាន់ម៉ា ហើយ ត្រូវ បាន សង្គ្រោះ កាលពី ២ សប្ដាហ៍ មុន និង តារា ម៉ូដែល Yang Zeqi ដែល ត្រូវ សង្គ្រោះ កាល ពី ថ្ងៃ ទី ចុង សប្ដាហ៍ មុន៕
Nº.373