ឆេះសណ្ឋាគារមួយ នៅតួកគី ស្លាប់មនុស្ស យ៉ាងហោចណាស់ ៧៦ នាក់

7News

 ឆេះសណ្ឋាគារមួយ នៅតួកគី ស្លាប់មនុស្ស យ៉ាងហោចណាស់ ៧៦ នាក់

ចេញផ្សាយថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥៖

ប្រធានាធិបតី តួកគី ប្រកាស កាន់ទុក្ខ ថ្នាក់ជាតិ បន្ទាប់ពី ឆេះ សណ្ឋាគារ ១កន្លែង ដែល បណ្តាល ឲ្យ ស្លាប់ មនុស្ស យ៉ាងតិច ៧៦ នាក់ ។ សណ្ឋាគារជួបគ្រោះថ្នាក់ អគ្គិភ័យ នោះ ឋិត នៅ រមណីយដ្ឋានកម្សាន្តនិង ជិះស្គីលើទឹកកក ស្ថិត ប៉ែក ភាគ កណ្តាល ប្រទេស។ រដ្ឋអាជ្ញា តួកគី បើក ការ ស៊ើប អង្កេត ជាបន្ទាន់ដើម្បីរក មូលហេតុ ភ្លើងឆេះ ហើយ ចេញដីកា ចាប់ឃុំខ្លួន ជន សង្ស័យ ៩ នាក់។

អាជ្ញាធរនិង សាក្សី អះអាង ខុស គ្នាចំពោះ ហេតុការណ៍ អគ្គិភ័យឆេះ សណ្ឋាគារ ឈ្មោះ Grand Kartal ក្នុងខេត្ត Kartalkaya  ស្ថិតប៉ែកភាគ កណ្តាលនៃផ្ទៃប្រទេសគួកគី។ រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ Ali Yerlikaya អះអាង តាម ក្រុម ភ្នាក់ងារ ពន្លត់ អគ្គិភ័យ ថាភ្លើងឆេះ សណ្ឋាគារ នោះ ចាប់ផ្តើម នៅម៉ោង ៣និង ២៧ នាទី ទៀបភ្លឺ ថ្ងៃ ពុធ ទី ២២មករា ។ រថយ ន្ត ពន្លត់អគ្គិភ័យ ចំនួន ១៥៦ គ្រឿង បាន ចុះ ធ្វើ អន្តរាគមន៍ ជាបន្ទាន់ ក្នុង រង្វង់ ៤៥ នាទី ។

រី ឯ សាក្សី ភ្លៀវ នៅ សណ្ឋាគារ និងអ្ន ករួច ជីវិត ពី អគ្គិភ័យ អះអាង ប្រាប់ កាសែត ក្នុងស្រុកថា ភ្លើង ឆេះ ផ្តើម នៅ ម៉ោង ២ កន្លះ ទៀប ភ្លឺ ។ បណ្តាញ សារព័ត៌មា នតួកគី ក៏ ទទួល ស្គាល់ថា សណ្ឋាគារ រង អគ្គិភ័យនោះ ឋិត នៅលើ ភ្នំ និង លំបាក ឲ្យ ក្រុម ពន្លត់ ភ្លើង អាច ចូល ទៅដល់ ឲ្យ បាន ឆាប់រហ័ស។  បើតាម ប្រភព ពីកាសែត ក្នុងស្រុក ភ្លើង ឆេះ ដំបូង ចេញពីបរិវេណ ភោជនីយដ្ឋាន របស់សណ្ឋាគារ ដែល ឋិត នៅ ជាន់ ទី ៤ ។

សណ្ឋាគាររង ភ្លើងឆេះនោះ មានទីតាំង ក្នុងមន្ទីរ រមណីយដ្ឋានដ៏ពេញ និយម សម្រាប់ដំណើរ កម្សាន្តជិះស្គីលើទឹកកក អំឡុង វិស្សមកាល រដូវរងា ។ ក្នុង ឱកាស ឈប់ សម្រាក រដូវ រងា នៅតួកគី គ្រូបង្រៀន កូន សិស្ស និង ក្រុម គ្រួសារ បានទៅកម្សាន្តទីនោះ រួម គ្នា ជាក្រុម។ ដូច្នេះហើយ ទើប ក្នុងចំណោម ជន រងគ្រោះ មាន សមាជិក ក្រុមគ្រួសារ មួយ ស្លាប់ អស់ ១៤ នាក់ តែម្តង ។ តុល្យការ បឋមរបស់ ក្រសួង មហាផ្ទៃ តួកគី មនុស្ស ស្លាប់ ចំនួនសរុប ៧៦ នាក់។ អាជ្ញាធរ បាន កំណត់ អត្តសញ្ញាណ សាក សព ប្រមាណ ៦ ០ នាក់ និង បាន បញ្ចូន សព ជាង ៤០ ទៅកាន់ គ្រួសារ រួច ហើយ។ ក្នុង ចំណោម អ្នក ស្លាប់ ក៏ មាន មន្ត្រីជាន់ ខ្ពស់ គណបក្ស កាន់ អំណាច ប្រចាំ ខេត្ត នោះ ម្នាក់ ដែរ។ មន្ទីរពេទ្យ ខេត្ត បញ្ជាក់ ថា ក្រុម សង្គ្រោះ ដឹកជន រងគ្រោះចំនួន ៣០ នាក់ មក ព្យាបាល ក្នុងនោះ ១០ នាក់ បាន ធូរ ស្រាល និង ចាកចេញពី មន្ទីរពេទ្យ ទៅហើយ ។


ក្រៅពីបន្ទោសទៅលើបញ្ហាប្រព័ន្ធប្រកាសអាសន្ននិងប្រព័ន្ធការពារភ្លើងអគ្គិភ័យ  បណ្តាញផ្សព្វផ្សាយក្នុងស្រុកតួកគីនិង អ្នក រួច ជីវិត ពីស្លាប់ បានទម្លាក់កំហុសទៅលើការធ្វេសប្រហែសរបស់អ្នកគ្រប់គ្រងសណ្ឋាគារ។ ក្នុង សេចក្តីថ្លែងការណ៍រំលែកមរណៈទុក្ខ អ្នក តំណាង សណ្ឋាគារ Grand Kartal បានធានា អះអាង អំពីការ ចូលរួមកិច្ច សហការជាមួយក្រុមសមត្ថកិច្ច ដើម្បីរកមូលហេតុភ្លើងឆេះ។

ប្រធានាធិបតីតួកគី លោក រេសេប តាយីប អ៊ែរដូហ្កាន បាន ចេញក្រឹត្យ កាន់ទុក្ខ ថ្នាក់ជាតិ ហើយ ក្រសួង យុត្តិធម៌ តួកគី ក៏ ប្រកាស បើកការ ស៊ើបអង្កេត ព្រមទាំង បាន បង្កើត គណៈ កម្មាការ ជំនាញមួយ ផ្តុំ ដោយ រដ្ឋអាជ្ញា ៦ នាក់ ដើម្បី ស៊ើបអង្កេត សំណុំរឿងនេះ ។ ជាជំហាន ដំបូង អាជ្ញាធរ បាន ឃាត់ខ្លួន ជន សង្ស័យ ៩ នាក់ ហើយក្នុងនោះ ម្ចាស់ សណ្ឋាគារ ក៏ត្រូវ ចាប់ឃុំខ្លួន ដែរ ៕

Nº.374

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top