ចូបៃដិន៖ សម្ព័ន្ធ ភាព អាមេរិក កូរ៉េខាង ត្បូង ជា គ្រឹះ នៃ សន្តិភាពអាស៊ី
តើ អនាគត នយោបាយ កូរ៉េខាង ត្បូង នឹងក្លាយ ទៅ ជា យ៉ាង ណា ក្រោយ ការ ទម្លាក់ ប្រធានាធិបតី យូនសុកយោលពី តំណែង? ស្ថាន ភាព ចលាចល នៅ កូរ៉េខាង ត្បូងជាង ១០ថ្ងៃ មក នេះ បាន បង្ក ការ ភ្ញាក់ ផ្អើល និង ព្រួយ បារម្ភ យ៉ាង ខ្លាំង សម្រាប់ សហគម ន៍ អន្តរជាតិ។ ដោយ មិន បង្អង់ លោកប្រធានាធិបតី អាមេរិក ចូ បៃដិន បាន ប្រកាសភ្លាម ប្រាប់ នាយករដ្ឋមន្ត្រី កូរ៉េខាងត្បូង លោក ហាន ដុកសូ ដែល ជា ប្រធានាធិបតី ស្តីទី ថា សម្ព័ន្ធ ភាព អាមេរិក-កូរ៉េខាង ត្បូងនៅ តែ ជា សសរទ្រូង នៃសន្តិភាព និង ភាព រុងរឿង សម្រាប់ តំបន់ អាស៊ី ប៉ាស៊ីហ្វិក ទាំងមូល។
ក្រោយ សេចក្តី សម្រេច របស់ សភា កូរ៉េខាង ត្បូង ដក ទំនុក ចិត្ត ពី ប្រធានាធិបតី យូនសុកយោល លោក ប្រធានាធិបតី អាមេរិក ចូបៃដិន បាន ផ្តោះ ប្តូរ កិច្ចសន្ទនា ជាមួយ លោក ហាន ដុកសូ នាយករដ្ឋមន្ត្រី និង ជា ប្រធានាធិបតី ស្តីទី កូរ៉េខាង ត្បូងភ្លាម នៅពេល ល្ងាច ដោយ បញ្ជាក់ ថា សម្ព័ន្ធភាព រវាង សេអ៊ូល និង វ៉ាស៊ីនតោន ជា គ្រឹះ នៃ សន្តិភាព និង ភាព រុងរឿង របស់ តំបន់ អាស៊ីប៉ាស៊ីហ្វិក។ នេះ បើ តាម ការ គូស បញ្ជាក់ របស់ សេតវិមាន នៅក្នុង សេចក្តី ថ្លែងការណ៍ ដែល លម្អិត ទៀត ថា សម្ព័ន្ធ អាមេរិក-កូរ៉េខាង ត្បូង ត្រូវ បាន ពង្រឹង និង មាន វឌ្ឍនភាព គួរ ជា កត់ សម្គាល់ នា រយៈ ពេល ប៉ុន្មាន ឆ្នាំ ចុងក្រោយ មក នេះ។ លោកចូ បៃដិន ជឿជាក់ ថា ចំណង មិត្តភាព អាមេរិក កូរ៉េខាងត្បូងនេះ នឹង បន្ត រឹង មាំ ស្ថិតស្ថេរ ដើម្បី សន្តិភាព និង ភាព រុងរឿង អាស៊ី ដដែល ក្រោម អាណត្តិ ដឹកនាំ ដោយ ប្រធានាធិបតី ស្តីទី ។
សូម រំលឹក ថា ក្នុងរយៈ ពេល ពីរ ឆ្នាំកន្លះ ជា ប្រធានាធិបតី កូរ៉េខាងត្បូង លោក យូន សុកយោល បាន ធ្វើ ដំណើរ ទៅសហរដ្ឋ អាមេរិក ចំនួន ៥ ដង។ មាន នយោបាយ តឹង តែងខ្លាំង ដាក់ កូរ៉េខាង ជើង លោកយូនសុកយោល បានរឹត ចំណង សម្ព័ន្ធមេត្រីភាព ជាមួយ សហរដ្ឋអាមេរិក ដើម្បី ប្រឈមតបត នឹង ការ គំរាមកំហែង យោធា ពី សំណាក់ កូរ៉េខាង ជើង។ កូរ៉េខាង ត្បូង ទទួល ឱ្យ ទាហាន អាមេរិក ឈរ ជើង ប្រចាំការលើ ទឹក ដី ខ្លួន ប្រមាណ ២៨៥០០ នាក់។ តែលោក យូនសុកយោល បាន ប៉ុនប៉ង រំលោភ រដ្ឋធម្មនុញ្ញ ដោយចង់ ប្រើ ច្បាប់ អាជ្ញាសឹក រារាំង ដំណើរការ រដ្ឋ ទើប ធ្វើ ឱ្យ ប្រទេស ជួប វិបត្តិនយោបាយ នាពេល នេះ ។ បើ តុលាការ ធម្មនុញ្ញ អនុម័តស្រប តាមការ សម្រេច របស់ សភា ទម្លាក់ លោក យូនសុកយោល ការ បោះឆ្នោត ជ្រើសរើស ប្រធានាធិបតី ថ្មី នឹង រៀប ចំ ឡើង នៅរវាង ពីរ ខែ ក្រោយ។
បើ តាម សេចក្តី ថ្លែងការណ៍របស់ សេតវិមាន ចុះ ថ្ងៃសៅរ៍ ទី ១៤ ធ្នូ ដដែល រដ្ឋបាល អាមេរិក ភ្ញាក់ផ្អើល និង ព្រួយ បារម្ភ ខ្លាំង ណាស់ នៅ ពេល ឃើញនិង ឮ តាម កញ្ចក់ទូរទស្សន៍ ប្រធានាធិបតី យូនសុកយោល ប្រកាស ប្រើ ច្បាប់អាជ្ញាសឹក កាលពី ថ្ងៃ ទី ៣ ធ្នូ។ ប៉ុន្តែ ប្រធានាធិបតី អាមេរិកលោក ចូបៃដិន បាន ស្ងើច សរសើរអំពី ភាព រឹង មាំនៃ លទ្ធិប្រជាធិបតេយ្យ និង ការ គោរព នីតិរដ្ឋ នៅកូរ៉េខាង ត្បូង បើ ទោះ បី ជា ប្រទេស ទើប ប្រកាន់ យក ប្រព័ន្ធ នេះ នៅ ឆ្នាំ ១៩៨៧ និងបើ ទោះ បី ប្រជាធិបតេយ្យ ធ្លាក់ ចុះ ជា ទូទៅ នៅ លើ ពិភពលោក ក៏ ដោយ។
ប្រជាធិបតេយ្យ កូរ៉េខាង ត្បូង បាន កើត ចេញ ពី ចលនា រើ បំរាស់ប្រឆាំង នឹង របប យោធា ផ្តាច់ការ ក្នុង ទសវត្សរ៍ ឆ្នាំ ១៩៨០ ហើយ វប្បធម៌ នេះ នៅ ដុះ ដាល ល្អ ទើប ប្រជាពលរដ្ឋ កូរ៉េខាង ត្បូង មិន ខ្លាច នឹង បំបាក់ ធ្មុង មេដឹកនាំ ដែល ចង់ ប្រើ ច្បាប់ អាជ្ញាសឹក ឡើយ៕
Nº.0238