អាល្លឺម៉ង់ ចង់កាត់ ទោស មន្ត្រី ស៊ីរី របប មុន អ.ស.ប. ចង់ បង្កើត តុលាការ ដើម្បីបញ្ចៀស ការ សង សឹក
រដ្ឋាភិបាល អាល្លឺម៉ង់ បាន អះអាង នៅ ថ្ងៃអាទិត្យ ទី ១៥ ធ្នូ នេះ ថា សមាជិក រដ្ឋាភិបាលចាស់ របស់ ស៊ីរី ណា ដែល រត់ គេច ចេញ ពី ប្រទេស តាម មេដឹកនាំ ផ្តាច់ការ នឹង ត្រូវ នាំ ទៅ កាត់ ទោស នៅ តុលាការ អាល្លឺម៉ង់ ដើម្បី ទទួល ទោស ទៅ តាមកំហុស នៅ មុខ ផ្លូវ ច្បាប់។ ចំណែក នៅ ក្នុងផ្ទៃប្រទេស វិញ អន្តរការី អង្គការ សហប្រជាជាតិ ទទួល បន្ទុក ស៊ីរី ដែល បាន ទៅ ដល់ ក្រុង ដាម៉ាស នៅថ្ងៃអាទិត្យ នេះ ប្រកាស ចង់ ដាក់ ឱ្យ ដំណើរការ ប្រព័ន្ធ យុត្តិធម៌ ជា ទី ទុក ចិត្ត មួយ នៅស៊ីរី ដើម្បី បញ្ចៀស ការ សង សឹក គ្នា បង្ហូរ ឈាម។

ក្នុង ដំណើរ ទស្សនកិច្ច ជា លើក ដំបូង ក្រោយ ពី របប ផ្តាច់ការ អាសាដ ដួលរលំ លោក ប៉េដឺសិន ត្រូវ ជួប ពិភាក្សា ជាមួយ អាជ្ញាធរ ស៊ីរី ថ្មី តែ ពុំ មាន ការ បញ្ជាក់ អំពី ជំនួប ជាមួយ អាប៊ូ ម៉ូហាម៉េដ អាលចូលឡានី ប្រមុខ ចលនា អ៊ីស្លាម ជ្រុលនិយម ហាយ៉ាត តារៀ អាលស្ហាម ដែល កំពុង ដឹកនាំ ស៊ីរី ពេល នេះ ទេ។ សហរដ្ឋ អាមេរិក បាន ភ្ជាប់ ទំនាក់ ទំនង ផ្ទាល់ ជាមួយ ក្រុម នេះ ហើយ។ បារាំង ក៏ នឹង បញ្ជូន បេសកកម្ម ទូត ទៅ ដាម៉ាស ជា លើកទីមួយដែរ គិត តាំង ពី ១២ឆ្នាំ ៕
Nº.0237