រដ្ឋមន្ត្រីការបរទេស រុស្ស៊ី ទាស់ សម្តី នឹង មេៗ ការទូត បស្ចិមលោក នៅ កិច្ចប្រជុំ សន្តិសុខ អឺរ៉ុប
ប្រមុខ ការទូត រុស្ស៊ី អញ្ជើញ ទៅ ជាន់ ទឹកដី សហភាព អឺរ៉ុប ជាលើកទី១ បន្ទាប់ពី ផ្ទុះសង្គ្រាម ឈ្លាន ពាន អ៊ុយ ក្រែន។ ការ បង្ហាញ វត្តមាន របស់ មេដឹកនាំ ការទូតរុស្ស៊ី គ្រានេះ តប តាម ការ អញ្ជើញ របស់ ប្រទេស ម៉ាល់ត៍ ដែលជា ម្ចាស់ ផ្ទះរៀបចំ កិច្ចប្រជុំ សន្តិសុខ អឺរ៉ុប ។ ប្រទេស ម្ចាស់ផ្ទះ រំពឹង ថានឹង បើកផ្លូវ ឲ្យ ចរចាគ្នា ប៉ុន្តែផ្ទុយ ទៅវិញ បែ រ ជា រដ្ឋ មន្ត្រី ការ បរទេស រុស្ស៊ី
រដ្ឋមន្ត្រី ការ បរទេស រុស្ស៊ី ត្រូវ អង្គការ សហប្រតិបត្តិការ សន្តិសុខ អឺរ៉ុប (OSCE) មាន រដ្ឋ សមាជិក សរុប ៥៧ប្រទេស ដាក់ គំនាប ទណ្ឌកម្ម តាំងពី កិច្ចប្រជុំ នៅ ក្រុង ស្តុកខុម ខែធ្នូ ២០២១ មកម្ល៉េះ ហើយមេការទូត រុស្ស៊ីលោក ស៊ែរហ្គៃ ឡាវ្រ៉ូវ ក៏ ពុំ ដែល ឈាន ជើង មកជាន់ ទឹក ដី អឺរ៉ុប ម្តងណាទេ តាំងពី រុស្ស៊ី បញ្ឆេះ ភ្លើង សង្គ្រាម លើអ៊ុយក្រែន ។ អ្នក នាំពាក្យ រដ្ឋាភិបាល ម៉ាល់ត៍ ដែលជាប្រទេសម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ បានពន្យល់ ក្នុងសេចក្តី ថា ជាការពិត ថ្នាក់ដឹកនាំរុស្ស៊ី និងមហាសេដ្ឋីរុស្ស៊ី ត្រូវ ទណ្ឌកម្ម សហភាព អឺរ៉ុបនិងត្រូវ បង្កកទ្រព្យ សម្បត្តិ ក៏ពិ តមែន តែគេ ពុំ បាន ហាម ឃាត់ លោក ស៊ែរហ្គៃ ឡាវ្រ៉ូវ មិន ឲ្យ ធ្វើ ដំណើរ នៅ អឺរ៉ុបនោះ ទេ ហើយ វត្តមាន របស់ រដ្ឋមន្ត្រី ការ បរទេស រុស្ស៊ី នៅពេលនេះ ក៏ ដើម្បី បើកផ្លូវទាក់ទងគ្នា ។
ផ្ទុយទៅវិញ រដ្ឋមន្ត្រីការបរទេស អ៊ុយក្រែន Andriï Sybiga ដែល មានវត្តមាន ក្នុងកិច្ចប្រជុំ បាន បរិហារ ថា ឧក្រិដ្ឋជន សង្គ្រាម រុស្ស៊ី មក ចូលរួម កិច្ចប្រជុំ និង ថា រុស្ស៊ី កុហកហើយ និង ជា ប្រភព នៃការ គំរាមកំហែង សន្តិសុខ ទ្វីប អឺរ៉ុប។ អ៊ុយក្រែន ជាច្រើន ឆ្នាំជាប់គ្នា បាន ជំរុញ ឲ្យ បណ្តេញ រុស្ស៊ី ចេញ ពី អង្គការ សហប្រតិបត្តិការ សន្តិសុខ អឺរ៉ុប (OSCE)។ ទន្ទឹម នឹងគ្នានេះ ប្រមុខ ការទូត ប៉ូឡូញ និង រដ្ឋមន្ត្រី ការបរទេស អេស្តូនី រួម ទាំង សហការី បួនដប់នាក់ បាន ដើរចេញ ពី អង្គប្រជុំ។ សម្ព័ន្ធមិត្ត អ៊ុយក្រែន រដ្ឋមន្ត្រី ប៉ូឡូញ Radoslaw Sikorski បាន សង្កត់ធ្ងន់ថា មេការទូត រុស្ស៊ី មក ថ្លែង កុហកបោកប្រាស់ និង មក កាច់មួល ចំពោះ អំពើ ឈ្លាន ពានអ៊ុយក្រែន។ ម្ល៉ោះហើយ ប៉ូឡូញ មិន យកត្រចៀកស្តាប់ សម្តី ភូតកុហក ហើយ និង មិន អង្គុយ តុ ជាមួយ លោក ស៊ែរហ្គៃ ឡាវ្រ៉ូវ នោះ ឡើយ ។
ពីចំណែក ខ្លួន លោក ស៊ែរហ្គៃ ឡាវ្រ៉ូវ បាន ឆ្លៀតបរិហាររដ្ឋបាល ទីក្រុង វ៉ាស៊ីនតោន។ បើទោះបីជា ដឹង ថាលោកអង់តូនី ប្ល៊ីងកិន ប្រមុខ ការទូត អាមេរិក កំពុងតែ មា នវត្តមាន នៅ ឱកាស កិច្ចប្រជុំ នេះក៏ដោយ ក៏ រដ្ឋមន្ត្រី ការ បរទេស រុស្ស៊ី ស៊ែរហ្គៃ ឡាវ្រ៉ូវ នៅតែ ថ្លែង ចោទប្រកាន់ ថា សហរដ្ឋអាមេរិក ទៅវិញទេ ដែលជាអ្នក បង្កអស្ថិរភាព នៅ ទ្វីប អឺរ៉ុប -អាស៊ី ។ មេទូត រុស្ស៊ី ស៊ែរហ្គៃ ឡាវ្រ៉ូវ ក៏ ព្រមាន ទៀត ថា សង្គ្រាមត្រជាក់ថ្មី អាច នឹង ក្លាយ ទៅ ជា សង្គ្រាម ក្តៅ គគុក ។ ស្រដៃដូច្នោះ ហើយ ក៏ ដើរ ចេញពី អង្គ ជំនុំ។
រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក សម្តែងក្តីសោកស្តាយ នឹង កាយវិការ របស់ មេការទូត រុស្ស៊ី។ លោក អង់តូនី ប្ល៊ីងកិន បាន ឆ្លៀត រិះគន់ រុស្ស៊ី ថាពូកែខាងកុហក និង បំភ្លៃ ព័ត៌មាន មិនពិត ។ ទោះម្តេច ក្តី ពាក្យ ភូតភរ របស់ រុស្ស៊ី និង អ្វីដែល រុស្ស៊ី កំពុង ធ្វើ នៅ អ៊ុយក្រែន ច្បាស់ ជា ពុំ អាច បំភាន់ ភ្នែក បស្ចិមលោក បានទេ។ ពោល គឺ រុស្ស៊ី របស់ លោកពូទីន ចង់ ត្របាក់ យក អ៊ុយក្រែន ចេញពី ផែន ទី ពិភព លោក តែម្តង។ នេះបើតាម លោក អង់តូនី ប្ល៊ីងកិន ។
ខុសពី ការ បំផ្លោងសម្តី របស់ មេៗ ការទូត មេៗ ទាហានវិញបែរជា ចេះជជែកគ្នា។ បណ្តាញ ឃោសនា រុស្ស៊ី និង កាសែត អាមេរិក សុទ្ធតែ ទម្លាយ ដំណឹង ព្រមគ្នា អំ ពី កិច្ចសន្ទានា តាម ទូរសព្ទ រវាង មេបញ្ជាការ រុស្ស៊ី Valéri Guérassimov និងមេបញ្ជាការ អាមេរិក Charles Brown។ លោក ទាំង២ បាន ជជែកគ្នា កាលពីថ្ងៃទី ២៧វិច្ឆិកា ។ នេះ ជាលើកទី១ ដែល មេ បញ្ជាការ យោធាអាមេរិក និងរុស្ស៊ី បាន ប្រាស្រ័យ ទាក់ទង គ្នា ។ សញ្ញាទាក់ទង គ្នា នេះ ធ្វើឡើង នៅមុន ពេលតែប៉ុន្មាន សប្តាហ៍ ប៉ុណ្ណោះ មុន លោក ដូណាល់ ត្រាំ ឡើង អង្គុយ កៅអី ប្រធានាធិបតីអាមេរិក ៕
Nº.0215