វិទ្យាស្ថានLowy៖ ចិន បង្កើន ថវិកា ជំនួយ ទៅកាន់ ប្រទេស តំបន់ ប៉ាស៊ីហ្វិក ដើម្បី ពង្រីកឥទ្ធិពល

7News

 វិទ្យាស្ថានLowy៖ ចិន បង្កើន ថវិកា ជំនួយ ទៅកាន់ ប្រទេស តំបន់ ប៉ាស៊ីហ្វិក ដើម្បី ពង្រីកឥទ្ធិពល

ថវិកាជំនួយ របស់ចិន ទៅកាន់ បណ្តា ប្រទេស កូនកោះ ក្នុងតំបន់ប៉ាស៊ីហ្វិក បាន ស្ទុះកើនឡើងវិញនៅក្នុងឆ្នាំ ២០២២ បន្ទាប់ពីធ្លាក់ចុះក្នុងអំឡុងពេលផ្ទុះកូវីដ១៩ ។ នេះ បើផ្អែកតាមរបាយការណ៍ ថ្មីមួយ របស់វិទ្យាស្ថាន Lowy អូស្ត្រាលី ចេញផ្សាយ កាលពី ពុធ ទី ២០វិច្ឆិកា ។ យោងតាម របាយការណ៍ នេះ ចិន បានក្លាយជាប្រទេសធំទី ២ ដែល ផ្តល់ចំនួយ ទ្វេភាគី ច្រើនបំផុត ទៅ ឲ្យ ប្រទេសកូនកោះតំបន់ប៉ាស៊ីហ្វិក ដែលនេះគឺសបញ្ជាក់អំពី ការ ខំប្រឹងពង្រីក ឥទ្ធិពលរបស់ចិន ក្នុងតំបន់នេះ ។

នៅថ្ងៃទី ២០វិច្ឆិកា ស្តីអំពីផែនទី រួមនៃ ថវិកា ជំនួយ អភិវឌ្ឍន៍ នៅតំបន់ប៉ាស៊ីហ្វិក ។ យោងតាមរបាយការណ៍ នេះ ប៉ុន្មានទសវត្សរ៍ ចុងក្រោយនេះ ចិនបានចំណាយ ប្រាក់ជាច្រើនពាន់លានដុល្លារ ទៅកាន់ប្រទេស កូនកោះតំបន់ប៉ាស៊ីហ្វិក ក្នុងទម្រង់ជា កម្ចី អនុគ្រោះផង ជាជំនួយឥតសំណងផង។ ជាផែនការរបស់ចិន ដើម្បី ព្យាយាមជ្រែកឥទ្ធិពល នៅក្នុងតំបន់យុទ្ធសាស្ត្រនេះ ដែល ជានិច្ចជាកាលធ្លាប់ជាដែន ឥទ្ធិពល របស់សហរដ្ឋអាមេរិក និងអូស្ត្រាលី ។

បន្ទាប់ពីបានកាត់បន្ថយ បន្តិចកាលពីឆ្នាំ ២០២១ អំឡុពេលកំពុងផ្ទុះកូវីដ១៩ ចិនបានចាប់ផ្តើមបន្ថែម ឡើងវិញ នូវថវិកាជំនួយ ផ្តល់ទៅ ឲ្យ បណ្តាប្រទេសកូនកោះប៉ាស៊ីហ្វិកមួយចំនួន ។ ផ្អែកតាមអ្នកស្រាវជ្រាវរបស់វិទ្យាស្ថាន Lowy ក្នុងឆ្នាំ ២០២២ ចិន បានចំណាយ ប្រាក់ចំនួន ២៥៦ លានដុល្លារ ផ្តល់ ក្នុងនាមជាជំនួយទ្វេភាគី ទៅឲ្យ ប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិក។ ពោលគឺទំហំថវិកានេះ បានកើនឡើងចំនួន ១៤% បើប្រៀបធៀបទៅ ឆ្នាំ ២០១៩ ។ ឆ្នាំ ២០២២ ចិន បានក្លាយ ជាប្រទេសធំលំដាប់ទី ២បន្ទាប់ពីអូស្ត្រាលី ដែលផ្តល់ជំនួយទ្វេភាគីនៅក្នុងតំបន់នេះ ខណៈសហរដ្ឋអាមេរិក ស្ថិតនៅលេខរៀងទី ៣។

គួរបញ្ជាក់ថា យោងតាមរបាយការណ៍ ក្នុងឆ្នាំ ២០២២ អូស្ត្រាលីបានផ្តល់ជំនួយ ទ្វេភាគីចំនួនសរុប ១៥០០ លាន ដុល្លារ ទៅ ឲ្យ បណ្តាប្រទេសក្នុង មហាសមុទ្រប៉ាស៊ីហ្វិក។ ចំណែកសហរដ្ឋអាមេរិក វិញ បាន ចំណាយសរុបប្រមាណ ២៤៩លានដុល្លារ ។ ផ្ទុយពីចិនដែលខំដំឡើង ទំហំទឹកប្រាក់ជំនួយរបស់អូស្ត្រាលី របស់អាមេរិក នូវែលសេឡង់ និងជប៉ុនជាដើម គឺ បានថយចុះ បើប្រៀបធៀបទៅ ឆ្នាំ ២០២១ និង នៅមុនពេល មាន វិបត្តិកូវីដ ១៩ ។

តែទន្ទឹមគ្នានេះ ការស្រាវជ្រាវរបស់ វិទ្យាស្ថាន Lowy បានរំលេច ឲ្យឃើញថា ចាប់ពីពេលនេះទៅត ថវិកាជំនួយ របស់ចិន បានចាប់ផ្តើមផ្តោត តែទៅលើ ប្រទេសមួយចំនួនជាពិសេស មិនមែនគ្រប់ប្រទេសនៅប៉ាស៊ីហ្វិក ទេ ។ ជាក់ស្តែង កោះសាឡូម៉ុន និងកោះគីរីបាទី បានទទួលនូវជំនួយថវិកាយ៉ាង ច្រើនពីចិន ដើម្បី សាងសង់និងជួសជុលសាលារៀន ជួសជុលផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធធំៗផ្សេងទៀត ។ ប្រទេសកូនកោះទាំង២នេះ សុទ្ធតែបាន ផ្តាច់ចំណងការទូតជាមួយតៃវ៉ាន់ ហើយ ងាកមកគាំទ្រចិន តែមួយ។ គម្រោងជំនួយខ្លះ គឺ ស្ថានទូតចិនជាអ្នក ចាត់ចែងអនុវត្ត តែម្តង ។

នៅឆ្នាំ ២០២៤នេះ ចិន បាន ប្រកាស គម្រោងសាសង់ផ្លូវ Vanua Levu នៅកោះហ្វ៊ីជី ក្នុងទឹកប្រាក់ ចំនួន ១៣៥ លានដុល្លារ ពោលគឺជា គម្រោងដ៏មានតម្លៃថ្លៃបំផុត របស់ចិន នៅក្នុងតំបន់ ប៉ាស៊ីហ្វិក ។ ហើយកាល ពី ឆ្នាំ ២០២២ ២២៣ ចិន បានចុះហត្ថលេខា អនុវត្តគម្រោងធំៗមួយចំនួនទៀត ជាមួយកោះសាឡូមុន និងកោះវ៉ានូអាទូ។ ផ្ទុយទៅវិញ ប្រទេស ប៉ាពូអាស៊ីនូវែលហ្គីណេ ត្រូវបាន ចិន ផ្តាច់លែងផ្តល់ជំនួយទ្វេភាគី បន្ទាប់ពីប្រទេសនេះ បានចុះ កាតិកាសញ្ញាសហប្រតិបត្តិការ សន្តិសុខជាមួយសហរដ្ឋអាមេរិក នៅឆ្នាំ ២០២៣៕

N.0080

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top