ប្រព័ន្ធខ្សែកាបក្រោម សមុទ្រ បាល់ទិក ត្រូវ បំផ្លិច បំផ្លាញ សង្ស័យ ថា ស្នាដៃ រុស្ស៊ី
ប្រទេស អឺរ៉ុប យ៉ាង ហោច ៤ ត្រូវ រង ការវាយប្រហារ ផ្តាច់ ប្រព័ន្ធខ្សែកាប បង្កប់ ក្រោម សមុទ្រ បាល់ទិក ។ ថ្នាក់ដឹកនាំ ប្រទេស ទាំងនោះ បាន ដាក់ ក្តីសង្ស័យ ថា ជាស្នាដៃ របស់ រុស្ស៊ី ។ រុស្ស៊ី ដែល ប្រភព គំរាម សន្តិសុខ និង សុវត្ថិភាព ប្រទេស អឺរ៉ុប តាំងតែពី បញ្ឆេះ សង្គ្រាម ឈ្លាន ពាន អ៊ុយក្រែន ជាង ២ឆ្នាំមកនេះ។
ប្រទេស ដែល ពាក់ព័ន្ធនឹងការ ផ្តាច់ ខ្សែកាបក្រោម សមុទ្រ បាល់ទិក មាន ប្រទេសអាល្លឺម៉ង់ ហ្វាំងឡង់ ស៊ុយ អែត និង លីទុយអានី ។ រដ្ឋមន្ត្រី ការពារជាតិ និង រដ្ឋមន្ត្រី ការបរទេស នៃប្រទេស ទាំង នេះ បាន ធ្វើ សន្និសីទ សារ ព័ត៌ មាន នៅថ្ងៃអង្គារ ទី ១៩ វិច្ឆិកា ហើយ អ្នក តំណាង ក្រុម ហ៊ុន ខ្សែកាប ក៏បាន ពន្យល់ បណ្តាញ ផ្សព្វផ្សាយ ដែរ ថា ការ ខូច ខាត មាន រយៈ ពេលខ្លី និង ប៉ះពាល់ ខ្លះ ៗ ដល់ ប្រព័ន្ធ អ៊ីនធ័រនែត ទូរសព្ទ ទូរទស្សន៍ ។ល។ ក៏ប៉ុន្តែ ក្រុម អ្នក ជំនាញ បាន ជួសជុល រួច រាល់ ស្រេច បាច់ វិញហើយ ។
ខ្សែកាបកប់ ក្រោម សមុទ្រ ដាច់ ខូច ខាត មាន យ៉ាង តិច ២ កន្លែង។ ខ្សែកាប ១ បាន ប្រវែង ចម្ងាយ ១ ១៧២ គីឡូម៉ែត្រ តភ្ជាប់ ពី ទីក្រុង ហែលស៊ីនគី នៃ ប្រទេស ហ្វាំងឡង់ ទៅកាន់ ទី ក្រុង រូស្តុក (Rostock) របស់ អាល្លឺម៉ង់ ។ កន្លែង ដាច់ ខូច ខាត ឋិត នៅ ក្បែរនឹង កោះ ១ របស់ ស៊ុយអែត ហើយ មាន ចម្ងាយ ប្រមាណ ៧០០ គីឡូម៉ែត្រ ពី ក្រុង ហែល ស៊ីនគី។ ហេតុការណ៍ នោះ បាន កើតឡើង តាំង ថ្ងៃ ចន្ទដើមសប្តាហ៍ ។ តម្រួត នគរបាល ហ្វាំងឡង់ បាន បញ្ជាក់នៅថ្ងៃអង្គារ ថា ប្រព័ន្ធ ខ្សែកាប បង្កប់ ក្រោម សមុទ្រ ជ្រៅ ប្រសិន បើ គ្មា នអំពើ ចេតនា បង្កការ បំផ្លិច បំផ្លាញ ពីខាងក្រៅទេ នោះ វា មិនអាច ដាច់ ដោយងាយៗទៅរួច ឡើយ ។ ស្រដៀងគ្នាដែរ រដ្ឋមន្ត្រី ការពារជាតិ អាល្លឺម៉ង់ Boris Pistorius បាន លើកឡើង ពី ចេតនា បំផ្លិត បំផ្លាញសុទ្ធសាធ ហើយ ក៏គ្មាន នរណា ម្នាក់ ជឿសោះឡើង ថា ខ្សែកាប ក្រោម សមុទ្រ បាល់ទិក អាច ដាច់ ដោយ ឯងៗ ក៏ទេដែរ។
ខ្សែកាប ១ទៀត ភ្ជាប់ពី ប្រទេស ស៊ុយអែត ទៅ ប្រទេស លីទុយអានី ក៏ ដាច់ ដែរ នៅ ព្រឹក ថ្ងៃអាទិត្យ កន្លងទៅ។ រដ្ឋមន្ត្រី ការពារជាតិ ស៊ុយអែត Carl-Oskar Bohlim បាន អះអាង នៅ ថ្ងៃ អង្គារ ទី ១៩វិច្ឆិកា ថា អាជ្ញាធរ មាន សមត្ថកិច្ច បាន បើកការ ស៊ើប អង្កេត ដើម្បី បញ្ជាក់ មូលហេតុ ឲ្យកាន់តែច្បាស់។
នៅក្រុង ព្រុច សែល ជំរំ សហភាព អឺរ៉ុប រដ្ឋមន្ត្រី ការបរទេស របស់ ប្រទេស អាល្លឺម៉ង់ និង ហ្វាំងឡង់ បាន លើក ឡើង ព្រមៗគ្នា អំ ពីការ គំរាមកំហែង របស់ រុស្ស៊ី។ ចំពោះ ពួក គេ រុស្ស៊ី ជា ប្រភព គំរាម សន្តិសុខ និង សុវត្ថិភាព ប្រទេស អឺរ៉ុប ចាប់ តាំង តែពី វិមាន ក្រេមឡាំង បញ្ឆេះ ភ្លើង សង្គ្រាម ឈ្លាន ពាន អ៊ុយក្រែន ជាង ២ឆ្នាំមកនេះ។ ហើយ ពេលនេះ ក្រុង មូស្កូក៏ កំពុង តែ បង្កាត់ ភ្លើង «សង្គ្រាម កូន កាត់ » បន្ថែមទៀត។
តាំងពី ផ្ទុះ សង្គ្រាម នៅអ៊ុយក្រែន ប្រទេស អឺរ៉ុប តួយ៉ាង ស៊ុយអែត និង ហ្វាំងឡង់ នាំគ្នាបន្តកន្ទុយ ចូល ជារដ្ឋ សមាជិក របស់ អង្គការ សម្ព័ន្ធ យោធា អូតង់ ដើម្បី ធានា បាន កិច្ចការពារ រួម។ តែប្រការនេះ ត្រូវ រុស្ស៊ី ចាត់ទុក ថា ជាការ គំរាមកំហែង សុវត្ថិភាព របស់ខ្លួន៕