លោកស៊ន តារា ទទូចឱ្យអតីតនាយករដ្ឋមន្ដ្រីលោក ហ៊ុន សែន ដោះលែងឪពុករបស់លោក

7News

 លោកស៊ន តារា ទទូចឱ្យអតីតនាយករដ្ឋមន្ដ្រីលោក ហ៊ុន សែន ដោះលែងឪពុករបស់លោក

លោក ស៊ន តារា អ្នកអត្ថាធិប្បាយនយោបាយនៅលើបណ្តាញសង្គម និងជាសកម្មជននយោបាយរបស់អតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅប្រទេសបារាំង បានទទូចឱ្យអតីតនាយករដ្ឋមន្ដ្រីកម្ពុជា លោក ហ៊ុន សែន ដោះលែងឪពុករបស់លោក ដែលត្រូវអាជ្ញាធរចាប់ខ្លួន ក្នុងបទចោទប្រកាន់រក្សាទុកសារធាតុញៀន។ អាជ្ញាធរបានសម្រេចឃុំខ្លួនឪពុករបស់លោកស៊ន តារា នៅពន្ធនាគារខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០២៤។

នៅលើបណ្តាញសង្គមកាលហ្វេសប៊ុក លោកស៊ន តារាបានអំពាវនាវសុំឱ្យអាជ្ញាធរនៃរដ្ឋាភិបាលកម្ពុជា ដោះលែងជនស្លូតត្រង់ដូចជាឪពុករបស់លោក ដើម្បីឱ្យឪពុកលោកអាចរស់នៅក្នុងសន្ដិភាព ឬម្លប់នៃសន្ដិភាព ដែលគេនិយមនិយាយពាក្យនេះ នៅប្រទេសកម្ពុជា។

ឪពុករបស់លោក ស៊ន តារា គឺលោក សុខ ស៊ុនណារ៉េត ត្រូវបានសាលាដំបូងខេត្តកំពង់ស្ពឺសម្រេចឃុំខ្លួនបណ្ដោះអាសន្ន កាលពីថ្ងៃទី ១៣វិច្ឆិកា ក្រោយពីរកឃើញថា បានរក្សាទុកនូវសារធាតុញៀនចំនួន២កញ្ចប់ ជាប្រភេទមេតំហ្វេតាមីនទម្ងន់ជាង១៥ក្រាម និងសារធាតុមិនច្បាស់ ចំនួន១កញ្ចប់ ទម្ងន់ជាង១៣ក្រាម។ នេះបើយោងតាមអ្នកនាំពាក្យរបស់សាលាដំបូងខេត្តកំពង់ស្ពឺ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាន កាលពីថ្ងៃទី ១៤វិច្ឆិកា បញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោពលខេមរភូមិ បានបញ្ជាក់ថា ករណីចាប់ខ្លួនឪពុករបស់លោកស៊ន តារា គឺលោកសុខ ស៊ុនណារ៉េត វ័យ៦៦ឆ្នាំ គ្មានពាក់ព័ន្ធនឹងកិច្ចការកងទ័ព ឬកិច្ចការនយោបាយឡើយ ពោលជាបទល្មើសព្រហ្មទណ្ឌ ហើយពាក់ព័ន្ធនឹងគ្រឿងញៀនតែប៉ុណ្ណោះ។

ទោះបែបនេះក្ដី លោក សម រង្ស៊ី ប្រធានស្ដីទី អតីតគណបក្សសង្គ្រោះជាតិបានអំពាវនាវឱ្យដោះលែងលោកសុខ ស៊ុនណារ៉េត ដោយគ្មានលក្ខខណ្ឌ។ លោកបានបន្ថែមថា លោកហ៊ុន សែន ត្រូវតែក្លាហានហ៊ានប្រឈមមុខនឹងការពិត និងប្រឈមមុខនឹងអ្នករិះគន់ ពោលគឺមិនមែនចេះតែចាប់សមាជិកគ្រួសាររបស់ពួកគេនោះទេ។ លោក សម រង្ស៊ី ចាត់ទុកទង្វើខាងលើនេះថា ជាការគាបសង្កត់ឆ្លងដែន ដើម្បីបំបិទសំឡេងអ្នកប្រឆាំង៕

N.0069

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top