នេប៉ាល់ប្រឈមនឹងកំណើនជំងឺគ្រុនឈាមគួរឱ្យព្រួយបារម្ភ មិនដូចការគិតរបស់អាជ្ញាធរសុខាភិបាល នេប៉ាល់មិនអាចលុបបំបាត់ជំងឺគ្រុនឈាមបានទេ។ ជំងឺគ្រុនឈាមបានលេចឡើងជាថ្មី នៅក្នុងដែនដីនេប៉ាល់ ក្នុងកំរិតគួរឱ្យព្រួយបារម្ភ។ បើតាមអ្នកជំនាញអង្គការសុខភាពពិភពលោក នេះជាផលវិបាកនៃការប្រែប្រួលអាកាសធាតុ និងនគរូបនីយកម្ម។
មាន ទីតាំង នៅ តំបន់ ភ្នំ ហ៊ីម៉ាឡាយ៉ា ក្នុង រយៈ កម្ពស់ ជាមធ្យម ១៤០០ម៉ែត្រ នេប៉ាល់ ធ្លាប់ មាន អ្នក កើត ជំងឺ គ្រុន ឈាម តែ ៤ ករណីប៉ុណ្ណោះ កាលពី ឆ្នាំ ២០០៤។ នៅ ឆ្នាំ ២០២៤ មាន ពលរដ្ឋ ជាង ២៨០០០នាក់បាន ឆ្លង ជំងឺ គ្រុនឈាម ក្នុង នោះ ១២ នាក់ បាន ស្លាប់ និង ជាង ៤ពាន់ នាក់ នៅ រដ្ឋធានី។ ជា កំណើន យ៉ាង លឿនរហ័ស និងច្រើន ជា ប្រភេទ ជំងឺ ធ្ងន់ធ្ងរ អាច ស្លាប់ ទៀត។ មន្ទីរ ពេទ្យ ស្រុក ខ្លះ ពេញ ចង្អៀត ណែន ដោយ អ្នក ជំងឺ គ្រុន ឈាម។ជំងឺ គ្រុនឈាម ដែល មាន មូស ខ្លា ជា ភ្នាក់ងារ ចម្លង បាន រំកិល ឡើង ដល់ តំបន់ ភ្នំ តំបន់ ហេមពាន្ត ។ កាន់ តែ គួរ ឱ្យ ភ្ញាក់ ផ្អើល ខ្លាំង ទៀត មាន ជាង ២០ ករណី ជា ប្រជាជន រស់ នៅក្នុង ស្រុក សូលូឃុមប៊ូ ដែល ជា សុ្រកស្ថិត នៅ ទីខ្ពស់ ជាង គេ លើ ពិភពលោក និង ដែល មិនត្រូវ មាន ជំងឺ គ្រុនឈាម សោះ ។ នេះ បើតាម អ្នក ទទួល ខុស ត្រូវ សុខភាព មូលដ្ឋាន ដែល សម្តែង ការ ភ្ញាក់ផ្អើល ថា សូម្បី តែអ្នក មិនធ្លាប់ធ្វើ ដំណើរ ចេញទៅ ក្រៅ ស្រុក សោះ ក៏ វិជ្ជមាន នឹង ជំងឺគ្រុន ឈាមដែរ។សម្រាប់ អ្នក ជំនាញ ផ្នែ កអេពីដេមីសាស្ត្រ ការ រីក រាល ដាល នៃ ជំងឺ គ្រុន ឈាមនៅនេប៉ាល់ ទំនង បណ្តាល មក ពី ការ ប្តូរផ្លាស់ អាកាសធាតុ សីតុណ្ហភាព ឡើង ក្តៅ ជាង មុនផង និង មក ពី របប ទឹកភ្លៀង ប្រែប្រួល ទើប មូសខ្លា Aedes aegypti អាច រស់ និង កើត កូន កើត ចៅ នៅ ទីខ្ពស់ខ្លាំង បាន។ ភាព ជឿន លឿន ផ្នែក នគរូបនីកម្ម និង ការ ធ្វើ បំលាស់ ទី កាន់ តែច្រើន របស់ ប្រជាជន ក៏ មាន ចំណែក ពង្រីក តំបន់ មាន ជំងឺ គ្រុនឈាម ដែរ។ នៅពេល តំបន់ មួយ ក្លាយ ជា ក្រុង ជា ទី ប្រជុំ ជន សីតុណ្ហភាព និង សំណើមនៅ តំបន់ នោះ នឹង កើន ឡើង ដែល ជា កត្តា សម្រួល ឱ្យ សត្វ មូស កកើត និង រស់ ។ ជា ស្ថានភាព ដ៏ អយុត្តិធម៌ បំផុត! នេប៉ាល់ មាន ទំនួល ខុស ត្រូវ តិច បំផុត ក្នុងការ ធ្វើ ឱ្យ ភព ផែន ដីឡើង កម្តៅ តែ ប្រទេស បែរ ស្ថិត ក្នុង ក្រុម អ្នក ជា ទទួល ផលវិបាក យ៉ាង ធ្ងន់ ធ្ងរ ជាង គេ ទៅ វិញ។ នេះ បើតាម ប្រសាសន៍ របស់ មន្ត្រី ម្នាក់ នៃ ក្រសួងសុខាភិបាល នេប៉ាល់ដោយ ថ្ងូច ថ្ងូរ ថា គ្រុនឈាម បានក្លាយ ជា ជំងឺ ប្រចាំ ឆ្នាំ ដែល នេប៉ាល់ ត្រូវ ប្រយុទ្ធ ប្រឆាំង ជា រៀង រាល់ ឆ្នាំ។បើ តាម អង្គការ សុខភាពពិភពលោក នៅ ឆ្នាំ ២០២៤ នេះ ករណី ជំងឺ គ្រុន ឈាម មាន និន្នាការ កើន ឡើង នៅទូទាំង ពិភពលោក ដោយ មាន ស្លាប់ ជាង ៧៩០០ នាក់ និង អ្នកឈឺ ជាង ១២,៣ លាន នាក់ ពោល គឺ ច្រើន ជាង ឆ្នាំ ទៅ ទ្វេដង។ ១៣០ ប្រទេស កំពុង ប្រយុទ្ធ ប្រឆាំង នឹង ការរីក រាលដាល នៃ ជំងឺគ្រុនឈាម។ ប្រជាពលរដ្ឋ ជាង បួន ពាន់ លាន នាក់ ឬ ត្រូវ ជា ពាក់កណ្តាល នៃ ប្រជាជន លើ ផែន ដី (៥ពាន់លាន នាក់ នៅ ឆ្នាំ ២០៥០) រស់ ប្រឈម នឹង ហានិភ័យ ឆ្លង ជំងឺ គ្រុន ឈាម និង ជំងឺ គ្រុន ឈីក ហ្ស៊ីកា។ ហេតុ ដូច្នេះ ហើយ បាន ជា អង្គការ សុខភាព ពិភពលោក បាន ចេញ ផែនការ សម្របសម្រួល ការ ប្រយុទ្ធ ប្រឆាំង នឹង វីរ៉ុស គ្រុនឈាម កំរិតពិភពលោក ជាមួយ កញ្ចប់ ថវិកា ៥៥លាន ដុល្លារ សម្រាប់ ឆ្នាំ ២០២៥៕